មានរឿងអី! គ្រូបង្វឹករបស់ Marseille ថាលែងចង់ដឹកនាំក្រុមនេះទៀតហើយ

//s9.kh1.co/78/78ba9d10b97c8d21cfd6f0c78c2eededd45bc212.jpg
កីទ្បា

 ០៣-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូបង្វឹក Andre Villas-Boas ទាមទារចង់ចាកចេញព្រោះមិនពេញចិត្តនឹងច្បាប់ផ្ទៃក្នុងរបស់ក្លិប Marseille

បារាំង៖ លោកគ្រូបង្វឹកសញ្ជាតិព័រទុយកាល់ Andre Villas-Boas បានធ្វើការស្នើសុំទៅថ្នាក់ដឹកនាំរបស់ក្លិប Marseille ក្នុងការលាលែងចេញពីតំណែង ក្រោយដឹងថាក្លិបបានផ្ទេរយកកីឡាករ Olivier Ntcham ដោយគ្មានការព្រមព្រៀងពីលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹកAndre Villas-Boas
លោកគ្រូបង្វឹកAndre Villas-Boas

លោកគ្រូបាននិយាយដូច្នេះព្រោះមិនពេញចិត្តទាក់ទងនឹងច្បាប់របស់ក្នុងការផ្ទេរកីឡាកររបស់ក្លិប ខណៈដែល Marseille បានទិញយក Ntcham ពីក្លិប Celtic នៅថ្ងៃចុងក្រោយមុនទីផ្សារដោះដូរកីឡាករនារដូវរងាបានបិទទ្វារ ហើយខ្សែការពារម្នាក់នេះនឹងមកលេងខ្ចីជើងនៅ Marseille ចំនួន៦ខែ។

ខ្សែបម្រើ Olivier Ntcham
ខ្សែបម្រើ Olivier Ntcham

ក្នុងលក្ខខណ្ឌនៃការខ្ចីជើងនេះដែរគឺបានចែងថា Marseille អាចមានសិទ្ធិទិញយក Ntcham ផ្ដាច់ក្នុងតម្លៃ ៤.៥លានផោន(ស្មើនឹងប្រមាណ៦.១លានដុល្លារ) នៅចប់រដូវកាលនេះ ហើយគេអាចនឹងបានចូលបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតក្នុង Ligue 1 ដោយប៉ះនឹងក្លិប Lens នៅថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍នេះហើយ។

លោកគ្រូបង្វឹកAndre Villas-Boas
លោកគ្រូបង្វឹកAndre Villas-Boas

ប៉ុន្តែយ៉ាងណាមិញការផ្ទេរមករបស់ Ntcham មិនបានឆ្លងកាត់ការយល់ព្រមពីលោកគ្រូបង្វឹក Villas-Boas នោះឡើយ ទើបធ្វើឲ្យលោកគ្រូមានក្ដីមិនពេញចិត្តនិងឈានដល់ការដាក់លិខិតលាលែងពីតំណែងតែម្ដង។

លោកគ្រូបង្វឹកវ័យ៤៣ឆ្នាំរូបនេះបានផ្ដល់បទសម្ភាសន៍ក្នុងសន្និសីទកាសែតតែម្ដងថា៖

វា(ការផ្ទេរយក Ntcham)ជាការសម្រេចចិត្តដែលមិនបានទទួលការព្រមព្រៀងពីខ្ញុំ គេជាកីឡាករដែលខ្ញុំបដិសេធមិនយក តែខ្ញុំក៏មិនបានដឹងទេថាក្លិបបានចុះកិច្ចព្រមព្រៀងយករូបគេ រហូតដល់ពេលដែលខ្ញុំភ្ញាក់ឡើងហើយបានចូលទៅមើលគេហទំព័ររបស់ Marseille ទើបខ្ញុំដឹងរឿងនេះ។ខ្ញុំបានសរសេរលិខិតសុំលាលែងពីតំណែងហើយ ដោយលើកឡើងថាខ្ញុំមិនយល់ស្របជាមួយច្បាប់ទាក់ទងនឹងផ្នែកកីឡារបស់ក្លិប។ ថ្នាក់ដឹកនាំរបស់ក្លិបមិនទាន់បាននិយាយអីមកខ្ញុំវិញទេ ហើយខ្ញុំក៏មិនចង់បានលុយដែរ ខ្ញុំគ្រាន់តែចង់ចាកចេញប៉ុណ្ណោះ ក្លិបនេះបានទទួលបទពិសោធន៍ពីរឆ្នាំហើយក្នុងការទិញយកកីឡាករដែលខ្ញុំនៅតែមិនអាចទទួលយកវាបាន។

លោកគ្រូបង្វឹកAndre Villas-Boas
លោកគ្រូបង្វឹកAndre Villas-Boas
លោកគ្រូបង្វឹកAndre Villas-Boas

ការប្រកាសរបស់លោកគ្រូបង្វឹករូបនេះបានធ្វើឡើងក្រោយអ្នកគាំទ្ររបស់ Marseille បានធ្វើការតវ៉ាដោយបោះផ្សែងពណ៌នៅមុខទីលានហ្វឹកហាត់របស់ក្លិបដោយសារខឹងសម្បារដែលក្លិបចាញ់៣ប្រកួតជាប់ៗគ្នាក្នុងក្របខណ្ឌ Ligue 1។

ការតវ៉ារបស់អ្នកគាំទ្រ Marseille 
ការតវ៉ារបស់អ្នកគាំទ្រ Marseille 

លោកគ្រូបានបន្តទៀតថាការសម្រេចចិត្តលាលែងពីតំណែងនេះមិនធ្វើឲ្យប៉ះពាល់ដល់ការប្រកួតទល់នឹងក្លិប Lens នោះឡើយហើយលោកគ្រូនឹងបន្តដឹកនាំក្រុមឲ្យអស់ពីសមត្ថភាពរហូតដល់ទទួលបានការអនុញ្ញាតឲ្យចាកចេញពីក្លិបជាផ្លូវការ។

ឥលូវនេះខ្ញុំកំពុងផ្ដោតសមាធិលើការប្រកួតទល់នឹង Lens ហើយសម្រាប់ខ្ញុំពួកគេជាក្រុមមួយដ៏ល្អ ខ្ញុំនឹងបន្តដឹកនាំរហូតថ្នាក់ដឹកនាំក្លិបស្នើសុំឲ្យខ្ញុំចាកចេញ ដែលនោះមិនបានជាប់ពាក់ព័ន្ធនឹងហេតុការណ៍តវ៉ារបស់អ្នកគាំទ្រនោះឡើយ។ វាទាក់ទងនឹងច្បាប់ផ្ទៃក្នុងរបស់ក្លិប ដែលសូម្បីតែការចាកចេញរបស់ Nemanja ក៏ខ្ញុំដឹងក្រោយគេនៅពេលល្ងាចដែរ ខ្ញុំកំពុងរង់ចាំចម្លើយពីគណៈគ្រប់គ្រងក្លិប ហើយបើសិនក្លិបមិនអនុញ្ញាត ខ្ញុំនឹងបន្តដឹកនាំ។ ការពិតទៅខ្ញុំមិនចង់បានលុយក្លិបឬ Frank McCourt នោះឡើយ ខ្ញុំគ្រាន់តែចង់ចាកចេញប៉ុណ្ណោះ នេះជាអ្វីដែលខ្ញុំចង់ប្រាប់៕

លោកគ្រូបង្វឹកAndre Villas-Boas
លោកគ្រូបង្វឹកAndre Villas-Boas
លោកគ្រូបង្វឹកAndre Villas-Boas

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T