ខ្ញីកាន់តែចាស់កាន់តែហឹរ! ២គ្រាប់ទល់នឹង Inter យប់មិញបាននាំឲ្យពូដូបំបែកកំណត់ត្រាដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ (មានវីដេអូ)

//s9.kh1.co/d1/d17ade06573b9d5f9aadee82f61d27f53030ea56.jpg
កីទ្បា

 ០៣-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Cristiano Ronaldo បំបែកកំណត់ត្រាក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុត

អ៊ីតាលី៖ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធកន្លងទៅនេះ ក្លិបសេះបង្កង់ Juventus បានធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Inter Milan ក្នុងកីឡដ្ឋាន San Siro ដែលជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Coppa Italia ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះ ២ ទល់នឹង ១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករJuventus 
កីឡាករJuventus 

២គ្រាប់របស់ Juventus នេះរកបានដោយខ្សែប្រយុទ្ធឆ្នើមម្ចាស់ Ballon d'or ៥សម័យ Cristiano Ronaldo ដែលគ្រាប់ទី១កើតឡើងនៅនាទីទី២៦ ដែលជាបាល់ប៉េណាល់ទី និងគ្រាប់ទី២ ត្រូវខ្សែប្រយុទ្ធរូបនេះស៊ុតមួយជើងស្តាំនៅនាទីទី៣៥ បំប៉ោងបាល់ឲ្យបុកនឹងបង្គោលក្រឡាច់ចូលទីបានសម្រេច ខណៈដែលខាង Inter Milan ស៊ុតបាន១គ្រាប់ដោយខ្សែប្រយុទ្ធ Lautaro Martinez នៅនាទីទី៩ ។

Cristiano Ronaldo ស៊ុតប៉េណាល់ទី 
Cristiano Ronaldo ស៊ុតប៉េណាល់ទី 

ជ័យជម្នះរបស់ Juventus លើក្រុម Inter Milan ជួយកក់កៅអីឲ្យពួកគេឡើងកាន់វគ្គផ្ដាច់ព្រ័ត្រពាន Coppa Italia ខណៈដែល Ronaldo បានបំបែកកំណត់ត្រាក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយរកបានសរុបទាំងអស់៧៦៣គ្រាប់ក្នុងអាជីពដោយគ្រាប់បាល់ទាំងអស់នេះគិតបញ្ចូលទាំងការលេងនៅជម្រើសជាតិព័រទុយកាល់ផងដែរ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

កំណត់ត្រាថ្មីរបស់ Cristiano Ronaldo នេះបានធ្វើឲ្យរូបគេយកឈ្នះខ្សែប្រយុទ្ធ Josef Bican និងវីរបុរស Pele ដែលរកបាន ៧៦២ គ្រាប់ ឈរពីក្រោយដោយ Romario រកបាន ៧៤០គ្រាប់ ហើយកីឡាករជាប់ចំណាត់ថ្នាក់លេខ៥ដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រគឺខ្សែប្រយុទ្ធ Lionel Messi ដែលជាគូប្រជែងគ្រប់រដូវកាលរបស់ Ronaldo។ យ៉ាងណាមិញ ក៏ធ្លាប់មានអ្នកចេញមុខតវ៉ាថាខ្សែប្រយុទ្ធ Josef Bican ស៊ុតបានដល់ទៅ៨០៥គ្រាប់ឯណោះ។

កីឡាករស៊ុតបានច្រើនជាងគេទាំងប្រាំនាក់
កីឡាករស៊ុតបានច្រើនជាងគេទាំងប្រាំនាក់
  ខ្សែប្រយុទ្ធ Josef Bican
  ខ្សែប្រយុទ្ធ Josef Bican

គួរបញ្ជាក់ផងដែរថា គ្រាប់បាល់ទាំង ៧៦៣ របស់  Ronaldo គឺរកនៅ ក្លិប Sporting CP បាន១៣គ្រាប់,នៅ Manchester United បាន១១៨គ្រាប់,នៅ Real Madrid បាន៤៥១គ្រាប់ ,នៅ Juventus បាន ១១១គ្រាប់ និងបូកបន្ថែមនៅជម្រើសជាតិព័រទុយកាល់បាន១០២គ្រាប់ទៀត។

អ៊ីចឹងហើយទើប Ronaldo បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រហើយកីឡាករតែម្នាក់គត់ដែលអាច តាមបំបែកកំណត់ត្រារបស់ Ronaldo បានគឺមានតែ  Messi ម្នាក់ប៉ុណ្ណោះ៕

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi 
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi 
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Real Madrid 
ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Real Madrid 

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោម៖

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T