ផ្លូវការ! Martin Odegaard ផ្ទេរមកចូលរួមជាមួយ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង

//s9.kh1.co/37/378710ba973434e8d4383c058356706ffbe3cba8.jpg
កីទ្បា

 ២៨-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Martin Odegaard មកលេងខ្ចីជើងនៅទឹកដី Emirates រហូតដល់ចប់រដូវកាល​

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានបញ្ជាក់ជាផ្លូវការហើយថា ខ្សែបម្រើ Martin Odegaard ដែលជាកីឡាកររបស់ក្លិបអធិរាជស Real Madrid នឹងមកចូលរួមជាមួយក្លិបនៅទឹកដីកីឡដ្ឋាន Emirates ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែបម្រើ Martin Odegaard 
   ខ្សែបម្រើ Martin Odegaard 

កីឡាករវ័យ២២ឆ្នាំរូបនេះបានសម្រេចចិត្តមកលេងឲ្យ Arsenal បន្ទាប់ពីលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Mikel Arteta ព្យាយាមបញ្ចុះបញ្ចូលរូបគេឲ្យចូលរួមជាមួយ ខណៈដែល Odegaard គ្មាននាទីចូលលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Zinedine Zidane នៅ Real Madrid នោះឡើយហើយកាលពីរដូវកាលមុន គេក៏បានចំណាយពេលស្នាក់នៅជាមួយ Real Sociedad ក្នុងលក្ខខណ្ឌខ្ចីជើងដែរ។

   ខ្សែបម្រើ Martin Odegaard 
   ខ្សែបម្រើ Martin Odegaard 

Martin Odegaard នឹងពាក់អាវលេខ១១នៅ Arsenal ព្រមទាំងបាននិយាយថាវីរបុរសរបស់ក្លិបដែលគេចាត់ទុកជានិមិត្តរូបគឺ Cesc Fabregas

   ខ្សែបម្រើ Martin Odegaard 
   ខ្សែបម្រើ Martin Odegaard 

បន្ទាប់ពីចុះកុងត្រាជាមួយក្លិបជាផ្លូវការ ខ្សែបម្រើសញ្ជាតិន័រវេសរូបនេះបានថ្លែងថា៖

មានកីឡាករ Arsenal ជាច្រើននាក់ណាស់ដែលខ្ញុំកោតសរសើរ ប៉ុន្តែខ្ញុំគិតថា Cesc Fabregas ជានិមិត្តរូបមួយរបស់ខ្ញុំពេលដែលខ្ញុំធំធាត់ឡើង។

 ខ្សែបម្រើ Martin Odegaard 

គួរបញ្ជាក់ផងដែរថា មុនពេលផ្ទេរមក Arsenal នេះក្លិប Real Sociedad ក៏ព្យាយាមបន្តកិច្ចសន្យាខ្ចីជើងខ្សែបម្រើវ័យក្មេងរូបនេះដែរប៉ុន្តែ Real Madrid ចង់ឲ្យ Odegaard មក Arsenal ដែលលេងនៅលីគផ្សេងពីក្លិបច្រើនជាង។

   ខ្សែបម្រើ Martin Odegaard កាលលេងនៅ  Real Madrid  
   ខ្សែបម្រើ Martin Odegaard កាលលេងនៅ  Real Madrid  

 Odegaard ផ្ទេរពីក្លិប Stromgodset ទៅ Real Madrid ក្នុងឆ្នាំ២០១៥ បើទោះបីជាក្លិបធំៗដូចជា Bayern Munich, Liverpool, Chelsea និង Paris Saint-Germain ដណ្ដើមគ្នាចង់ទិញយករូបគេក៏ដោយព្រោះគេមានក្ដីស្រមៃចង់លេងឲ្យក្លិបយក្សអេស្ប៉ាញ Real Madrid ប៉ុន្តែយ៉ាងណាមិញគ្រប់យ៉ាងមិនដូចការរំពឹងទុកទេព្រោះ Real Madrid ដាក់ Odegaard ឲ្យក្លិបផ្សេងខ្ចីជើងជាបន្តបន្ទាប់ដូចជា Heerenveen, Vitesse, Real Sociedad និងចុងក្រោយគឺ Arsenal នេះតែម្ដង៕

  ខ្សែបម្រើ Martin Odegaard 
  ខ្សែបម្រើ Martin Odegaard 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T