កីឡាករម្នាក់របស់ Barca និយាយមុខស្ងួតថាគេជាកីឡាករដែលមានអ្នកស្អប់ច្រើនជាងគេបង្អស់

//s9.kh1.co/fe/fed1533334907ab89daee5da9b7c89ceca06f245.jpg
កីទ្បា

 ២៦-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Jordi Alba ប្រកាសថាគេជាកីឡាករដែលមានអ្នកស្អប់ច្រើនបំផុត

អេស្ប៉ាញ៖ ខ្សែការពាររបស់ក្លិបអ្នកមានបុណ្យ Barcelona គឺ Jordi Alba បានចេញមុខថ្លែងដោយផ្ទាល់ថាគេយល់ថាហេតុអីមនុស្សជាច្រើននាក់មិនចូលចិត្តគេក្នុងកិច្ចសម្ភាសន៍មួយជាមួយកម្មវិធី El Dia Despues នៅលើកញ្ចក់ទូរទស្សន៍ Movistar+ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Jordi Alba 
ខ្សែការពារ Jordi Alba 

ពេលមានការជជែកវែកញែកពាក់ព័ន្ធនឹងប្រតិកម្មរបស់អ្នកគាំទ្រចំពោះរូបគេ កីឡាករវ័យ៣១ឆ្នាំរូបនេះបានថ្លែងទាំងមុខស្ងួតថា៖

មនុស្សទាំងអស់ស្គាល់ខ្ញុំច្បាស់ណាស់ក្នុងពិភពបាល់ទាត់នេះ ខ្ញុំគិតថាខ្ញុំជាកីឡាករដែលមានអ្នកស្អប់ច្រើនជាងគេបង្អស់ ខ្ញុំដឹង។ខ្ញុំគិតថាស្ទាយ៍នៃការលេងបាល់របស់ខ្ញុំធ្វើឲ្យពួកគេស្អប់ខ្ញុំ។ខ្ញុំបានក្លាយជាខ្លួនខ្ញុំហើយព្រោះបាល់ទាត់នេះហើយទើបធ្វើឲ្យខ្ញុំមានថ្ងៃនេះ។

ខ្សែការពារ Jordi Alba
ខ្សែការពារ Jordi Alba 
ខ្សែការពារ Jordi Alba 

Alba បានថ្លែងបន្តទៀតថា៖

ខ្ញុំជឿជាក់ថាបើអ្នកទាំងអស់គ្នាដែលធ្លាប់បានស្គាល់ខ្ញុំ ដឹងពីចរិតរបស់ខ្ញុំ ប្រាកដជាដឹងហើយថាខ្ញុំតែងតែចេះដាក់ខ្លួន ហើយខ្ញុំពិតជាផ្ដល់តម្លៃដល់អ្វីៗគ្រប់យ៉ាងក្នុងជីវិតខ្ញុំ។ ពួកគេនឹងនិយាយថា Jordi ក្នុងរូបភាពជាកីឡាករមានភាពខុសប្លែកពី Jordi ក្នុងនាមជាមនុស្សម្នាក់ក្នុងសង្គមនិងមនុស្សម្នាក់ដែលមានសម្ពន្ធភាពល្អជាមួយមិត្តរួមក្រុម។វាពិតណាស់ដែលខ្ញុំមើលទៅពិតជាគួរឲ្យស្អប់ណាស់ ប៉ុន្តែខ្ញុំយល់ថាហេតុអីអ្នកមិនទាន់ស្គាល់ខ្ញុំច្បាស់ថាគេស្អប់ខ្ញុំ។

ខ្សែការពារ Jordi Alba 
ខ្សែការពារ Jordi Alba ក្នុងកិច្ចសម្ភាសន៍មួយជាមួយកម្មវិធី El Dia Despues
ខ្សែការពារ Jordi Alba ក្នុងកិច្ចសម្ភាសន៍មួយជាមួយកម្មវិធី El Dia Despues

ខ្សែការពារ Jordi Alba ចាប់ផ្ដើមចូលលេងជាមួយក្លិប Barcelona តាំងពីឆ្នាំ១៩៩៨ ដោយលេងនៅថ្នាលយុវជនប៉ុន្តែនៅឆ្នាំ២០០៥ ក្លិបក៏បានសម្រេចចិត្តដោះលែងគេឲ្យចាកចេញទើបកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានទៅចូលរួមជាមួយក្លិប UD Cornella រហូតដល់ឆ្នាំ ២០០៧ មុននឹងប្ដូរទៅលេងឲ្យក្លិបអេស្ប៉ាញ Valencia ដោយបានចូលលេងជាមួយក្រុមឈុត B របស់ Valencia នៅពីរឆ្នាំបន្ទាប់ពីនោះ។ ក្រោយមកនៅឆ្នាំ ២០១២ Alba បានវិលត្រឡប់មកទឹកដី Camp Nou សាជាថ្មីជាមួយ Barcelona ម្ដងទៀតហើយចាប់ពីពេលនោះមក គេក៏លេងក្នុងនាមជាកីឡាកររបស់ Barcelona មកទល់នឹងពេលនេះដោយបង្ហាញខ្លួនបាន២៤១ប្រកួត ហើយរកគ្រាប់បាល់បាន១១គ្រាប់។ ក្រៅពីនោះ Alba ក៏បានចូលលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញដែរ តែផ្លាស់មកលេងឲ្យក្រុមជម្រើសជាតិកាតាឡាន់នៅឆ្នាំ២០០៨ ដោយចូលលេងបាន៥ប្រកួត៕

ខ្សែការពារ Jordi Alba 
ខ្សែការពារ Jordi Alba 
ខ្សែការពារ Jordi Alba កាលលេងឱ្យជម្រើសជាតិអេស្ប៉ាញ 
ខ្សែការពារ Jordi Alba កាលលេងឱ្យជម្រើសជាតិអេស្ប៉ាញ 

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T