Bruno អែបកៀន! គ្រូធំ West Ham ថាម្នាក់នេះជាកីឡាករល្អបំផុតនៅ Premier League

//s9.kh1.co/30/30f61e0682c510b3e736384d03665b78ccf31337.jpg
កីទ្បា

 ០៣-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូបង្វឹក David Moyes ថា Jack Grealish ជាកីឡាករល្អបំផុតនៅ PL

អង់គ្លេស៖  អ្នកចាត់ការទូទៅរបស់ក្លិបញញួរយក្ស West Ham  លោក David Moyes បានលើកឡើងថាខ្សែបម្រើ Jack Grealish ដែលជាប្រធានក្រុម Aston Villa គឺជាកីឡាករដែលល្អបំផុតក្នុងក្របខណ្ឌ Premier League នាពេលឥលូវៗនេះ មុនពេលក្លិប West Ham ត្រូវជួបតទល់នឹង Aston Villa នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Jack Grealish
  ខ្សែបម្រើ Jack Grealish

West Ham កំពុងឈរនៅលេខរៀងទី៥ក្នុងតារាង Premier League ខណៈ Aston Villa ឈរនៅលេខរៀងទី៩ ប៉ុន្តែក្នុងករណី West Ham ចាញ់ Villa នោះក្លិបនឹងធ្លាក់ហួសលេខរៀងទី៩ទៀតខណៈដែលភាគីលោកគ្រូ Dean Smith នៅសល់២ប្រកួតក្នុងដៃ ហើយបើ Aston Villa យកឈ្នះទាំងពីរប្រកួតនោះក្លិបនឹងចាញ់ Leicester City ដែលឈរនៅលេខ៤តែ១ពិន្ទុប៉ុណ្ណោះ។

  ខ្សែបម្រើ Jack Grealish
  ខ្សែបម្រើ Jack Grealish

យ៉ាងណាមិញភាពលេចធ្លោរបស់ក្លិប Aston Villa នៅរដូវកាលនេះគឺមកពីពួកគេមានកីឡាករល្អដូច Jack Grealish ព្រោះខ្សែបម្រើសញ្ជាតិអង់គ្លេសម្នាក់នេះបានរួមចំណែកយឺតយោងក្រុមបានច្រើនមិនចាញ់ Bruno Fernandes នៅ Man UTD នោះឡើយ។

  ខ្សែបម្រើ Jack Grealish
  ខ្សែបម្រើ Jack Grealish

គេរកបាន៦គ្រាប់និងបញ្ជូនបាល់បាន៩គ្រាប់ទៀតក្នុងការប្រកួតក្របខណ្ឌ Premier League នៅរដូវកាលនេះ ហើយលោក David Moyes គិតថាគេជាកីឡាករដែលល្អបំផុតនៅក្នុងកំឡុងពេលនេះ។

លោកគ្រូបង្វឹក David Moyes
លោកគ្រូបង្វឹក David Moyes

លោកគ្រូបានថ្លែងកោតសរសើរ Grealish ថា៖

គេ(Jack Grealish) ពិតជាកីឡាករដ៏ល្អម្នាក់និងប្រហែលជាកីឡាករដែលល្អបំផុតក្នុងក្របខណ្ឌ Premier League នៅពេលនេះ គេបានរួមចំណែកធំក្នុងការជួយក្រុម។ ពួកយើងពិតជាពិបាកក្នុងការទប់ទល់ជាមួយពួកគេណាស់ពេលលេងក្នុងទឹកដី Villa Park របស់ពួកគេ ។ ពួកគេធ្វើវាបានល្អណាស់ ហើយកីឡាករក្នុងក្រុមក៏សុទ្ធតែលេងល្អប្រសើរជាលំដាប់ដែរ។ ខ្ញុំគិតថាមកពីគ្រូបង្វឹក Dean Smith ចេះជ្រើសរើសកីឡាករនោះឯង។ ខ្ញុំមើលឃើញថាកីឡាករដែលលេចធ្លោនៅរដូវកាលនេះមាន Jack Grealish, John McGinn, Tyrone Mings និង Ezri Konsa ។

លោកគ្រូបង្វឹកDavid Moyes
ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T