មិនដែលដឹងសោះ ផែនដីមានកូនព្រះចន្ទទីពីរ ដែលនឹងហោះចេញពីយើងក្នុងពេលឆាប់ៗ

//s9.kh1.co/47/4708e76b3dc73d738e158ca9b00213acf478dfad.jpg
បច្ចេកវិទ្យា

 ៣១-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមតារាវិទូបានដាក់ឈ្មោះឲ្យវាថា 2020 SO ដែលជាវត្ថុដ៏តូចមួយដែលបានធ្លាក់ចូលមកកាន់គន្លងគោចររបស់ផែនដី

បរទេស៖ ព្រះចន្ទទីពីររបស់ផែនដីបានខិតមកជិតចម្ងាយដ៏កៀករបស់វា មកកាន់ភពរបស់យើងកាលពីសប្ដាហ៍មុន មុនពេលវាហោះទៅកាន់លំហ ដែលមិនអាចមើលឃើញម្ដងទៀត។ តើវាពិតជាព្រះចន្ទទីពីរឬយ៉ាងណា? ក្រុមតារាវិទូបានដាក់ឈ្មោះឲ្យវាថា 2020 SO ដែលជាវត្ថុដ៏តូចមួយដែលបានធ្លាក់ចូលមកកាន់គន្លងគោចររបស់ផែនដី ប្រហែលចម្ងាយពាក់កណ្ដាលរវាងភពយើងនិងព្រះចន្ទ កាលពីខែកញ្ញា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គរណបបណ្ដោះអាសន្នបែបនេះត្រូវបានគេហៅថា កូនព្រះចន្ទ ហើយបើទោះបីគេហៅវាជាព្រះចន្ទដែរ ក៏វាមិនមែនជាព្រះចន្ទពេញលេញនោះដែរ។ ក្នុងខែធ្នូ ឆ្នាំ២០២០ ក្រុមអ្នកស្រាវជ្រាវរបស់អង្គការណាសាបានសិក្សាឃើញថា អង្គមួយនេះមិនមែនជាដុំថ្មអវកាសនោះទេ ប៉ុន្តែវាជាកម្ទេចបំណែករបស់រ៉ុក្កែតក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលបាញ់បង្ហោះសម្រាប់បេសកកម្មទៅកាន់ឋានព្រះចន្ទ American Surveyor។

កូនព្រះចន្ទមិនពិតមួយនេះបានហោះមកកៀកផែនដី ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ពោលគឺមួយថ្ងៃមុនពេលអង្គកាណាសាអាចកំណត់អត្តសញ្ញាណរបស់វាបានថា ជាបំណែករ៉ុក្កែតដែលជ្រុះបាត់។ កូនព្រះចន្ទ 2020 SO នឹងបញ្ចប់គន្លងហោះកៀកផែនដីនៅថ្ងៃអង្គារ ទី២ ខែកុម្ភៈ នៅក្នុងរយៈចម្ងាយ២២០,០០០គីឡូម៉ែត្រពីផែនដី ឬក៏៥៨ភាគរយនៅលើផ្លូវចន្លោះរវាងផែនដីនិងព្រះចន្ទ។

បំណែកមួយនេះនឹងហោះចេញទៅ ដោយចាកចេញពីគន្លងគោចររបស់ផែនដីទាំងស្រុង នៅខែមីនា ឆ្នាំ២០២១ នេះបើយោងតាមគេហទំព័រ EarthSky។ បន្ទាប់ពីនោះមក កូនព្រះចន្ទមួយនេះនឹងក្លាយជាអង្គមួយដែលនឹងហោះជុំវិញព្រះអាទិត្យ។ វាបានផ្ដល់តម្រុយដ៏ធំមួយមកកាន់អ្នកវិទ្យាសាស្ត្រ ដែលថាកូនព្រះចន្ទ 2020 SO គឺជាបំណែក ដែលត្រូវបង្កើតឡើងដោយមនុស្ស៕

រ៉ុក្កែតដែលត្រូវបាញ់បង្ហោះក្នុងបេសកកម្ម ទសវត្សរ៍ឆ្នាំ១៩៦០
រ៉ុក្កែតដែលត្រូវបាញ់បង្ហោះក្នុងបេសកកម្ម ទសវត្សរ៍ឆ្នាំ១៩៦០
គន្លងរបស់កូនព្រះចន្ទ 2020 SO ដែលជាបំណែករ៉ុក្កែត
គន្លងរបស់កូនព្រះចន្ទ 2020 SO ដែលជាបំណែករ៉ុក្កែត
គន្លងរបស់កូនព្រះចន្ទ 2020 SO ដែលជាបំណែករ៉ុក្កែត
គន្លងរបស់កូនព្រះចន្ទ 2020 SO ដែលជាបំណែករ៉ុក្កែត
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T