តោះ! មកស្គាល់កំណត់ត្រាពិភពលោក គួរឲ្យចាប់អារម្មណ៍ទាំង ៥ ដែលពលរដ្ឋម៉ាឡេស៊ីធ្វើបាន (មានវីដេអូ)

//s9.kh1.co/a9/a9fabff014b63de1029ee1d5b6910e446596e613.jpg
សង្គម

 ២៩-មករា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

មកស្គាល់កំណត់ត្រាពិភពលោក គួរឲ្យចាប់អារម្មណ៍ទាំង ៨ ដែលពលរដ្ឋម៉ាឡេស៊ីធ្វើបាន។

ម៉ាឡេស៊ី៖ ជឿជាក់ថា ប្រិយមិត្តអ្នកអានមួយចំនួនប្រហែលជាបានដឹងខ្លះៗហើយ អំពីកំណត់ត្រាពិភពលោក ឬហៅថា Guinness World Records ដែលជាការបង្កើត ឬបំបែកឯតទគ្គកម្ម ដែលប្រកបដោយសមត្ថភាពដ៏អស្ចារ្យរបស់បុគ្គលម្នាក់ៗ ក៏ដូចជាមនុស្សជាក្រុមជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកទៅមើលប្រទេសម៉ាឡេស៊ីឯណោះវិញ ក៏មានសមត្ថភាពមិនធម្មតាដែរ ដោយខាងក្រោមនេះគឺជាកំណត់ត្រាពិភពលោក គួរឲ្យចាប់អារម្មណ៍ទាំង ៥ ដែលពលរដ្ឋម៉ាឡេស៊ីធ្វើបាន។

១. ក្រុមមនុស្សច្រើនបំផុតតុបតែងខ្លួនជាសត្វឆ្មា

កំណត់ត្រានេះ គឺជាការប្រមូលផ្ដុំមនុស្សចំនួន ៤៤០នាក់ នៅក្នុងទីក្រុង Kuching ​ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។ ដោយក្នុងនោះ អ្នកចូលរួមទាំង ៤៤០នាក់ ត្រូវតម្រូវឲ្យស្លៀកពាក់ឈុតពណ៌ខ្មៅ និងការគូរមុខមាត់ដូចជាសត្វឆ្មា។

https://s9.kh1.co/__image/w=620,h=327,q=100/e7/e72645592824ac06915d724b51b767cfd527e7d7.jpg
https://s9.kh1.co/__image/w=580,h=327,q=100/ac/ac30163286a3305568417fe495e6953a5b576806.jpg
https://s9.kh1.co/__image/w=512,h=256,q=100/b2/b2ea9649299cd11211fa9b35b45c9423ba207a6a.jpg
២. មនុស្សច្រើននាក់ដេរក្នុងពេលដំណាលគ្នា

កំណត់ត្រានេះ បានបង្កើតឡើងដោយក្រុមកម្មករនៃសហគ្រាសកាត់ដេរ Mostwell Sdn Bhd នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ដោយមានមនុស្សចំនួន ៦០៦នាក់ដេរក្នុងពេលដំណាលគ្នា នៅក្នុងសាលប្រជុំ Cempaka Sari ក្នុងទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី។ ហើយតាមពិតទៅ អ្នកចូលរួមសរុបមានចំនួន​ ៦១៣នាក់ឯណោះ តែដោយសារមនុស្សចំនួន ៧នាក់មិនបានដេរឲ្យគ្រប់ ៥នាទី ដូចដែលបានចែងក្នុងលក្ខន្តិក:។

https://s9.kh1.co/__image/w=601,h=402,q=100/9d/9d1ec87d7a1f01a60335f7faae18499641ee53eb.jpg
https://s9.kh1.co/__image/w=300,h=160,q=100/84/84ccd596cfc97da8b28a051923eae880c3f81ada.jpg
៣. បុរសខ្លាំងម៉ាឡេស៊ីប្រើធ្មេញខាំទាញរថភ្លើង

កំណត់ត្រាស្ទើរមិនគួរឲ្យជឿនេះ ធ្វើបានដោយបុរសឈ្មោះ Velu Rathakrishnan ដែលបានប្រើធ្មេញរបស់គាត់ខាំទាញរថភ្លើងដែលមានទម្ងន់សរុបចំនួន ២៦០.៨តោន បានចម្ងាយ ៤.២ម៉ែត្រ នៅឯស្ថានីយ៍រថភ្លើង Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៣។

https://s9.kh1.co/__image/w=278,h=181,q=100/df/df9b4ffbc34ee2049d9b9bf26e2f4c9949f91d44.jpg
៤. ការផ្លាស់ប្ដូរសំលៀកបំពាក់បំភ័ន្តភ្នែកបានច្រើនឈុតបំផុត ក្នុងរយៈពេលមួយនាទី

កំណត់ត្រានេះ ធ្វើបានដោយប្ដីប្រពន្ធមួយគូ គឺ លោក Avery Chin និងអ្នកនាង Sylvia Lim ក្នុងទីក្រុង George រដ្ឋ Penang ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧។ ពួកគេអាចផ្លាស់ប្ដូរសំលៀកបំពាក់បាន ២៤ឈុតផ្សេងគ្នា ក្នុងរយៈពេលមួយនាទី ហើយពួកគេបានព្យាយាមសាងកំណត់ត្រានេះ ដើម្បីអបអរសាទរខួប ៦០ឆ្នាំនៃថ្ងៃឯករាជ្យភាពរបស់ប្រទេសម៉ាឡេស៊ី។

https://s9.kh1.co/__image/w=650,h=366,q=100/e1/e12f057da2c86cec2d7c6d3345e60989785d0e59.jpg
https://s9.kh1.co/__image/w=318,h=159,q=100/64/64564283cc2c80695989b8eda235ec2e7092df35.jpg
៥. អ្នករត់ម៉ារ៉ាតុងល្បឿនលឿនបំផុត ដែលស្លៀកទង់ជាតិ

កំណត់ត្រានេះ សម្រេចបានដោយបុរសឈ្មោះ Mohd Syahidan Bin Alias ក្នុងព្រឹតិ្ដការណ៍រត់ប្រណាំង Blackmores’ Sydney Running Festival ប្រចាំឆ្នាំ២០១៨ ដែលមានរយៈពេល ២ម៉ោង ៥៤នាទី និង ៣៣វិនាទី នៅឯរដ្ឋ New South Wales ប្រទេសអូស្ដ្រាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។ កីឡាករដែលមានឈ្មោះហៅក្រៅថា Edan រូបនេះ គឺជាអ្នករត់ម៉ារ៉ាតុងមកពីប្រទេសម៉ាឡេស៊ី ហើយដើម្បីទទួលបានកំណត់ត្រានេះ លោកត្រូវរុំខ្លួនដោយទង់ជាតិ សម្រាប់ការរត់ប្រណាំងទាំងមូល៕

https://s9.kh1.co/__image/w=620,h=591,q=100/ed/ede6c4649a364a9e4605cb877ab2825da50a34f2.png
https://s9.kh1.co/__image/w=226,h=223,q=100/9d/9d77246789aae9c4d2172bf84750e74d62dc73aa.jpg
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T