Robertson ប្រឹងរត់មកស្រែកឲ្យ Greenwood ភ័យ តែទ័ពបិសាចវ័យក្មេងរូបនេះនៅតែស៊ុតបញ្ចូលទីបានយ៉ាងអេម (មានវីដេអូ)

//s9.kh1.co/c8/c88675f52ce57d21bf41f0a218080469a295a9ae.jpg
កីទ្បា

 ២៥-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Robertson លេងក្បាច់ស្រែកដាក់ត្រចៀក Greenwood ដើម្បីបញ្ឈប់មិនឱ្យគេស៊ុត

អង់គ្លេស៖ អ្នកស្នេហាវិស័យកីឡាបាល់ទាត់របស់អង់គ្លេសប្រាកដជាដឹងហើយថាកាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅនេះ ក្លិបបិសាចក្រហម Manchester United បានបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវដែលជាគូប្រជែងគ្រប់រដូវកាល ហង្សក្រហម Liverpool ជាជំនួបក្នុងពានរង្វាន់ FA Cup ដែលលទ្ធផលគឺ បិសាចក្រហមត្របាក់ហង្ស ៣ ទល់នឹង ២ ធ្វើឲ្យ Liverpool ធ្លាក់ចេញពីពាន FA Cup ត្រឹមជុំទី៤ យ៉ាងគួរឲ្យសោកស្តាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Man UTD និង Liverpool 
ការប្រកួតរវាង Man UTD និង Liverpool 

យ៉ាងណាមិញហេតុការណ៍គួរឲ្យអស់សំណើចមួយបានកើតឡើងកំឡុងពេលការប្រកួត នោះគឺខ្សែការពារ Andy Robertson ម្ចាស់អាវលេខ២៦របស់ Liverpool ប្រឹងរត់ទាំងត្រហេបត្រហបដើម្បីតាមឲ្យទាន់ខ្សែប្រយុទ្ធ Mason Greenwood ដើម្បីដណ្ដើមបាល់មកវិញតែ Greenwood រត់លឿនអស់ស្ទះតម្រង់ទៅកាន់អ្នកចាំទី Alisson Becker ទើប Robertson ប្រឹងស្រែកដាក់ត្រចៀកខ្លាំងៗក្នុងបំណងបំផ្លាញសមាធិរបស់គូប្រកួតតែ Greenwood នៅតែរក្សាភាពនឹងធឹង និងសម្រេចចិត្តបណ្ដើរបាល់លឿនស្លេវហើយស៊ុតមួយជើងនៅនាទីទី២៦ ជួយឲ្យ Man UTD តាមស្មើ Liverpool ១ ទល់នឹង ១ វិញ។

ខ្សែប្រយុទ្ធ Mason Greenwood  និង Andy Robertson 
ខ្សែប្រយុទ្ធ Mason Greenwood  និង Andy Robertson 
ខ្សែប្រយុទ្ធ Mason Greenwood  និង Andy Robertson 
ខ្សែប្រយុទ្ធ Mason Greenwood និង Andy Robertson 

ខ្សែការពារ Andy Robertson និង ក្រុម Liverpool ទាំងមូលមានទឹកមុខខកចិត្តខ្លាំងណាស់ប៉ុន្តែ Mason Greenwood បែរជាឈរញញឹម បោយដៃដាក់កាំមេរ៉ាដែកចាប់រូបភាពគេក្នុងបំណងរាក់ទាក់អ្នកគាំទ្ររបស់ ក្លិបបិសាចក្រហម Manchester United ទាំងឡាយ។

បន្ទាប់ពីចប់ការប្រកួត Mason Greenwood ក៏បានបង្ហោះសារមួយផ្ញើជូនអ្នកគាំទ្រថា៖

សួស្ដី ប្រិយមិត្ត Manchester United ទាំងអស់ ខ្ញុំសង្ឃឹមថាអ្នកនឹងរីករាយជាមួយគ្រាប់បាល់របស់ខ្ញុំ!

ខ្សែប្រយុទ្ធ Mason Greenwood  

គួរបញ្ជាក់ផងដែរថា ជ័យជំនះរបស់ Man UTD លើ Liverpool បានធ្វើឲ្យក្រុមឡើងទៅជុំទី៥ក្នុងពានរង្វាន់ FA Cup ដោយត្រូវប្រកួតជាមួយ West Ham ៕

ការប្រកួតរវាង Man UTD និង Liverpool 
ការប្រកួតរវាង Man UTD និង Liverpool 

សូមទស្សនាវីដេអូខាងក្រោមនេះ​៖

Robertson ​រត់មកស្រែកដាក់ត្រចៀក Greenwood 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T