មូលហេតុទាំង ៥នេះហើយ ដែលធ្វើឱ្យកូនរបស់អ្នកមិនចង់និយាយជាមួយអ្នក

//s9.kh1.co/fc/fce29a2fe815a440b48b018765bc15adb68e71d6.jpeg
ប្រលោមលោក & អប់រំ

 ២៣-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មូលហេតុទាំង ៥ដែលធ្វើឱ្យកូនរបស់អ្នកមិនចង់និយាយជាមួយអ្នក

«ខ្ញុំព្យាយាមនិយាយជាមួយកូនរបស់ខ្ញុំដែរ តែគេមិនចង់និយាយជាមួយខ្ញុំវិញសោះ» «ខ្ញុំមិនដឹងថាមានរឿងអីនៅសាលាទេ ខ្ញុំមិនដែលឮកូនរបស់ខ្ញុំនិយាយលើសពីបាទ និងចាសទេ» ទាំងនេះជាសំណួររបស់ឪពុកម្តាយមួយចំនួនតែងតែសួរអ្នកដែលនៅជុំវិញខ្លួន។ ពិតជាលំបាកណាស់មែនទេ? អ្នកព្យាយាមដែរតែពុំបានលទ្ធផល។ ការពិតណាស់អ្នកមិនអាចផ្លាស់ប្តូរកូនរបស់លោកអ្នកទេ ប៉ុន្តែអ្នកអាចផ្លាស់ប្តូររបៀបដើម្បីមានឥទ្ធិពលទៅលើពួកគេ។ ខាងក្រោមនេះជាមូលហេតុទាំងប្រាំដែលធ្វើឱ្យកូនៗរបស់លោកអ្នកមិនចង់និយាយរកអ្នក ព្រមទាំងដំបូន្មានក្នុងការដោះស្រាយបញ្ហាទាំងនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អ្នកតែងតែដោះស្រាយបញ្ហាឱ្យពួកគេ 

ការដោះស្រាយបញ្ហាអោយកូន 
ការដោះស្រាយបញ្ហាអោយកូន 

ឪពុកម្តាយជាច្រើនអះអាងថា កូនរបស់ពួកគេចង់បានដំបូន្មាននិងដំណោះស្រាយសម្រាប់បញ្ហារបស់ពួកគេ ដូច្នេះពួកគេដោះស្រាយបញ្ហាទាំងនោះជំនួសកូន។ ដំណោះស្រាយចំពោះបញ្ហានេះ អ្នកអាចសួរកូនៗរបស់អ្នកថា «តើកូនត្រូវការជំនួយក្នុងការដោះស្រាយវាទេ?»។ អ្នកក៏អាចលើកទឹកចិត្តនិងឱ្យពួកគាត់ព្យាយាមដោះស្រាយបញ្ហានោះដោយខ្លួនឯង ទោះបីវាមិនមែនជាដំណោះស្រាយល្អក៏ដោយ។ 

២. អ្នកនិយាយច្រើនពេក

ការនិយាយច្រើនពេកជាមួយកូន 
ការនិយាយច្រើនពេកជាមួយកូន 

ប្រសិនបើកូនលោកអ្នកមានការណែនាំច្រើនពេក ពួកគេត្រូវការពេលវេលាដើម្បីនៅស្ងៀមស្ងាត់ និងពេលវេលាខ្លះៗដើម្បីគិតពិចារណាពីអ្វីដែលអ្នកសួរ។ ប្រសិនបើកូនៗរបស់លោកអ្នកជាមនុស្សដែលរីករាយ ពួកគេត្រូវការពេលដើម្បីនិយាយ។ អ្នកអាចសួរសំណួរបើកទៅកាន់ពួកគេ ព្រមទាំងរង់ចាំការឆ្លើយតប អ្នកក៏អាចស្តាប់ពួកគេដោយយកចិត្តទុកដាក់។ 

៣. អ្នកវិនិច្ឆ័យលើពួកគេច្រើនពេក

ការវិនិច្ឆ័យលើកូន 
ការវិនិច្ឆ័យលើកូន 

កូនរបស់អ្នកមិនចង់និយាយជាមួយអ្នក ដោយព្រោះគេខ្លាចការឆ្លើយតបវិញពីអ្នក។ គេអាចនឹងមានអារម្មណ៍ថា អ្នករិះគន់ចំពោះការសម្រេចចិត្តរបស់គេ និយាយពាក្យអវិជ្ជមានអំពីពួកម៉ាករបស់គេ និងឱ្យគេមានភាពលំបាក។ អ្នកអាចពិនិត្យមើលឡើងវិញនូវការឆ្លើយតបរបស់អ្នក និងសួរសំណួរទៅកាន់ពួកគេដោយមិនបញ្ចប់ការសន្ទនាលឿនពេក។ 

៤. អ្នកមិនខ្វល់ខ្វាយចំពោះពួកគេ

ការមិនមានភាពខ្វល់ខ្វាជាមួយកូន 
ការមិនមានភាពខ្វល់ខ្វាជាមួយកូន 

កូនរបស់អ្នកអាចនឹងត្រៀមខ្លួនក្នុងការនិយាយ ប៉ុន្តែជួនកាលអ្នករវល់ណាស់ និងគ្មានពេលសម្រាប់ពួកគេ។ ឬក៏កូនរបស់អ្នកនឿយហត់ក្នុងការប្រកួតប្រជែងជាមួយនឹងការប្រើប្រាស់ទូរស័ព្ទនិងកុំព្យូទ័ររបស់អ្នក។ ដូចនេះ អ្នកអាចគ្រប់គ្រងទៅលើការមិនយកចិត្តទុកដាក់ជាមួយគាត់។ អ្នកត្រូវដាក់ទូរស័ព្ទចុះ ជាពិសេសនៅពេលកូនលោកអ្នកចេញពីសាលាមកដល់ផ្ទះ។ 

៥. អ្នកបង្ខំឱ្យកូនលោកអ្នកនិយាយ

ការដាក់សម្ពាធលើកូន 
ការដាក់សម្ពាធលើកូន 

នៅពេលដែលឪពុកម្តាយមានការព្រួយបារម្ភជាមួយកូន គេតែងតែចង់ដឹងថាមានរឿងអ្វីកើតឡើងចំពោះកូន។ វាពិបាកណាស់ក្នុងការសួរសំណួរដោយមិនបានទទួលការឆ្លើយតប ព្រមទាំងពិបាកនៅពេលកូនៗរបស់អ្នកមិនដឹងថាពួកគេកំពុងស្ទាក់ស្ទើរក្នុងការនិយាយ។ អ្នកអាចផ្លាស់ប្តូររបៀបក្នុងការសួរថា «ហេតុអ្វី»។ អ្នកអាចរក្សាទំនាក់ទំនងជាមួយពួកគេដោយនិយាយថា «ខ្ញុំនៅទីនេះនៅពេលកូនរួចរាល់ក្នុងការនិយាយ»៕ 

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T