លោកគ្រូ Lampard ចេញមុខនិយាយបែបនេះក្រោយត្រូវ Chelsea បញ្ចប់តំណែង

//s9.kh1.co/59/597ce5a44bea67c2ef199b43530e863b9852b7dd.jpg
កីទ្បា

 ២៦-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Frank Lampard ថាលោកខកចិត្តណាស់ដែលមិនអាចដឹកនាំ Chelsea បន្ត

អង់គ្លេស៖ កាលពីយប់ថ្ងៃច័ន្ទទៅ២៥កន្លងទៅនេះ ក្លិបតោខៀវ Chelsea បានប្រកាសជាផ្លូវការថានឹងបញ្ចប់តំណែងរបស់លោកគ្រូបង្វឹក Frank Lampard ក្រោយលោកគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបំពេញតួនាទីទើបតែបាន១៨ខែ បន្ទាប់ពីឡើងមកជំនួសលោក Maurizio Sarri

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Frank Lampard
  លោកគ្រូបង្វឹក Frank Lampard

លោកគ្រូ Lampard ធ្លាប់ជាអតីតកីឡាកររបស់ Chelsea ដែលបានក្លាយជាវីរបុរសម្នាក់ក្លិបប៉ុន្តែម្ចាស់ក្លិប លោក Roman Abramovich នៅតែគ្មានក្ដីយោគយល់ដល់លោកគ្រូនោះឡើយ និងប្រើប្រាស់វិធីបណ្ដេញចេញឆៅៗដូចករណីគ្រូបង្វឹកមុនៗអ៊ីចឹងដែលធ្វើឲ្យលោកគ្រូ Lampard បានបង្ហាញអារម្មណ៍ថាលោកខកចិត្តណាស់។

  លោកគ្រូបង្វឹក Frank Lampard
  លោកគ្រូបង្វឹក Frank Lampard

កាលពីដើមរដូវកាល Chelsea ជាក្លិបដែលឈរនៅកំពូលតារាងប៉ុន្តែក្រោយមកក៏បន្តចាញ់ការប្រកួតជាបន្តបន្ទាប់រហូតធ្លាក់ទៅឈរនៅលេខរៀងទី៩ ក្នុងតារាង Premier League ឯណោះទើបលោកប្រធានក្លិប Abramovich សម្រេចចិត្តបណ្ដេញចេញលោកគ្រូចេញ។

លោកប្រធានក្លិប  Roman Abramovich 
លោកប្រធានក្លិប  Roman Abramovich 

យ៉ាងណាមិញ​ បន្ទាប់ពីផ្ទុះព័ត៌មាននៃការបញ្ចប់តួនាទី លោកគ្រូ Frank Lampard បានចេញមុខបង្ហោះសារមួយតាមរយៈបណ្ដាញសង្គម Instagram ថា៖

វាពិតជាកិត្តិយសដ៏ធំធេងណាស់សម្រាប់រូបខ្ញុំក្នុងការដឹកនាំក្លិប Chelsea ជាក្លិបដែលបានក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្ញុំក្នុងរយៈពេលដ៏យូរមួយ។ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានគាំទ្ររូបខ្ញុំចាប់តាំងពីរយៈពេល១៨ខែមុន ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងដឹងថាអ្នកមានន័យចំពោះខ្ញុំប៉ុណ្ណា។នៅពេលដែលខ្ញុំទទួលតំណែងមួយនេះ ខ្ញុំបានយល់ពីស្ថានភាពដែលខ្ញុំនឹងត្រូវប្រឈមហើយ។ខ្ញុំពិតជាមានមោទកភាពណាស់ដែលបានសម្រេចសមិទ្ធផលអស់ទាំងនោះ ហើយខ្ញុំពិតជាមានមោទកភាពនឹងកីឡាករក្មេងៗដែលបានបោះជំហានចូលមកក្រុមឈុតធំដោយបានបង្ហាញទម្រង់លេងដ៏លេចធ្លោ ពួកគេជាមនុស្សជំនាន់ក្រោយរបស់ក្លិប។

លោកគ្រូ Frank Lampard 
  លោកគ្រូបង្វឹក Frank Lampard
  លោកគ្រូបង្វឹក Frank Lampard

លោកគ្រូ Frank Lampard បានសរសេរបន្តទៀតថា៖

ខ្ញុំពិតជាខកចិត្តណាស់ដែលមិនអាចមានពេលវេលាដឹកនាំឲ្យក្លិបបោះជំហានទៅមុខបន្តទៀតនៅរដូវកាលនេះ។ ខ្ញុំចង់អរគុណលោកប្រធាន Abramovich ,ថ្នាក់ដឹកនាំទាំងអស់និងក្រុមគ្រូបង្វឹក ព្រមទាំងគ្រប់គ្នានៅក្លិបទាំងអស់ដែលបានខិតខំប្រឹងប្រែងកន្លងមក ជាពិសេសក្នុងពេលវេលាដែលពួកយើងប្រឈមមុខនឹងភាពលំបាក។ ខ្ញុំសូមជូនពរឲ្យក្លិប ជួបតែភាពជោគជ័យនាថ្ងៃអនាគត។

លោកគ្រូ Frank Lampard 

ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា គ្រោងយកអតីតគ្រូបង្វឹករបស់ក្លិប Borussia Dortmund និងក្លិបសេដ្ឋីបារាំង Paris Saint-Germain គឺលោកគ្រូ Thomas Tuchel មកដឹកនាំជំនួសលោកគ្រូ Frank Lampard ដោយអាចនឹងបង្ហាញមុខជាផ្លូវការក្នុងសប្តាហ៍នេះ និងដឹកនាំក្រុមប្រកួតទល់នឹង Wolves ក្នុងក្របខណ្ឌ Premier League ៕

  លោកគ្រូ Thomas Tuchel ​កាលនៅដឹកនាំ PSG 
  លោកគ្រូ Thomas Tuchel ​កាលនៅដឹកនាំ PSG 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T