រស់បានយ៉ាងម៉េចទៅ? មិនបានងូតទឹកអស់រយៈពេលជិត៧០ឆ្នាំ ក្លាយខ្លួនជាបុរសកខ្វក់បំផុតលើពិភពលោក

//s9.kh1.co/ae/aeb2146a4e974474bf8e6ef4a2906d3e0f535477.png
សង្គម

 ២១-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោកតាអាយុ ៨៧ឆ្នាំម្នាក់ឈ្មោះ អាម៉ូ ហាជី (Amou Haji) មិនបានងូតទឹកអស់រយៈពេល ៦៧ឆ្នាំមកហើយ ដោយសភាពរបស់គាត់ពេលនេះ ត្រូវបានគេហៅថា «បុរសកខ្វក់បំផុតនៅលើពិភពលោក»។

អ៊ឺរ៉ង់៖ ជាការពិត នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ការងូតទឹកជារឿងដ៏សំខាន់មួយ ដើម្បីលាងជម្រះក្អែល ឬធូលីដីកខ្វក់ដែលទំជាប់នៅលើរាងកាយ បើមិនដូច្នោះទេ វានឹងអាចបង្កជាជំងឺឈឺថ្កាត់ដល់យើងជាក់ជាពុំខាន។ ប៉ុន្ដែ តើអ្នកដឹងទេ ទោះបីការងូតទឹកសម្អាតខ្លួនពិតជាចាំបាច់មែន តែក៏មានមនុស្សមួយចំនួនមិនបានធ្វើវាអស់រយៈពេលច្រើនថ្ងៃ ច្រើនខែ ឬច្រើនឆ្នាំដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោកតាអាយុ ៨៧ឆ្នាំម្នាក់ឈ្មោះ អាម៉ូ ហាជី (Amou Haji) រស់នៅក្នុងភូមិ Dejgah ក្នុងខេត្ដ Kermanshah ប្រទេសអ៊ឺរ៉ង់ មិនបានងូតទឹកអស់រយៈពេល ៦៧ឆ្នាំមកហើយ ដោយសភាពរបស់គាត់ពេលនេះ ត្រូវបានគេហៅថា «បុរសកខ្វក់បំផុតនៅលើពិភពលោក»។ ហើយចំពោះមូលហេតុ ដែលគាត់មិនបានងូតទឹកអស់រយៈពេលជាយូរបែបនេះ ពីព្រោះតែគាត់មានអារម្មណ៍ថាខ្លាចទឹក និងមានជំនឿថា ប្រសិនបើងូតទឹក នោះគាត់នឹងធ្លាក់ខ្លួនឈឺជាមិនខាន។

យ៉ាងណាមិញ ក្រៅតែពីខ្លួនប្រាណរបស់លោកតា ហាជី ត្រូវគ្របដណ្ដប់ទៅដោយផេះ និងធូលីកង្វក់ ហើយអ្វីដែលចម្លែកនោះ គឺរបបអាហាររបស់គាត់រួមមានសាច់សត្វពាហនៈរលួយៗ ជាពិសេសសាច់របស់កាំប្រមា។ ហើយគាត់ក៏ជាអ្នកចូលចិត្ដជក់បារីមួយរូបដែរ ប៉ុន្ដែវាមិនមែនជាបារីដូចមនុស្សទូទៅជក់នោះទេ តែផ្ទុយទៅវិញគាត់បែរជាចូលចិត្ដជក់លាមក.របស់សត្វ។

បើយោងតាមសារព័ត៌មានអ៊ឺរ៉ង់ បានឲ្យដឹងដែរថា លោកតា ហាជី បានសម្រេចចិត្ដមករស់នៅកន្លែងដាច់ឆ្ងាយពីគេ បន្ទាប់ពីគាត់បានជួបប្រទះបញ្ហាផ្លូវចិត្ដមួយចំនួនកាលនៅជាយុវវ័យ ហើយកន្លែងដែលគាត់រស់នៅបច្ចុប្បន្ន ប្រៀបដូចជារូងនៅក្នុងដីអីចឹង ឬដូចជាកូនខ្ទមតូចចង្អៀតមួយ ដែលធ្វើពីឥដ្ឋ។​ គួរឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ គាត់បរិភោគទឹករហូតដល់ទៅ៥លីត្រឯណោះ រីឯសក់របស់គាត់វិញ ពុំបានប្រើកន្ដ្រៃកាត់ដូចគេទេ គឺគាត់ប្រើភ្លើងមកដុត នៅពេលសក់ដុះវែងម្ដងៗ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកតា ហាជី
លោកតា ហាជី
លោកតា ហាជី
លោកតា ហាជី
លោកតា ហាជី
លោកតា ហាជី
លោកតា ហាជី
លោកតា ហាជី
លោកតា ហាជី
លោកតា ហាជី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T