អ្នកវិទ្យាសាស្ត្រកំពូលម្នាក់បង្ហាញមហិច្ឆតា ដាក់អាណានិគមនិងបញ្ជូនមនុស្សឲ្យទៅរស់នៅលើអាចម៍ផ្កាយមួយ ក្បែរផែនដី

//s9.kh1.co/0b/0ba037e2fdf122069af7094f532f77e072f2f373.jpg
បច្ចេកវិទ្យា

 ២២-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Janhunen បានបង្ហាញចក្ខុវិស័យរបស់គាត់នៅក្នុងឯកសារស្រាវជ្រាវ ដែលបានចេញផ្សាយនៅក្នុងខែនេះ។

បរទេស៖ មនុស្សជាតិអាចរស់នៅលើគន្លងខ្សែក្រវាត់អាចម៍ផ្កាយ នៅចន្លោះភពអង្គារនិងភពព្រហស្បតិ៍ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។ នេះជាការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រកំពូល លោកដុកទ័រ Pekka Janhunen ដែលនិយាយថាមនុស្សយ៉ាងច្រើនអាចរស់នៅក្នុងទីក្រុងដ៏ធំលើអវកាស នៅឆ្នាំ២០៣៦។ លោក Janhunen បានបង្ហាញចក្ខុវិស័យរបស់គាត់នៅក្នុងឯកសារស្រាវជ្រាវ ដែលបានចេញផ្សាយនៅក្នុងខែនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានបង្ហាញពីគម្រោងសម្រាប់ទីក្រុងរណបអណ្ដែតដ៏ធំ នៅលើអាចម៍ផ្កាយ Ceres ដែលគេអាចចាត់ទុកថាជាកូនភព និងមានចម្ងាយប្រហែល៥២៥លានគីឡូម៉ែត្រពីផែនដី។ គម្រោងជម្រករចនាសម្ព័ន្ធបែបស៊ីឡាំងអាចនឹងក្លាយជាទីលំនៅរបស់មនុស្ស ជាង៥ម៉ឺននាក់។ យ៉ាងណាមិញ ទីតាំងទាំងនោះត្រូវបានភ្ជាប់ជាមួយមេដែកដ៏មានអនុភាព និងបង្កើតជាទំនាញសិប្បនិម្មិត ដោយវាអាចជួយបន្ថយល្បឿនគន្លងគោចរ។

តំបន់ខ្សែក្រវាត់អាចម៍ផ្កាយ នៅក្នុងប្រព័ន្ធព្រះអាទិត្យ
តំបន់ខ្សែក្រវាត់អាចម៍ផ្កាយ នៅក្នុងប្រព័ន្ធព្រះអាទិត្យ

ប្រជាជនដែលត្រូវរស់នៅទីនោះអាចនឹងជីកយកធនធានរ៉ែពីកូនភព Ceres នៅជម្រៅ៩៦៥គីឡូម៉ែត្រ ហើយអាចទាញយកឡើងមកលើ ដោយប្រើជណ្ដើរយន្តអវកាស។ ដោយសារតែអាចម៍ផ្កាយ Ceres មានទំនាញទាបហើយវិលលឿន ដូច្នេះការប្រើប្រាស់ជណ្ដើរអវកាសគឺអាចធ្វើទៅបាន។

អាចម៍ផ្កាយ Ceres
អាចម៍ផ្កាយ Ceres

Ceres គឺជាអង្គធំជាងគេនៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ហើយវាជាគោលដៅសម្រាប់ការតាំងទីលំនៅ ដោយសារតែបរិយាកាសរបស់វាសម្បូរទៅដោយនីត្រូសែន។ ទោះជាយ៉ាងណា វាអាចមានការគំរាមកំហែងពីអាចម៍ផ្កាយផ្សេងទៀត ឬវិទ្យុសកម្មពីទីអវកាស។ លោក Janhunen បានបង្ហាញថាកញ្ចក់ស៊ីឡាំងយក្សត្រូវដាក់ព័ទ្ធជុំវិញទីក្រុងរណបនេះ ដែលវាអាចការពារពីហានិភ័យគ្រប់ប្រភេទ។ ផ្ទាំងកញ្ចក់ទាំងនោះអាចឲ្យពន្លឺព្រះអាទិត្យចាំងឆ្លុះចូលទៅលំនៅស្ថាន សម្រាប់ការដាំដុះនិងជីវិតរុក្ខជាតិផ្សេងៗ។

គម្រោងទាំងនេះស្ដាប់មើលទៅពិតជាអស្ចារ្យ ប៉ុន្តែលោកក៏បានបង្ហាញពីបញ្ហាផងដែរ។ បញ្ហាចម្បងនោះគឺការបញ្ជូនមនុស្សទៅកាន់អាចម៍ផ្កាយ Ceres ដែលបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ បញ្ហាមួយទៀតគឺ ថាមពលសម្រាប់ការដឹកជញ្ជូនសម្ភារៈសាងសង់ដែលជាឧបសគ្គដ៏ធំផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T