លើកទី១ នី រតនា ដឹកដៃភរិយាចូលថតវីដេអូចម្រៀងរបស់ខ្លួនដែលនឹងចេញក្នុងពេលឆាប់ៗនេះ

//s9.kh1.co/e5/e5b1d6c1de2c649e9586d9dc38d313a8e9b64224.jpg
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

អីយ៉ាស់! លើកទី១ នី រតនា ដឹកដៃភរិយាចូលថតវីដេអូចម្រៀងរបស់ខ្លួនដែលនឹងចេញក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ តារាប្រុសប្រចាំផលិតកម្មរស្មីហង្សមាស នី រតនា ជាតារាចម្រៀងម្នាក់ដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ មានទឹកដមសម្លេងពីរោះ និងអាចបត់បែនបានគ្រប់ទម្រង់នៃបទចម្រៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពីម្ចាស់ពានរង្វាន់ Cambodian Idol លោក នី រតនា ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំនេះមកឃើញថា សន្ទុះទីផ្សារនៃការគាំទ្រ និងប្រជាប្រិយភាពរបស់លោកកាន់តែឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់តែម្តង ទោះបីជាលោករៀបការ និងមានគ្រួសារក្តី ក៏លោកនៅតែទទួលបានការស្រលាញ់ ចូលចិត្តពីសំណាក់មិត្តអ្នកគាំទ្រគ្រប់ទិសទីផងដែរ។

យ៉ាងណាមិញ គិតមកទល់ពេលនេះលោក នី រតនា បានដឹកដៃភរិយាជាទីស្រលាញ់ចូលរោងការ និងសាងគ្រួសារតូចមួយរយៈពេល ២ ឆ្នាំមកហើយ។ ហើយជារឿយៗលោក និងភរិយាបានបង្ហោះរូបភាពស្វីតៗនៅលើបណ្តាញសង្គម Facebook និង Instagram ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន លាន់មាត់សរសើរសឹងគ្រប់ៗគ្នាពីក្តីសុខ និងសុភមង្គលរបស់ក្រុមគ្រួសារលោក នី រតនា។

ទន្ទឹមនឹងគ្នានេះផងដែរ អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងនោះគឺលោក នី រតនា បានដឹកដៃភរិយាបណ្តូលចិត្តជាទីស្រលាញ់ មកថតវីដេអូចម្រៀងរបស់ខ្លួនដែលគ្រោងនឹងចេញក្នុងពេលឆាប់ៗនេះ។ ហើយអាចនិយាយបានថា នេះគឺជាលើកទី១ សម្រាប់ភរិយារបស់លោក នី រតនា ដែលបានបង្ហាញខ្លួនថតវីដេអូចម្រៀងជាមួយនឹងស្វាមី ប៉ុន្តែមកទល់នឹងពេលនេះអ្នកទាំងពីរនៅមិនទាន់បានបង្ហើបពីចំណងជើងនៃវីដេអូចម្រៀងនោះនៅឡើយទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T