អុញ មានរឿងអីអ៊ីចេះ! Ronaldo កំពុងស្ថិតក្នុងការស៊ើបអង្កេតពីប៉ូលិសអ៊ីតាលីពាក់ព័ន្ធនឹងរឿង...

//s9.kh1.co/cf/cff08c3331a3aa388afa09d2523511b1a99108d3.jpg
កីទ្បា

 ២៩-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ប៉ូលិសអ៊ីតាលីចុះសាកសួរទាក់ទងនឹងការល្មើសច្បាប់ចេញដើរលេងខាងក្រៅរបស់ Ronaldo និង មិត្តស្រី

អ៊ីតាលី៖ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយកាល់ Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិបសេះបង្កង់ Juventus ត្រូវប៉ូលិសអ៊ីតាលីបើកការស៉ើបអង្កេតរឿងក្ដីពាក់ព័ន្ធនឹងការល្មើសច្បាប់ចេញដើរហើរនៅខាងក្រៅទាំងដែលប្រទេសអ៊ីតាលីបានចេញច្បាប់ហាមឃាត់មិនឲ្យមានការជួបជុំណាមួយកើតឡើងដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo 
  ខ្សែប្រយុទ្ធ Cristiano Ronaldo 
  ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តស្រី 
  ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តស្រី 

នៅថ្ងៃម្សិលមិញ ម្ចាស់ពាន Ballon d'or ៥សម័យរូបនេះបានចំណាយពេលប្រារព្ធពិធីខួបកំណើតរបស់មិត្តស្រី Georgina Rodriguez ដោយពួកគេធ្វើដំណើរទៅលេងនៅតំបន់ជួរភ្នំអាល់ស្របពេលអាជ្ញាធរនៅអ៊ីតាលីបានប្រកាសមិនឲ្យមានការធ្វើដំណើរឆ្លងតំបន់ជាដាច់ខាត ប៉ុន្តែយោងតាមការរាយការណ៍ Ronaldo មិនខ្វល់ពីច្បាប់នោះឡើយនិងបានចេញដំណើរពីទឹកដីទីក្រុង Turin ទៅស្នាក់នៅតំបន់ Valle d'Aosta ទៅវិញដែលកន្លែងជិះស្គីមួយនេះត្រូវចំណាយពេលធ្វើដំណើរត្រឹមតែ២ម៉ោងពី Turin ប៉ុណ្ណោះ។

តំបន់ Valle d'Aosta ប្រទេសអ៊ីតាលី
តំបន់ Valle d'Aosta ប្រទេសអ៊ីតាលី
Ronaldo ទៅជិះស្គីជាមួយមិត្តស្រី
Ronaldo ទៅជិះស្គីជាមួយមិត្តស្រី

Ronaldo បាននាំមិត្តស្រីសំណព្វទៅទីនោះដើម្បីឆ្លងពិធីជប់លៀងខួបកំណើតអាយុ២៨ឆ្នាំដល់អ្នកនាង Rodriguez នៅសណ្ឋាគារប្រណីតលំដាប់ផ្កាយប្រាំឈ្មោះ Le Massif Hotel ហើយពួកគេក៏បានបង្ហោះរូបភាពក្នុងគណនីបណ្ដាញសង្គម Instagram ផងដែរ។

  ខ្សែប្រយុទ្ធCristiano Ronaldo និងមិត្តស្រី Georgina 
  ខ្សែប្រយុទ្ធCristiano Ronaldo និងមិត្តស្រី Georgina 
បាច់ផ្កាដែល Ronaldo ជូនមិត្តស្រី
បាច់ផ្កាដែល Ronaldo ជូនមិត្តស្រី

ឥលូវនេះយោងតាមការរាយការណ៍ពី La Stampa គឺ ប៉ូលិសបានចុះទៅស៉ើបសួរនៅសណ្ឋាគារមួយនោះកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះតែបែរជាឃើញថាវាបានបិទទ្វារទៅហើយដែលនោះធ្វើឲ្យប៉ូលិសមិនអាចធ្វើការផាកពិន័យ Ronaldo និងមិត្តស្រីរបស់គេបានឡើយ ដោយសារយោងតាមច្បាប់គឺ ទាល់តែប៉ូលិសឃើញពួកគេពីរនាក់នៅទីនោះជាក់ស្ដែងទើបអាចដំណើរការការផាកពិន័យនេះបានហើយប្រភពខ្លះបានអះអាងថា Ronaldo បានធ្វើដំណើរដោយស្របច្បាប់៕

  ខ្សែប្រយុទ្ធCristiano Ronaldo
  ខ្សែប្រយុទ្ធCristiano Ronaldo

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T