អីយ៉ា! Maguire ថាកីឡាករម្នាក់នេះសមជាប្រធានក្រុមរបស់ Man UTD តែមិនមែន Bruno ទេ

//s9.kh1.co/5a/5a3deb3567fceeae1d75bff9c76c70420ab20895.jpg
កីទ្បា

 ២៧-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Harry Maguire ថា Axel Tuanzebe អាចក្លាយជាអនាគតប្រធានក្រុមបាន

អង់គ្លេស៖ ខ្សែការពារ Harry Maguire ដែលជាប្រធានក្រុមបិសាចក្រហមផងនោះបានចូលលេងសឹងតែគ្រប់ការប្រកួតរបស់ Manchester United និងថែមទាំងបានក្លាយជាសំណព្វចិត្តរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ទៀតផងប៉ុន្តែគេគិតថាកីឡាករម្នាក់ក្នុងក្រុមមានសមត្ថភាពគ្រប់គ្រាន់អាចពាក់ស្លាកប្រធានក្រុមបន្តពីរូបគេបានដែលម្នាក់នោះគឺ ខ្សែការពារ Axel Tuanzebe

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Harry Maguire
  ខ្សែការពារ Harry Maguire
   ខ្សែការពារ Axel Tuanzebe
   ខ្សែការពារ Axel Tuanzebe

Maguire មានឱកាសបានពាក់ស្លាកប្រធានក្រុមបិសាចក្រហមតិចជាង៦ខែមុនក្រោយពីគេផ្ទេរពីក្លិបកញ្ជ្រោង Leicester City មកទឹកដី Old Trafford និងបានបន្តរួមចំណែកជួយឲ្យក្រុមវារឡើងមកឈេនៅលេខ២ក្នុងតារាង Premier League ថែមទៀតផង។

  ខ្សែការពារ Harry Maguire
  ខ្សែការពារ Harry Maguire

Axel Tuanzebe ឯណោះវិញគឺជាកីឡាករដែលបណ្ដុះចេញពីថ្នាលយុវជនរបស់ក្លិប Man UTD ដែលលោកគ្រូ Ole Gunnar Solskjaer ធ្លាប់និយាយថាគេអាចក្លាយជាអនាគតប្រធានក្រុមបាន ហើយឥលូវនេះ Harry Maguire ក៏បានយល់ស្របតាមសម្ដីរបស់លោកគ្រូដែរដោយបានកោតសរសើរថា Tuanzebe ពិតជាមានគុណសម្បត្តិសមជាអនាគតប្រធានក្រុម។

   ខ្សែការពារ Axel Tuanzebe
   ខ្សែការពារ Axel Tuanzebe

Maguire បានថ្លែងប្រាប់ TalkSPORT ថា៖

Axel មានភាពជាអ្នកដឹកនាំ និងអាចក្លាយជាប្រធានក្រុមបាន ខ្ញុំគិតថាគេនឹងរីករាយក្នុងការពាក់ស្លាកប្រធានក្រុម ពួកយើងពិតជាជឿទុកចិត្តគេណាស់។

ខ្សែការពារ Harry Maguire
ខ្សែការពារ Harry Maguire
ខ្សែការពារ Harry Maguire

ប្រធានក្រុមរូបនេះបានគូសបញ្ជាក់ទៀត ដែរថា៖

ពួកយើងមានកីឡករដែលមានភាពជាអ្នកដឹកនាំខ្ពស់ជាច្រើននាក់ ដូចជាកីឡាកររៀមច្បងឯទៀតប៉ុន្តែក្មេងៗក៏អាចក្លាយជាប្រធានក្រុមបានដែរ មិនចាំបាច់ទាល់តែកីឡាកររៀមច្បងនោះឡើយ។ Axel ជាអ្នកដឹកនាំមួយរូបទាំងកាយវិការនិងពាក្យសម្ដីគេ ហើយគេទើបតែនៅក្មេងវ័យប៉ុណ្ណោះ គេកំពុងរៀនសូត្រពីវា ហើយខ្ញុំប្រាកដចិត្តថាគេនឹងមានអាជីពមួយដ៏អស្ចារ្យនៅទីនេះ។ក្រៅពីនោះខ្ញុំក៏គិតថា Bruno ដែលបានក្លាយជាកីឡាករដ៏មានឥទ្ធិពលរបស់ក្រុមនឹងអាចក្លាយជាប្រធានក្រុមផងដែរ ឯ Nemanja(Matic),Juan (Mata) និង David(De Gea) គឺសុទ្ធតែជាកីឡាករជើងចាស់ ហើយខ្ញុំគិតថាពួកគេក៏សមនឹងធ្វើជាប្រធានក្រុមផងដែរ។

ខ្សែការពារ Harry Maguire
ខ្សែការពារ  Axel Tuanzebe និង Harry Maguire
ខ្សែការពារ  Axel Tuanzebe និង Harry Maguire

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T