អាណិតណាស់! កីឡាករម្នាក់របស់ Spurs ដល់ថ្នាក់សុំអង្វរឲ្យក្លិបដាក់គេខ្ចីជើង ព្រោះចង់មាននាទីលេងច្រើនជាងមុន

//s9.kh1.co/22/22d8fae308e34eb27a707d2ddfa6c63ef5cb22b6.jpg
កីទ្បា

 ២២-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Dele Alli ស្នើសុំចាកចេញពី Spurs ទៅខ្ចីជើងនៅPSG

អង់គ្លេស៖ ខ្សែបម្រើសញ្ជាតិអង់គ្លេស Dele Alli បានស្នើសុំដល់ក្លិបខ្នាយមាន់មាស Tottenham Hotspurs ឲ្យអនុញ្ញាតឲ្យគេចាកចេញពីក្លិបទៅចូលរួមជាមួយក្លិបសេដ្ឋីបារាំង Paris Saint-Germain ព្រោះចង់ទៅជួបជុំជាមួយអតីតលោកគ្រូបង្វឹក Mauricio Pochettino នៅទឹកដីកីឡដ្ឋាន Parc Des Princes នេះបើយោងតាមសេចក្ដីរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Dele Alli  
  ខ្សែបម្រើ Dele Alli  
  ខ្សែបម្រើ Dele Alli   និងលោកគ្រូបង្វឹក Mauricio Pochettino
  ខ្សែបម្រើ Dele Alli   និងលោកគ្រូបង្វឹក Mauricio Pochettino

Alli ត្រូវបានលោកគ្រូបង្វឹកបច្ចុប្បន្នរបស់ Spurs គឺ Jose Mourinho មិនសូវដាក់ឲ្យចូលលេងនោះឡើយខណៈដែល PSG កំពុងព្យាយាមដាក់សំណើសុំខ្ចីជើងកីឡាករវ័យ២៤ឆ្នាំរូបនេះតែការព្រមព្រៀងបរាជ័យ។

  ខ្សែបម្រើ Dele Alli  
  ខ្សែបម្រើ Dele Alli  

ខ្សែបម្រើរូបនេះចូលលេងបានតែ៤ប្រកួតគត់នៅរដូវកាលនេះ និងមិនទាំងបានជាប់ឈ្មោះក្នុងជម្រើស១១នាក់ដំបូងក្នុងការប្រកួតធំៗផងដែលធ្វើឲ្យគេចង់ទៅចូលរួមជាមួយ PSG ដើម្បីមាននាទីលេងច្រើនជាងមុន។

  ខ្សែបម្រើ Dele Alli អង្គុយកៅអីបម្រុង  
  ខ្សែបម្រើ Dele Alli អង្គុយកៅអីបម្រុង  

Dele Alli ក៏បានស្នើសុំទៅកាន់លោកប្រធានក្លិប Daniel Levy ផងដែរព្រោះខ្លាចថាទីផ្សារដោះដូរកីឡាករនឹងបិទទ្វារនៅថ្ងៃទី១ខែកុម្ភៈនេះឯង ស្របពេលភាគីទាំងពីរគឺ Spurs និង PSG បានខ្វែងគំនិតគ្នាទាក់ទងនឹងលក្ខខណ្ឌនៃការខ្ចីជើង។

  ខ្សែបម្រើ Dele Alli  
  ខ្សែបម្រើ Dele Alli  

យោងតាមរបាយការណ៍ គឺលោកគ្រូ Mourinho ចង់ឲ្យ PSG ខ្ចីជើង Alli តែ៦ខែប៉ុណ្ណោះប៉ុន្តែ PSG ឯណោះវិញចង់រក្សា Alli ទុករហូតដល់ដំណាច់រដូវកាលតែម្ដង។

  ខ្សែបម្រើ Dele Alli  និងលោកគ្រូបង្វឹក Jose Mourinho 
  ខ្សែបម្រើ Dele Alli  និងលោកគ្រូបង្វឹក Jose Mourinho 

ក្រៅពីនោះ Sportsmail ក៏បានបង្ហើបកាលពីសប្តាហ៍មុនដែរថា ដោយសារខ្សែបម្រើ Giovani Lo Celso បានរងរបួសទើបSpurs មិនចង់ឲ្យ Alli ចាកចេញព្រោះខ្លាចគ្មានកីឡាករណាមកជំនួស Celso នោះឯង៕

  ខ្សែបម្រើ Giovani Lo Celso និង Dele Alli
  ខ្សែបម្រើ Giovani Lo Celso និង Dele Alli

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T