មេធំមកវិញហើយ! Messi និង De Jong ចាប់ដៃគ្នាទម្លាក់ Rayo Vallecano ពីពាន Copa Del Rey វគ្គ១៦ក្រុម(មានវីដេអូ)

//s9.kh1.co/98/9863fbe69eba672ab5d9683e497dfba3088b5d5b.jpg
កីទ្បា

 ២៨-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Barcelona កក់កៅអីទៅវគ្គ៨ក្រុមក្នុងពាន Copa Del Rey ក្រោយយកឈ្នះ Rayo Vallecano ២ ទល់នឹង ១

អេស្ប៉ាញ៖ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្លិបអ្នកមានបុណ្យ Barcelona បានធ្វើដំណើរទៅទឹកដីទីក្រុងម៉ាឌ្រីដដើម្បីប្រកួតជាមួយក្លិប Rayo Vallecano ដែលជាការប្រកួតពានរង្វាន់ Copa Del Rey វគ្គ១៦ក្រុម ខណៈការប្រកួតនេះធ្វើឡើងត្រឹមតែមួយជើងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Barcelona 
កីឡាករ Barcelona 

ក្នុងនោះដែរខ្សែប្រយុទ្ធឆ្នើម Lionel Messi បានត្រឡប់មកចូលលេងជាមួយក្រុមវិញហើយក្រោយជាប់បម្រាមពីរប្រកួតដោយសារបានប្រើដៃគ្រវាសលើខ្សែប្រយុទ្ធ Villalibre កាលប្រកួតទល់នឹងក្លិប Athletic Bilbao ក្នុងពាន Spanish Super Cup កន្លងទៅនេះ។

  ខ្សែប្រយុទ្ធ Lionel Messi
  ខ្សែប្រយុទ្ធ Lionel Messi

លទ្ធផលនៃការប្រកួតគឺ Barcelona យកឈ្នះក្រុមម្ចាស់ផ្ទះ ២ ទល់នឹង ១ ដោយទម្លាក់ Rayo Vallecano ចេញពីពាន Copa Del Rey បានសម្រេចបើទោះអ្នកគាំទ្រត្រូវប្រហោងពោះបន្តិចព្រោះ Rayo Vallecano ជាអ្នកភាគីបើកឆាករកគ្រាប់បាល់បានមុនក៏ដោយ។

កីឡាករ Barcelona 
កីឡាករ Barcelona 

ខ្សែការពារ Fran Garcia របស់ខាងក្រុម Rayo Vallecano ស៊ុតមួយជើងនៅនាទីទី៦៣ខណៈឈរកៀកនឹងមាត់តារាងស្រាប់ ដោយមានការបញ្ជូនបាល់ពីមិត្តរួមក្រុម។

  ខ្សែការពារ Fran Garcia ស៊ុតបញ្ចូលទី
  ខ្សែការពារ Fran Garcia ស៊ុតបញ្ចូលទី

តែកីឡាករ Barcelona មិនអស់សង្ឃឹមងាយៗឡើយបើទោះបីជាសល់តែជាងកន្លះម៉ោងទៀតក៏ដោយ រហូតនៅនាទីទី៦៩ ខ្សែប្រយុទ្ធ Antoine Griezmann បោះបាល់ពីចំហៀងតារាងទម្លាក់មកឲ្យ ខ្សែប្រយុទ្ធ Lionel Messi ទើបរូបគេស៊ុតមួយជើងឆ្វេងចំប្លង់ពាក់កណ្ដាលតារាងល្អណាស់ ធ្វើឲ្យអ្នកចាំទី Dimitrevski ចាប់មិនទាន់។

  ខ្សែប្រយុទ្ធ Lionel Messi
  ខ្សែប្រយុទ្ធ Lionel Messi

នៅនាទីទី៨០ចុងម៉ោងទៅហើយ Barcelona បានពន្លត់ក្ដីសង្ឃឹមរបស់ Rayo Vallecano ពេលខ្សែប្រយុទ្ធ Lionel Messi បន្តក់បាល់យ៉ាងល្អទៅឲ្យ ខ្សែការពារ Jordi Alba ទើបរូបគេបញ្ជូនបាល់បន្តពីចំហៀងតារាងលើកមកឲ្យ ខ្សែបម្រើ Frenkie De Jong ដែលនៅម្ដុំប្រអប់គ្រោះថ្នាក់របស់ Rayo Vallecano ស្រាប់បានស៊ុតថែម១គ្រាប់ទៀតជួយឲ្យ Barca យកឈ្នះក្រុមម្ចាស់ផ្ទះ ២ ទល់នឹង ១។

  ខ្សែបម្រើ Frenkie De Jong
  ខ្សែបម្រើ Frenkie De Jong

គួរបញ្ជាក់ផងដែរថា ១ គ្រាប់របស់ Messi ក្នុងការប្រកួតនេះជាគ្រាប់បាល់ផ្លូវការទី ៧២០របស់គេ។

ជ័យជម្នះនេះមានន័យថា Barcelona បានកក់កៅអីឡើងទៅវគ្គ៨ក្រុមក្នុងពាន Copa Del Rey ហើយ៕

ចំពោះស្ថិតិនៃការប្រកួតគឺ Rayo Vallecano គ្រប់គ្រងបាល់បានតែ៣០%ខណៈ Barcelona បានដល់ទៅ៧០% និងស៊ុតចំគោលដៅ ៦ដង ច្រើនជាងក្រុមម្ចាស់ផ្ទះ ២ ដង។

 ខ្សែប្រយុទ្ធ Lionel Messi
 ខ្សែប្រយុទ្ធ Lionel Messi
 ខ្សែប្រយុទ្ធ Lionel Messi
 ខ្សែប្រយុទ្ធ Lionel Messi
កីឡាករ Barcelona 
កីឡាករ Barcelona 

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ប្រភពespn

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T