ក្រុមហ៊ុន​​​ហង្សមាស ទិញ​សិទ្ធ​ផលិត​កម្មវិធី​​ប្រឡង​​​ចម្រៀង​​ថ្មី​មួយ​​ទៀត (មានវីដេអូ)

//s9.kh1.co/b4/b434782bcb841c83e3d21d9102c9036e07497a29.jpg
តារា & កម្សាន្ដ

 ២៦-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ស្ងាត់ៗ ក្រុមហ៊ុនហង្សមាស ​ទិញសិទ្ធផលិតកម្មវិធីប្រឡងចម្រៀងថ្មីមួយទៀត

ភ្នំពេញ៖ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា ក្រុមហ៊ុនហង្សមាសបានទិញសិទ្ធពីកម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់ពិភពលោកជាច្រើនរួមមានដូចជា The Voice, Cambodian Idol, The Mask,​ I Am a Singer, I Can See Your Voice, X Factor និងកម្មវិធីល្បីៗជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីកម្មវិធីប្រឡងទាំងអស់នោះបញ្ចប់ទៅយ៉ាងរលូនជោគជ័យ ព្រមទាំងទទួលបានការគាំទ្រខ្លាំង​ពីសំណាក់​មហាជន​​គ្រប់ទិសទី និងគ្រប់ស្រទាប់អ្នកគាំទ្ររួចមក ទើបថ្មីៗនេះក្រុមហ៊ុនហង្សមាសបានសម្រេចចិត្តទិញសិទ្ធពី​កម្មវិធី​ប្រឡងចម្រៀងថ្មីមួយទៀតដែលកម្មវិធីនោះមានឈ្មោះថា «BEAT THE BEST»

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីប្រឡងចម្រៀង «BEAT THE BEST» មានគណៈកម្មការល្បីៗចំនួន ៤ រូបដូចជា ពេជ្រ សោភា ឆន សុវណ្ណរាជ ផន ស្រីខួច​ និងលោក នីកូ

ចង់ដឹងថាតើកម្មវិធីប្រឡងចម្រៀងថ្មីលំដាប់ថ្នាក់ពិភពលោក «BEAT THE BEST» មានភាពអស្ចារ្យ ប្លែក និងឡូយ​កម្រិតណា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

កម្មវិធិប្រឡងចម្រៀង  «BEAT THE BEST»
កម្មវិធិប្រឡងចម្រៀង  «BEAT THE BEST»
គណៈកម្មការក្នុងកម្មវិធី «BEAT THE BEST»
គណៈកម្មការក្នុងកម្មវិធី «BEAT THE BEST»
ពេជ្រ សោភាផន ស្រីខួចឆន សុវណ្ណរាជនីកូ
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T