លោកគ្រូ Ole ប្រាប់ Man UTD ឲ្យទិញកីឡាករម្នាក់នេះកាត់មុខក្រុមគូប្រជែង Liverpool ឲ្យបាន

//s9.kh1.co/e4/e42a7287e810e92694cfc73de832ba39b9d21e59.jpg
កីទ្បា

 ២៥-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Man UTD ត្រៀមជះលុយជាង៣០លានផោនទិញយកខ្សែការពារម្នាក់ដោយកាត់មុខ Liverpool

អង់គ្លេស ៖ យោងតាមការរាយការណ៍ លោកគ្រូបង្វឹកសញ្ជាតិន័រវេស Ole Gunnar Solskjaer ចង់ឲ្យក្លិបបិសាចក្រហម Manchester United តាមទិញយកកីឡាករម្នាក់ឈ្មោះ Dayot Upamecano ឲ្យបានដើម្បីកុំឲ្យក្លិបហង្សក្រហម Liverpool កាត់មុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Dayot Upamecano
ខ្សែការពារ Dayot Upamecano

ភាគីរបស់លោកគ្រូបង្វឹក Jurgen Klopp បានសម្លឹងឃើញសមត្ថភាពរបស់ខ្សែការពារសញ្ជាតិបារាំងដែលកំពុងលេងឲ្យក្លិបនៅអាល្លឺម៉ង់ RB Leipzig រូបនេះដើម្បីយកមកពង្រឹងតំបន់ការពារក្នុងក្រុមក្រោយខ្សែការពារឆ្នើមៗដូចជាVirgil van Dijk និងJoe Gomez សុទ្ធតែរងរបួសធ្ងន់និងត្រូវសម្រាកក្រៅទីលានរយៈពេលវែង។ ប៉ុន្តែយ៉ាងណាមិញ កាលពីពេលថ្មីៗទៅនេះលោកគ្រូ Klopp បានចេញមុខនិយាយដោយផ្ទាល់ថា Liverpool មិនទាន់អាចទិញកីឡាករណាម្នាក់នៅទីផ្សារដោះដូរកីឡាករខែមករាបាននោះឡើយ ដែលនោះជាឪកាសមាសសម្រាប់លោកគ្រូបង្វឹក  Solskjaer ក្នុងការស្រវាយក ខ្សែការពារវ័យ២២ឆ្នាំនេះ។

ខ្សែការពារ Dayot Upamecano
ខ្សែការពារ Dayot Upamecano

កាលពីរដូវក្ដៅឆ្នាំមុន Manchester United ប៊ិះនឹងទិញ Upamecano បានទៅហើយតែក៏ត្រូវដកថយមកវិញដោយសារក្លិបទិញបានប្រធានក្រុម Harry Maguire ពីក្លិបកញ្ជ្រោង Leicester City ។

  ប្រធានក្រុម Harry Maguire
  ប្រធានក្រុម Harry Maguire

Upamecano ត្រូវបានគេចាត់ទុកថាជាកីឡាករខ្សែការពារវ័យក្មេងដ៏មានសមត្ថភាពម្នាក់ក្នុងវិស័យបាល់ទាត់នៅអឺរ៉ុបដោយមានឈ្មោះចូលលេងក្នុងជម្រើស១១នាក់ដំបូងឲ្យ RB Leipzig អស់រយៈកាល៥ឆ្នាំជាងមកហើយនិងថែមទាំងជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងទៀតផង។

ខ្សែការពារ Dayot Upamecano កាលលេងនៅជម្រើសជាតិបារាំង
ខ្សែការពារ Dayot Upamecano កាលលេងនៅជម្រើសជាតិបារាំង

គេដៅទុកថាតម្លៃខ្លួនរបស់ Dayot Upamecano មានប្រហែលខ្ទង់ ៣៨លានផោន(ស្មើនឹងប្រមាណ៥១.៩លានដុល្លារ)ប៉ុន្តែ Man UTD អាចនឹងធ្វើការចរចាតថ្លៃតិចជាងនេះនៅក្នុងខែនេះ បើយោងតាមការរាយការណ៍ពី The Sun។

ខ្សែការពារ Dayot Upamecano
ខ្សែការពារ Dayot Upamecano

នៅរដូវកាលនេះ Upamecano បង្ហាញខ្លួនឲ្យ RB Leipzig បាន១៤ដងនិងស៊ុតបញ្ចូលទីបាន១គ្រាប់និងបញ្ជូនបាល់ថែម១គ្រាប់ទៀត៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T