លោកគ្រូ Klopp ផ្ដាំប្រាប់អ្នកគាំទ្រថាមិនបាច់ភ័យពេកទេ ព្រោះដឹងក្បាច់ទប់ជាមួយ Spurs ហើយ!

//s9.kh1.co/ad/ad14666be7c3031c4bf6a5ea26e503e0e2292c6e.jpg
កីទ្បា

 ២៦-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូបង្វឹក Jurgen Klopp ថាបរាជ័យទល់នឹង Man UTD បង្ហាញភាពវិជ្ជមានដល់ក្រុម

អង់គ្លេស៖ បើទោះបីជាទើបតែចាញ់បិសាចក្រហម Manchester United ក្នុងលទ្ធផល ៣ ទល់នឹង ២ នៃពានរង្វាន់ FA Cup កាលពីថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅនេះក៏ពិតមែន ក៏លោកគ្រូបង្វឹក Jurgen Klopp នៅតែរក្សាទស្សនៈវិជ្ជមានដោយនិយាយថាបរាជ័យនេះបានធ្វើឲ្យលោកគ្រូមើលឃើញចំណុចខ្វះខាតរបស់ក្រុមដែលត្រូវពង្រឹងនិងរៀបចំក្បួនយុទ្ធសាស្ត្រដើម្បីចូលប្រកួតជាមួយក្លិបខ្នាយមាន់មាស Tottenham Hotspur ដែលធ្វើឡើងនៅថ្ងៃព្រសហ្បតិ៍ឈានចូលថ្ងៃសុក្រទី ២៩ ម៉ោង ៣ទាបភ្លឺនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Jurgen Klopp 
  លោកគ្រូបង្វឹក Jurgen Klopp 

បន្ទាប់ពីចាញ់ការប្រកួតទល់នឹង Man UTD អ្នកគាំទ្រហង្សក្រហម Liverpool ជាច្រើនមបានរិះគន់លើការដឹកនាំរបស់លោកគ្រូរួមទាំងទម្រង់លេងរបស់កីឡាករផ្សេងទៀត ប៉ុន្តែលោកគ្រូបែរជាគិតឃើញថាក្បួនយុទ្ធសាស្ត្រវាយបក ដែល Manchester United ប្រើមកលើ Liverpool គឺជាក្បួនដ៏ល្អមួយសម្រាប់ឲ្យ Liverpool ចម្លងតាមក្នុងការយកវាទៅប្រើប្រាស់លើក្រុមរបស់លោកគ្រូ Jose Mourinho ។

ការប្រកួតតវាង Man UTD  និង Liverpool 
ការប្រកួតតវាង Man UTD  និង Liverpool 
ការប្រកួតតវាង Man UTD  និង Liverpool 
ការប្រកួតតវាង Man UTD និង Liverpool 

លោកគ្រូបង្វឹក Jurgen Klopp បាននិយាយក្នុងសន្និសីទកាសែតថា៖

ពួកយើងសម្លឹងឃើញភាពវិជ្ជមានពីការប្រកួតនេះ(ទល់នឹង Man UTD) ពិតណាស់ថាខ្ញុំបានស្វែងយល់ហើយថាយើងគួរប្រើយុទ្ធសាស្ត្របែបណា ក្នុងការប្រកួតជាមួយ Tottenham ព្រោះខ្ញុំគិតថាស្ទាយ៍នៃការវាយបករបស់ពួកគេ(Man UTD)គឺល្អណាស់អ៊ីចឹងហើយខ្ញុំដឹងថាក្រុមយើងត្រូវកែលម្អលើចំណុចណាខ្លះ។

លោកគ្រូបង្វឹក Jurgen Klopp
  លោកគ្រូបង្វឹក Jurgen Klopp 
  លោកគ្រូបង្វឹក Jurgen Klopp 

លោកគ្រូ Klopp មិនបានប្រឈមនឹងស្ថានភាពបាត់បង់តំណែងជាគ្រូបង្វឹករបស់ Liverpool នោះឡើយបើទោះបីជាចាញ់ Man UTD ក៏ដោយ ព្រោះលោកគ្រូបានដឹកនាំឲ្យក្រុមឈ្នះពានរង្វាន់ធំៗដូចជា Champions League និង Premier League ហើយលោកគ្រូគិតថាក្រុមទាំងមូលនឹងត្រឡប់មកលេងល្អដូចដើមវិញនិងសំណូមពរកុំឲ្យអ្នកគាំទ្រព្រួយបារម្ភខ្លាំងពេក។

កីឡាករ Liverpool 
កីឡាករ Liverpool 

ខ្ញុំគ្មានអីត្រូវបាត់បង់ទំនុកចិត្ត(ក្នុងនាមជាគ្រូបង្វឹករបស់ Liverpool)ទេ ប៉ុន្តែក្នុងពេលជាមួយគ្នានោះពួកយើងក៏ទទួលយកពាក្យរិះគន់ដែរ។ពួកយើងអាចគ្រប់គ្រងស្ថានការណ៍បានពេញ១០០ភាគរយ ហើយអ្នកទាំងអស់គ្នាមិនចាំបាច់ព្រួយបារម្ភពីពួកយើងនោះឡើយ ក្នុងនាមជាក្រុមធំមួយ ពួកយើងនឹងសាមគ្គីគ្នា ពួកយើងសុទ្ធតែដឹងថា បើនរណាម្នាក់ក្នុងក្រុមមានបញ្ហា នោះក្រុមទាំងមូលនឹងមានបញ្ហា ហើយពួកយើងនឹងរួមគ្នាដោះស្រាយវា មើលទៅដូចជាគ្មានអ្នកណាលើកយករឿងល្អៗទេមកនិយាយទេពេល Liverpool ឈ្នះពានធំៗពីរបីឆ្នាំចុងក្រោយនេះ គ្មានអ្នកណាម្នាក់ទាល់តែសោះតែម្ដង!ពេលនេះពួកយើងកំពុងខិតខំប្រឹងប្រែងដើម្បីឈ្នះការប្រកួតឡើងវិញ គឺតែប៉ុណ្ណឹងឯង។

លោកគ្រូបង្វឹក Jurgen Klopp
  លោកគ្រូបង្វឹក Jurgen Klopp 
  លោកគ្រូបង្វឹក Jurgen Klopp 

គួរបញ្ជាក់ផងដែរថា Liverpool នឹងត្រូវជួបក្រុមផ្សេងៗជាបន្តបន្ទាប់ដូចជា West Ham, Brighton, Manchester City និង Leicester City បន្ទាប់ពីប្រកួតទល់នឹង Tottenham Hotspur រួចរាល់៕

កីឡាករ Liverpool 
កីឡាករ Liverpool 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T