ស្នេហាអនឡាញ! ស្ត្រីវ័យ៥០ឆ្នាំ បន្ថយអាយុត្រឹម១៩ រហូតដល់បានជួបបុរសសង្ហាវ័យ២២ឆ្នាំ ហើយឥឡូវនេះ គ្រោងនឹងរៀបការឆាប់ៗ

//s9.kh1.co/66/6688da216bacb03c988294711b691cf8b648779c.jpg
សង្គម

 ០៣-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្នេហារវាងគូស្នេហ៍មួយគូ ដែលមានវ័យខុសគ្នារហូតដល់ទៅ២៨ឆ្នាំ នៅតែទទួលបានការគាំទ្រពីសំណាក់ក្រុមគ្រួសារទាំងសងខាង។

អាមេរិក៖ ស្ត្រីចំណាស់ម្នាក់មានឈ្មោះថា សារ៉ុន ហគីន អាយុ៥០ឆ្នាំ បានមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ឈ្មោះថា ភែរី ហូសស្ទីន អាយុ២២ឆ្នាំ ដែលមានអាយុខុសគ្នារហូតដល់ទៅ២៨ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់ស្ត្រីរូបនេះ បានឲ្យដឹងថា គាត់បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយអតីតស្វាមីក្នុងឆ្នាំ២០១៥ ក្រោយពីរួមរស់ជាមួយគ្នាអស់​រយៈពេល១៦ឆ្នាំ និងមានកូនរួមគ្នាចំនួន៣នាក់។ លុះឆ្នាំ២០២០ រូបគាត់ផ្ទាល់បានប្រើប្រាស់កម្មវិធីស្វែងរកដៃគូមួយ នៅលើទូរសព្ទដៃ ដោយបន្ថយអាយុរបស់ខ្លួនមកត្រឹម១៩ឆ្នាំ។ ហើយកម្មវិធីស្វែងរកដៃគូ ក៏បានផ្គូផ្គងគាត់ជាមួយនឹងបុរសវ័យក្មេង ភែរី តែម្ដង ដែលធ្វើឲ្យគាត់លង់ស្នេហ៍ទៅលើ ភែរី ដោយសារកែវភ្នែកពណ៌ខៀវ និងសាច់ដុំដៃ ដែលមើលទៅដូចជាតារាម៉ូដែលអីចឹងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកស្រី សារ៉ុន បានសារភាពពីអាយុរបស់ខ្លួនផ្ទាល់ទៅកាន់ ភែរី  តែ ភែរី មិនខ្វល់ខ្វាយឡើយ។ ប៉ុន្មានថ្ងៃបន្ទាប់ ភែរី បានចែចង់គាត់តាមរយៈសារជាអក្សរ ហើយលុះដល់សប្ដាហ៍បន្ទាប់ គាត់ក៏បានអញ្ជើញ ភែរី មកលេងផ្ទះរបស់គាត់តែម្ដង។ ចំពោះកូនស្រីរបស់គាត់ មិនមានការខឹងសម្បារអ្វីឡើយ ដែលមានការស្វាគមន៍ ភែរី យ៉ាងកក់ក្ដៅផងដែរ។

ក្នុងខែមិថុនា ឆ្នាំ២០២០ដដែល អ្នកស្រី សារ៉ុន ព្រមទាំង ភែរី ក៏បានក្លាយជាគូស្នេហ៍ពិតប្រាកដ និងបើកចំហ រហូតដល់ត្រូវណែនាំខ្លួនឲ្យគ្រួសារខាង ភែរី ស្គាល់ទៀតផង។ ហើយចំពោះម្ដាយរបស់ ភែរី ក៏មិនមានបញ្ហាចំពោះទំនាក់ទំនងខុសវ័យនេះដែរ។

យ៉ាងណាមិញ គូស្នេហ៍ខុសជំនាន់មួយគូខាងលើនេះ បានភ្ជាប់ពាក្យជាមួយគ្នារួចរាល់ហើយ ហើយពិធីអាពាហ៍ពិពាហ៍នឹងត្រូវប្រារព្ធធ្វើឡើងនាពេលខាងមុខក្នុងឆ្នាំ២០២១ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី សារ៉ុន និងភែរី
អ្នកស្រី សារ៉ុន និងភែរី
អ្នកស្រី សារ៉ុន និងភែរី
អ្នកស្រី សារ៉ុន និងភែរី
អ្នកស្រី សារ៉ុន និងភែរី
អ្នកស្រី សារ៉ុន និងភែរី
អ្នកស្រី សារ៉ុន និងភែរី
អ្នកស្រី សារ៉ុន និងភែរី
អ្នកស្រី សារ៉ុន និងភែរី
អ្នកស្រី សារ៉ុន និងភែរី
អ្នកស្រី សារ៉ុន និងភែរី
អ្នកស្រី សារ៉ុន និងភែរី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T