រន្ធត់ចិត្តណាស់ ស្រីស្អាតម្នាក់នេះ ជិះទៅយកធៀបពីគូដណ្តឹង ព្រោះជិតដល់ថ្ងៃការ បែរត្រូវឡានបុកពីក្រោយ ស្លាប់ភ្លាមៗ

//s9.kh1.co/31/31c52a52778c696f115385d59a11de7d186d7f58.jpg
សង្គម

 ២៤-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តជាអកុសលមែន នារីស្រស់ស្អាតម្នាក់នេះ​ ជិតដល់ថ្ងៃចូលរោងជ័យហើយ តែបែរត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ បាត់បង់ជីវិត យ៉ាងរន្ធត់។

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងពេលបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជារៀងរាល់ថ្ងៃ ហើយបានផ្តាច់យកជីវិតមនុស្សជាច្រើនក្នុងមួយរំពេចភ្នែក ដោយគ្មានភាពអាសូរបន្តិចណាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១នេះ ក្នុងវេលាម៉ោង ៨នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ បានកើតឡើងនៅមុខច្រកបុរីប៉េងហួតផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលក្នុងនោះបណ្តាលឲ្យនារីម្នាក់ត្រូវបានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង យ៉ាងរន្ធត់។

គួរបញ្ជាក់ថា នារីដែលស្លាប់ខាងលើបង្កដោយសាររថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-2004 បេីកបរដោយបុរសម្នាក់ បើកបុករះម៉ូតូ២គ្រឿងហើយកិនពីលើនារីជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង។

នេះបានដឹងថា ដំបូងឡេីយ​រថយន្តបង្កបេីកប៉ះរថយន្តមួយគ្រឿង​ នៅមុខវត្តសំបួរមាស ហេីយមិនព្រមឈប់ទេ​ បានបេីករត់គេចខ្លួនទាំងភ័យ​ស្លន់ស្លោ​ទៅបុកប៉ះរថយន្ត កាម៉ារី​មួយគ្រឿងទៀត​ ហេីយនៅតែមិនឈប់ទៀត​ បានបន្តបេីករត់គេចមកដល់​កន្លែងកេីតហេតុខាងលេី​ រហូតបន្តទៅបុកម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-8939 រងការខូចខាងយ៉ាងដំណំ ចំណែកបុរសជាអ្នកបើកម៉ូតូរបួសស្រាល ហើយបន្តបុកម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1II-9166 បើកបរដោយនារីម្នាក់ ដែលជាជនរងគ្រោះស្លាប់ខាងលើ ដោយរថយន្តកិនពីលើជនរងគ្រោះ  ហើយប្រភពពីគ្រួសារសពបានបញ្ជាក់ថា នារីជនរងគ្រោះខាងលើជិតដល់ថ្ងៃចូលរោងការផងដែរ ៕

ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
រថយន្តបង្គហេតុ
រថយន្តបង្គហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
ជនសង្ស័យ
ជនសង្ស័យ
គ្រួសារជនរងគ្រោះ
គ្រួសារជនរងគ្រោះ
រថយន្តបង្គហេតុ
រថយន្តបង្គហេតុ
គ្រួសារជនរងគ្រោះ
គ្រួសារជនរងគ្រោះ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T