គួរឲ្យភ្ញាក់ផ្អើល! ឆ្នាំទាំងនេះមានថ្ងៃខែ ត្រូវគ្នានឹងប្រតិទិនឆ្នាំ២០២១បេះដាក់

//s9.kh1.co/58/5846beb04c64903d0d16141a163af19d3c733680.jpg
សង្គម

 ២៥-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនមានមនុស្សច្រើនប៉ុន្មាននោះទេដែលចាប់អារម្មណ៍នៅលើចំណុចនេះ

បរទេស៖ យើងដឹងហើយថាពីមួយឆ្នាំទៅមួយឆ្នាំ ថ្ងៃខែមិនអាចកើតមានដដែលៗម្ដងហើយម្ដងទៀតបានទេ ប៉ុន្តែបើរំលងជាច្រើនឆ្នាំ នោះប្រតិទិនរបស់ឆ្នាំមួយចំនួននឹងត្រូវគ្នាពេញមួយឆ្នាំតែម្ដង។ មិនមានមនុស្សច្រើនប៉ុន្មាននោះទេដែលចាប់អារម្មណ៍នៅលើចំណុចនេះ ហើយវាជារឿងធម្មតា បើសិនជាគេដឹងពីរយៈពេលដែលឆ្នាំត្រឡប់មករកថ្ងៃខែដដែលម្ដងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមគេហទំព័រ Time and Date បានបង្ហាញថា មានឆ្នាំជាច្រើនដែលមានថ្ងៃខែត្រូវគ្នាទាំងស្រុងនឹងប្រតិទិនឆ្នាំ២០២១ ប៉ុន្តែវាគ្រាន់តែជាការបង្ហាញត្រួសៗតែប៉ុណ្ណោះ ព្រោះឆ្នាំដែលមានថ្ងៃខែដូចគ្នានឹងប្រតិទិនឆ្នាំ២០២១មានច្រើនខ្លាំងមែនទែន។ គេសង្កេតឃើញថា បើយើងកំណត់យកឆ្នាំ២០២១ធ្វើជាគោល នោះឆ្នាំដែលមានថ្ងៃខែត្រូវគ្នានឹងឆ្នាំ២០២១ដែរ ត្រូវរំលងរយៈពេលពី៦ឆ្នាំ ឬពេលថ្ងៃខ្លះត្រូវរំលងដល់១១ឆ្នាំទើបកើតមានថ្ងៃខែត្រូវគ្នាបេះដាក់។

ប្រភព៖ គេហទំព័រ Time and Date
ប្រភព៖ គេហទំព័រ Time and Date

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែពួកវាអាចមានថ្ងៃខែដូចគ្នាមែន ប៉ុន្តែថ្ងៃឈប់សម្រាកឬពិធីបុណ្យផ្សេងៗអាចនឹងមិនត្រូវគ្នានោះទេ ហើយនេះជាអ្វីដែលអ្នកមិនគួរភាន់ច្រឡំ។ ឧទាហរណ៍ ពិធីបុណ្យអុំទូកឆ្នាំ២០២១មិនត្រូវគ្នានឹងឆ្នាំ២០២៧ ដែលមានថ្ងៃខែត្រូវគ្នាបេះដាក់។

វានឹងក្លាយជាចំណុចកម្រនិងអស្ចារ្យបំផុត បើឪពុកម្ដាយមានកូនចំឆ្នាំដែលមានថ្ងៃខែត្រូវគ្នា។ ឧទាហរណ៍ កូនបងកើតនៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ១៩៨២ ហើយកូនប្អូនកើតនៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ១៩៩៣។

សូមជម្រាបថា រាល់ឆ្នាំនីមួយៗសុទ្ធតែមានឆ្នាំដែលមានថ្ងៃខែត្រូវគ្នាជាមួយនឹងពួកវា គ្រាន់តែរយៈពេលនៃការរំលងមានភាពខុសៗគ្នា។ អ្នកអាចចូលទៅកាន់គេហទំព័រ Time and Date ប្រសិនបើអ្នកចង់ស្វែងរកឆ្នាំណាខ្លះមានថ្ងៃខែត្រូវគ្នាជាមួយនឹងឆ្នាំណាខ្លះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T