បាត់មុខយូរ អេជីឡា ប្រកាសត្រឡប់មកវិញ ជាមួយTrailer កប់មិនធម្មតា (មានវីដេអូ)

//s9.kh1.co/54/5490dc84d16768977fba3fa7e88b73576b1a3782.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយបាត់មុខពី សិល្បៈយ៉ាងយូរ ពេលនេះ តារាចម្រៀងស្រី អេជីឡា ប្រកាសជាសាធារណៈពីការវិលត្រឡប់របស់ខ្លួន ដល់អ្នកគាំទ្រ។

រាជធានីភ្នំពេញ ៖ ដូចដែរមហាជនបានដឹងរួចមកហើយថា តារាចម្រៀង អេជីឡា ជាតារាចម្រៀងដែលធ្លាប់មានឈ្មោះបោះសម្លេង កាលពីជាង ១០ឆ្នាំមុន តាមរយៈបទ លួចស្នេហ៍ដួងច៍ន្ទ និង Hello Kitty ដែលមានបទចម្រៀងផ្ទុះការគាំទ្រខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីផ្ទុះសម្លេងគាំទ្រច្រើនហើយ ស្រាប់តែតារាចម្រៀងរូបនេះ​ បាត់សម្លេងឈឹងពីវិថីសិល្បៈដោយគ្មានដឹងមូលហេតុច្បាស់លាស់ ក្រោយពេលបានរៀបការនឹងបុរសម្នាក់។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ស្រាប់តែមានការប្រកាសការវិលត្រឡប់មកប្រឡូកក្នុងវិថីសិល្បៈរបស់ខ្លួន ជាសាធារណៈតាមរយៈគណនីផេករបស់រូបនាងផ្ទាល់។ អ្វីដែលពិសេសនោះ គឺអ្នកគាំទ្រពិតជា មានការភ្ញាក់ផ្អើលខ្លាំងនឹងការវិលត្រឡប់នេះខ្លាំងណាស់ ក្រោយពេលបាត់មុខមាត់ជាច្រើនឆ្នាំកន្លងមក​។

មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ បានភ្ជាប់មកជាមួយនឹងTrailer ដែលទាក់ភ្នែកយ៉ាងខ្លាំងមកព្រមជាមួយ ទុកជាការស្វាគមន៍អ្នកគាំទ្រផងដែរ។ បើក្រឡេកមកមើលពី Trailer មួយនេះវិញ នេះបញ្ជាក់ថា ការវិលត្រឡប់មកលើកនេះរបស់រូបនាងពិតជានឹងនាំមកជាមួយនឹងអ្វីដែលប្លែក ថ្មី ជាមួយនឹងសម្លេងដែលមានទឹកដម ជាក់ជាមិនខាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅរូបភាព និង វីដេអូខាងក្រោមបន្ថែម ៖

តារាចម្រៀងស្រី  អេជីឡា
តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រីអេជីឡា
តារាចម្រៀងស្រីអេជីឡា
តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រី អេជីឡា
Trailer របស់តារាចម្រៀងស្រី អេជីឡា
អេ ជីឡា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T