ស្ងាត់ៗ Arsenal កាន់តែកៀកក្នុងការខ្ចីជើងកីឡាករម្នាក់នេះពី Real Madrid

//s9.kh1.co/40/406105da5f8dbb5f7c275c7bc038bfb519e623b0.jpg
កីទ្បា

 ២៣-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើ Martin Odegaard នឹងទៅចូលរួមជាមួយ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល

អង់គ្លេស ៖ក្លិបកាំភ្លើងធំ Arsenal បានធ្វើការព្រមព្រៀងក្នុងការចុះកិច្ចសន្យាខ្ចីជើង ខ្សែបម្រើ Martin Odegaard  ពីក្លិបអធិរាជស Real Madrid នេះបើយោងតាមការរាយការណ៍ពីប្រភពមួយនៅអេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Martin Odegaard
  ខ្សែបម្រើ Martin Odegaard

កីឡាករវ័យ ២២ឆ្នាំរូបគេមិនសប្បាយចិត្តទេដែលត្រូវស្នាក់នៅទឹកដីកីឡដ្ឋាន Santiago Bernabeu ដោយសារលោកគ្រូបង្វឹក Zinedine Zidane មិនបានដាក់ឲ្យរូបគេចូលលេងនោះឡើយ ហើយគេក៏ធ្លាប់ស្នើសុំចាកចេញពីក្លិបផងដែរដោយ Odegaard ចង់វិលត្រឡប់ទៅលេងឲ្យក្លិប Real Sociedad ដែលគេទើបតែបញ្ចប់ការខ្ចីជើងនៅទីនោះចំនួន១រដូវកាលនោះឯងនិងគិតថា Real Sociedad ក៏ចង់បាន Odegaard ណាស់ដែរ។

  ខ្សែបម្រើ Martin Odegaard
  ខ្សែបម្រើ Martin Odegaard

យោងតាមសារព័ត៌មាន El Confidencial និង El Diario Vasco គឺបានបង្ហើបថាក្លិប Real Sociedad ប្រជែងតាមយក Martin Odegaard មិនឈ្នះក្លិបកាំភ្លើងធំ Arsenal នោះឡើយហើយកីឡាករសញ្ជាតិន័រវេសរូបនេះនឹងស្នាក់នៅទឹកដី Emirates ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល ប៉ុន្តែ Real Madrid មិនអនុញ្ញាតឲ្យ Arsenal ទិញ Odegaard ដាច់នោះឡើយដោយសារក្លិបគិតថា Odegaard អាចនឹងក្លាយជាតារាឆ្នើមម្នាក់នៅពេលអនាគតហើយការដាក់ឲ្យក្លិបផ្សេងខ្ចីជើងគេគឺចង់ឲ្យកីឡាកររូបនេះសន្សំបទពិសោធន៍ទុកជាមុនសិន៕

 ខ្សែបម្រើ Martin Odegaard
 ខ្សែបម្រើ Martin Odegaard

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T