លី អ៊ីវ៉ាធីណា ប្រកាសចាប់ផ្តើមអាជីពសិល្បៈសាជាថ្មី ក្រោយបាត់មុខអស់រយៈពេលជាង ៣ឆ្នាំមកនេះ

//s9.kh1.co/30/30df5d102fda42233ddb9fcdb9b053970f442c8e.jpg
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា បានស្ងប់ស្ងាត់ជាមួយនឹងការងារសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ក្រោយពេលដែលកញ្ញាមិនសូវជាមានបទចម្រៀងចេញផ្សាយនៅលើទីផ្សារចម្រៀង។

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា បានស្ងប់ស្ងាត់ជាមួយនឹងការងារសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ក្រោយពេលដែលកញ្ញាមិនសូវជាមានបទចម្រៀងចេញផ្សាយនៅលើទីផ្សារចម្រៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនាថ្ងៃនេះផងដែរ ម្ចាស់បទ “ស្តាយមិនបានថាស្នេហ៍” រូបនេះក៏ស្រាប់តែបានប្រកាសជាសាធារណៈលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាដោយចំហថា កញ្ញានឹងវិលត្រឡប់មកជួបអ្នកគាំទ្រសារជាថ្មីម្តងទៀត ក្រោយខកខានចេញបទចម្រៀងក្នុងផលិតកម្មថោន អស់រយៈពេលជាង ៣ឆ្នាំ មកហើយ។

តួយ៉ាងក្រោយពេលត្រឡប់មកវិញកញ្ញា លី អ៊ីវ៉ាធីណា ត្រូវចាប់ផ្តើមការងារថតសម្លេងបទថ្មី និងថត MV ក្នុងថ្ងៃនេះផងដែរជាប្រភេទបទចម្រៀងត្រៀមនឹងអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ក្នុងផលិតកម្មថោន។

គួររំលឹកដែរថា នាមួយរយៈចុងក្រោយនេះមានតារាចម្រៀងជាច្រើនដែលបានប្រកាសវិលត្រឡប់មកចាប់អាជីពចាស់ឡើងវិញដូចជា អ្នកនាង អែនជី កញ្ញា តាក់ម៉ា កញ្ញា អែនជេឡា និងចុងក្រោយនេះគឺកញ្ញា លី អ៊ីវ៉ាធីណា ផ្ទាល់តែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញា លី អ៉ីវ៉ាធីណា និងក្រុមរាំ
កញ្ញា លី អ៉ីវ៉ាធីណា និងក្រុមរាំ
កញ្ញា លី អ៉ីវ៉ាធីណា និងក្រុមរាំ
កញ្ញា លី អ៉ីវ៉ាធីណា និងក្រុមរាំ
កញ្ញា លី អ៉ីវ៉ាធីណា
កញ្ញា លី អ៉ីវ៉ាធីណា
កញ្ញា លី អ៉ីវ៉ាធីណា
កញ្ញា លី អ៉ីវ៉ាធីណា
កញ្ញា លី អ៉ីវ៉ាធីណា
កញ្ញា លី អ៉ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T