ក្មេងៗគេល្អណាស់! De Jong និង Puig ចែកគ្នាម្នាក់១គ្រាប់យកឈ្នះ Elche ២-០ យប់មិញ(មានវីដេអូ)

//s9.kh1.co/9d/9dbcd853a2ddec76f2b67f4e6eff48f630d82fe5.jpg
កីទ្បា

 ២៥-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Barcelona យកឈ្នះ Elche ២ទល់នឹង០ ខណៈ Puig រកបានគ្រាប់បាល់ដំបូងឱ្យ Barca

អេស្ប៉ាញ៖ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ក្លិបអ្នកមានបុណ្យ Barcelona បានធ្វើដំណើរទៅកីឡដ្ឋាន Manuel Martinez Valero ដែលជាទឹកដីរបស់ក្រុម Elche ដោយក្រុមទាំងពីរត្រូវប្រកួតគ្នាក្នុងក្របខណ្ឌ La Liga ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Barcelona 
កីឡាករ Barcelona 

ក្នុងនោះដែរប្រធានក្រុមនិងជាខ្សែប្រយុទ្ធដ៏មុតស្រួច Lionel Messi មិនមានវត្តមានក្នុងការប្រកួតឡើយ ព្រោះនៅជាប់បម្រាមពីសហព័ន្ធកីឡាកបាល់ទាត់អេស្ប៉ាញដោយសាររូបគេបានយកដៃគ្រវាសដាក់ខ្សែប្រយុទ្ធ Villalibre ក្នុងជំនួបទល់នឹង Athletico Bilbao ក្នុងពានរង្វាន់ Spanish Super Cup ប៉ុន្តែយ៉ាងណាមិញលោកគ្រូបង្វឹក Ronald Koeman នៅតែជឿជាក់ថាក្រុមទាំងមូលនៅតែអាចសង្ឃឹមឈ្នះក្រុមម្ចាស់ផ្ទះ។

  ខ្សែប្រយុទ្ធ Lionel Messi​ ដើរចេញពីទីលាន
  ខ្សែប្រយុទ្ធ Lionel Messi​ ដើរចេញពីទីលាន

ការបើកឆាកនៅតង់ទី១គឺភាគីខាង Barcelona ជាអ្នករកគ្រាប់បាល់នាំមុខនៅនាទីទី ៣៩ ពេលខ្សែប្រយុទ្ធ Antoine Griezmann អូសបាល់មួយទល់មួយជាមួយខ្សែការពារម្នាក់របស់ខាង Elche តែពេលមកដល់ខាងមុខទី ខ្សែការពាររបស់ Elche ម្នាក់ដណ្ដើមបាល់បានតែភ្លាត់របូតចេញពីជើងវិញ បើកឱកាសឱ្យខ្សែបម្រើសញ្ជាតិហូឡង់ Frenkie De Jong ស្ទុះមករកនិងដាក់មួយជើងទម្លុះសំណាញ់ទីខណៈអ្នកចាំទី Badia គ្មានឱកាសបានហក់សង្គ្រោះបាល់ផងទើប Barcelona នាំមុខ១ ទល់នឹង ០។

  ខ្សែបម្រើ Frenkie De Jong
  ខ្សែបម្រើ Frenkie De Jong

ស្រាប់តែនៅចុងម៉ោងនានាទីទី៨៩ ខ្សែបម្រើវ័យក្មេង Riqui Puig ហក់តែតថែមមួយគ្រាប់ទៀតដោយមានការបញ្ជូនបាល់ពីខ្សែបម្រើ Frenkie De Jong យ៉ាងអេមនៅកៀកនឹងមុខទីជួយបង្គ្រប់ឲ្យ Barcelona យកឈ្នះ Elche ក្នុងលទ្ធផល ២ ទល់នឹង ០ ដែលមួយគ្រាប់នេះជាគ្រាប់បាល់ដំបូងរបស់ Puig ស៊ុតឲ្យក្រុម Barcelona ។

   ខ្សែបម្រើ Riqui Puig និងមិត្តរួមក្រុម
   ខ្សែបម្រើ Riqui Puig និងមិត្តរួមក្រុម

សម្រាប់ស្ថិតិនៃការប្រកួតគឺ Barcelona គ្រប់គ្រងបាល់បានដល់ទៅ៦៦% ខណៈ Elche បានតែ២៤% និងស៊ុតចំគោលដៅ ២ដង ចំណែក Barcelona ស៊ុតបានដល់ទៅ៨ដងឯណោះ។

  ខ្សែបម្រើ Frenkie De Jong
  ខ្សែបម្រើ Frenkie De Jong
កីឡាករ Barcelona 
កីឡាករ Barcelona 

Barcelona កំពុងឈរនៅលេខរៀងទី៣ក្នុងតារាង La Liga ដោយមាន៣៧ពិន្ទុក្នុងដៃ ចាញ់ក្រុមគូប្រជែងReal Madrid ដែលឈរនៅលេខរៀងទី២ចំនួន៣ពិន្ទុ និងចាញ់ Atletico Madrid ចំនួន៧ពិន្ទុ៕

កីឡាករ Barcelona 
កីឡាករ Barcelona 
កីឡាករ Barcelona 
កីឡាករ Barcelona 

សូមទស្សនាវីដេអូខាងក្រោម៖

ការេប្រកួតរវាង Elche និង Barcelona 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T