ប្រធានក្លិប Bayern ចេញមុខច្រានចោលព័ត៌មាននៃការចាកចេញរបស់កីឡាករម្នាក់នេះ

//s9.kh1.co/5b/5bf50f91fa7e4c0c33a23cd2ab8b030569a545f8.jpg
កីទ្បា

 ២៣-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកប្រធានក្លិប​ Bayern ថា Leroy Sane នឹងមិនចាកចេញទៅណាទាំងអស់

អាល្លឺម៉ង់៖ យោងតាមសេចក្ដីរាយការណ៍ ប្រធានក្លិបយក្សអាល្លឺម៉ង់ Bayern Munich លោក Karl-Heinz Rummenigge បានច្រានចោលព័ត៌មានចចាមអារ៉ាមដែលថាខ្សែប្រយុទ្ធ Leroy Sane នឹងចាកចេញពីក្លិបបន្ទាប់ពីផ្ទេរមកទឹកដីកីឡដ្ឋាន Allianz Arena បានតែប្រាំមួយខែគត់ដោយផ្ទេរចេញពីក្លិបមេឃខៀវ Manchester City ក្នុងតម្លៃ ៥៥លានផោន(ស្មើនឹងប្រមាណ៧៥លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Leroy Sane
  ខ្សែប្រយុទ្ធ Leroy Sane

កីឡាករវ័យ២៥ឆ្នាំរូបនេះបានចូលលេងឲ្យ Bayern Munich បានតែ៧ដងប៉ុណ្ណោះក្នុងរដូវកាលថ្មីនេះទើបផ្ទុះព័ត៌មានចចាមអារ៉ាមថាគេនឹងចាកចេញពីក្លិបតែម្ដងដោយប្រភពព័ត៌មានចេញមកពី Manchester Evening News ទើបលេចឮដល់ត្រចៀកលោកប្រធានក្លិប Rummenigge យ៉ាងដូច្នេះ។

  ខ្សែប្រយុទ្ធ Leroy Sane
  ខ្សែប្រយុទ្ធ Leroy Sane

លោកបានបដិសេធព័ត៌មានមិនពិតនោះដោយថ្លែងថា៖

គេ(Leroy Sane) ចុះកុងត្រាជាមួយពួកយើងរហូតដល់ទៅ៥ឆ្នាំឯណោះ ព័ត៌មាននោះវាគ្មានបានការអ្វីនោះទេ ពួកយើងពិតជាត្រូវការកីឡាករដូចជារូបគេ។ វាជារឿងពិតណាស់ដែលគេនឹងស្នាក់នៅបន្តជាមួយ Bayern ហើយខ្ញុំជឿជាក់ថាគេនឹងជោគជ័យនៅទីនេះ។

លោកប្រធានក្លិប​ Karl-Heinz Rummenigge 
លោកប្រធានក្លិប​ Karl-Heinz Rummenigge 
លោកប្រធានក្លិប​ Karl-Heinz Rummenigge 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T