Alan Smith ថា Arsenal យក Odegaard មកគឺចោលលុយដូចយកអតីតកីឡាករម្នាក់នេះអ៊ីចឹង

//s9.kh1.co/ed/edc3d2896ea96ca98d5c662044a4bf08ecd2c33a.jpg
កីទ្បា

 ២៥-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Smith គិតទុកថា Odegaard មិនខុសពី Denis Suarez នោះឡើយ

អង់គ្លេស ៖ លោក Alan Smith ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal បានបញ្ចេញទស្សនៈអវិជ្ជមានតបទៅនឹងការដែលអតីតក្លិបរបស់លោកខ្ចីជើងខ្សែបម្រើ Martin Odegaard ពីក្លិបអធិរាជស Real Madrid ដោយប្រៀបធៀបថា Odegaard នឹងលេងអន់ដូចអតីតខ្សែបម្រើរបស់ Barcelona គឺ Denis Suarez ដែល Arsenal ធ្លាប់ខ្ចីជើងមកដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Martin Odegaard
  ខ្សែបម្រើ Martin Odegaard
ខ្សែបម្រើ Denis Suarez  កាលនៅ Arsenal
ខ្សែបម្រើ Denis Suarez  កាលនៅ Arsenal

លោកគិតថា Odegaard មិនសូវមានភាពលេចធ្លោនោះឡើយនិងលេងមិនបានល្អដែលនោះជាហេតុផលដែល Real Madrid តែងតែព្យាយាមយកកីឡាករវ័យ២២ឆ្នាំរូបនេះដាក់ឲ្យក្លិបផ្សេងខ្ចីជើង។

  ខ្សែបម្រើ Martin Odegaard
  ខ្សែបម្រើ Martin Odegaard

លោក Alan Smith បានថ្លែងយ៉ាងដូច្នេះថា៖

កាលនៅ Real Madrid គេ(Martin Odegaard) មានបញ្ហាច្រើនណាស់ ហើយ Arsenal មិនគួរយកកីឡាករដែលមិនបានជួយអ្វីដូចគេនោះឡើយ។គេធ្វើឲ្យខ្ញុំនឹកដល់ Denis Suarez ដែលមកខ្ចីជើងនៅក្លិប Arsenal តែបែរជារងរបួសញឹកញាប់ នេះវាពិតជាគួរឲ្យខ្មាសគេមែន។

លោក Alan Smith
លោក Alan Smith
លោក Alan Smith

លោកក៏បានបន្តទៀតថា Arsenal គួរចៀសវាងកុំឲ្យដូចករណី Denis Suarez ព្រោះកីឡាករសញ្ជាតិអេស្ប៉ាញម្នាក់នេះបានចូលលេងតែ៦ប្រកួតគត់ឱ្យ Arsenal ៖

ខ្ញុំសង្ឃឹមថា Arsenal នឹងចេះប្រើប្រាស់ Odgaard គេជាកីឡាករវ័យក្មេងដែលបានផ្ទេរទៅលេងនៅReal Madrid ហើយមានមនុស្សជាច្រើននាក់ណាស់សង្ឃឹមខ្ពស់ថាគេនឹងលេងបានល្អ តែបើមើលតាមស្ថានភាពជាក់ស្ដែងទៅ គឺគេលេងមិនបានលេចធ្លោទេ។

លោក Alan Smith

គួរបញ្ជាក់ផងដែរថាក្រៅពី Martin Odegaard  ក្លិបកាំភ្លើងធំ Arsenal ក៏បានខ្ចីជើង Dani Ceballos ពី Real Madrid ដែរប៉ុន្តែគេលេងមិនបានល្អដូចការរំពឹងទុកនោះឡើយ៕

  ខ្សែបម្រើ Martin Odegaard
  ខ្សែបម្រើ Martin Odegaard
ខ្សែបម្រើ  Dani Ceballos
ខ្សែបម្រើ  Dani Ceballos

ប្រភពas

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T