ដឹងថាមិនបានចូលលេង! កីឡាករម្នាក់របស់ Man UTD នឹងចាកចេញទៅលេងនៅ La Liga ក្នុងលក្ខខណ្ឌខ្ចីជើង

//s9.kh1.co/cf/cf1078a9a08044b9163f1cb72ac8ebef51121545.jpg
កីទ្បា

 ២៣-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើ Facundo Pellistri នឹងទៅខ្ចីជើងនៅក្លិបមួយក្នុង La Liga

អង់គ្លេស៖ យោងតាមការរាយការណ៍ ខ្សែបម្រើ Facundo Pellistri នឹងចាកចេញពីទឹកដីកីឡដ្ឋាន Old Trafford ដើម្បីទៅលេងខ្ចីជើងនៅក្លិបមួយក្នុងក្របខណ្ឌ La Liga នៅប្រទេសអេស្ប៉ាញក្នុងខែនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ខ្សែបម្រើ Facundo Pellistri 
 ខ្សែបម្រើ Facundo Pellistri 

ភ្នាក់ងារតំណាងរបស់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះឈ្មោះ Edgardo Lasalvia បានថ្លែងប្រាប់សារព័ត៌មាន ficha.jes.com ដោយផ្ទាល់ថា Pellistri នឹងចាកចេញពី Manchester United ដើម្បីទៅស្វែងរកបទពិសោធន៍បន្ថែមក្នុងលីគកំពូលរបស់អេស្ប៉ាញ La Liga តែមិនបានបញ្ជាក់ថាខ្សែបម្រើវ័យ១៩ឆ្នាំរូបនេះនឹងទៅលេងឲ្យក្លិបមួយណានោះឡើយ។

  ខ្សែបម្រើ Facundo Pellistri 
  ខ្សែបម្រើ Facundo Pellistri 

លោក Lasalvia បាននិយាយថា៖

ពួកយើងកំពុងពិភាក្សារៀបចំដំណើរការផ្ទេរនេះ តែខ្ញុំប្រាកដចិត្តមួយរយភាគរយតែម្ដងថាគេ(Facundo Pellistri) នឹងផ្លាស់ទៅលេងនៅអេស្ប៉ាញ។

លោក Edgardo Lasalvia  

Pellistri បានមកចូលរួមជាមួយបិសាចក្រហម Manchester United កាលពីរដូវក្ដៅកន្លងទៅក្នុងតម្លៃខ្លួន ៩.៩លានផោន(ស្មើនឹងប្រមាណ១៣.៥លានដុល្លារ) ពីក្លិបនៅអ៊ុយរ៉ាហ្កាយឈ្មោះ Penarol ប៉ុន្តែមកទល់ពេលនេះហើយគេមិនទាន់បានបង្ហាញខ្លួនជាផ្លូវការឲ្យក្រុមបិសាចក្រហម Man UTD ឈុតធំនោះឡើយដោយសារបានឆ្លងវីរុសកូវីដ១៩នៅជិតថ្ងៃប្រកួតតែម្ដង។

  ខ្សែបម្រើ Facundo Pellistri 
  ខ្សែបម្រើ Facundo Pellistri 

ប៉ុន្តែគេធ្លាប់បានចូលលេងឲ្យក្រុមយុវជនក្រោម២៣ឆ្នាំឲ្យ Man UTD ដោយបានបង្ហាញខ្លួន៨ប្រកួត និងត្រូវបានលោកគ្រូបង្វឹក Ole Gunnar Solskjaer អនុញ្ញាតឲ្យមកហ្វឹកហាត់ជាមួយនឹងក្រុមឈុតធំដោយគេក៏ធ្លាប់បានបង្ហើបដែរថា ខ្សែប្រយុទ្ធ Edinson Cavani ដែលជាមិត្តរួមសញ្ជាតិអ៊ុយរ៉ាហ្កាយបានស្វាគមន៍គេនិងបានផ្ដល់ដំបូន្មានល្អៗដល់គេទៀតផង។

  ខ្សែបម្រើ Facundo Pellistri 
  ខ្សែបម្រើ Facundo Pellistri 

ក្លិប Man UTD អាចនឹងបើកទ្វារឲ្យ Facundo Pellistri ចាកចេញទៅខ្ចីជើងនៅទឹកដីអេស្ប៉ាញព្រោះក្លិបទើបតែចុះកិច្ចព្រមព្រៀងទិញយក Amad Diallo ពី Atalanta កាលពីសប្តាហ៍មុន៕

  ខ្សែបម្រើ Facundo Pellistri 
  ខ្សែបម្រើ Facundo Pellistri 

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T