អេស្ប៉ាញ៖ ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ Copa del Rey នៅវគ្គ១៦ក្រុមចុងក្រោយនារដូវកាល ២០២០-២០២១ បានចេញលទ្ធផលជាផ្លូវការហើយបន្ទាប់ពីការចាប់ឆ្នោតធ្វើឡើងនៅយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតពាន Copa Del Rey វគ្គ១៦ក្រុមនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៦ខែមករា ដល់ថ្ងៃទី២៨ខែមករា ដែលក្នុងនោះក៏បែងចែកចេញជា៨ប្រកួតនោះគឺ៖
🔴 EN DIRECTO | ¡¡Estos son LOS CRUCES de los octavos de final de la #CopaDelRey!!
— RFEF (@rfef) January 22, 2021
🙌🏻 ¡¡Mucha suerte a todos los equipos en la siguiente ronda!!
🆚 La eliminatoria, a partido único, se celebrará los días 26, 27 y 28 de enero.#LaCopaMola🏆 pic.twitter.com/OfJdLd0j3Y
- ក្លិប Alcoyano ប្រកួតជាមួយ ក្លិប Athletic Bilbao

- ក្លិប Navalcarnero ប្រកួតជាមួយក្លិប FC Granada

- ក្លិប Girona ប៉ះជាមួយក្លិប Villarreal

- ក្លិប Rayo Vallecano ប៉ះជាមួយក្លិប FC Barcelona

- ក្លិប UD Almeria ទល់នឹង Osasuna

- ក្លិប Real Valladolid ប្រកួតជាមួយក្លិប Levante

- ក្លិប Sevilla ប្រកួតជាមួយក្លិប Valencia

- ក្លិប Real Betis ប៉ះនឹង Real Sociedad

គួរបញ្ជាក់ផងដែរថាក្លិបយក្សធំៗដូចជា Atletico Madrid និង Real Madrid សុទ្ធតែបានធ្លាក់ចេញពីការប្រកួតពានរង្វាន់នេះ ដោយ AT Madrid ធ្លាប់ចាញ់ Cornella កាលពីវគ្គជម្រុះជុំទី២ ហើយ Real Madrid ទើបនឹងចាញ់ក្លិបមកពីលីគលេខ៣ Segunda B របស់អេស្ប៉ាញគឺ Alcoyano ក្នុងលទ្ធផល ២ ទល់នឹង ១ កាលពីថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍កន្លងទៅនេះ៕
ប្រភព៖ as