អេមណាស់! ក្លិបអង្គរថាយហ្គឺ បានចុះកិច្ចព្រមព្រៀងទិញយកកីឡាករបរទេសម្នាក់ដែលធ្លាប់លេងឲ្យក្លិបគីឡូ UCL

//s9.kh1.co/31/310e42eef8aa1605c1a4552f949f3f2395764eb0.jpg
កីទ្បា

 ២០-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើ Maksim Taleyko បានក្លាយជាកីឡាកររបស់ Angkor Tiger ជាផ្លូវការ

កម្ពុជា៖ នាថ្ងៃអង្គារទី១៩ខែមករាកន្លងទៅនេះ ក្លិប Angkor Tiger បានប្រកាសពីកិច្ចព្រមព្រៀងផ្ទេរយកកីឡាករសញ្ជាតិបេឡារុសម្នាក់ឈ្មោះ Maksim Taleyko ដែលលេងតំណែងជាខ្សែបម្រើជាផ្លូវការក្រោយ កីឡាករវ័យ២៧ឆ្នាំរូបនេះផ្លាស់ពីក្លិប Smorgon ដែលជាក្លិបលេងនៅលីគលេខ២របស់ប្រទេស បេឡារុស ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Maksim Taleyko
ខ្សែបម្រើ Maksim Taleyko

Maksim Taleyko នឹងចូលរួមធ្វើជាផ្នែកមួយរបស់ Angkor Tiger ដែលជាក្លិបបង្ហាញខ្លួនក្នុងទឹកដីប្រទេសកម្ពុជាបាន៦ឆ្នាំមកហើយពោលគឺចាប់តាំងពីឆ្នាំ២០១៥មកម៉្លេះ ដោយគេនឹងពាក់អាវលេខ១៣។

ខ្សែបម្រើ Maksim Taleyko
ខ្សែបម្រើ Maksim Taleyko

ខ្សែបម្រើ Maksim Taleyko មានកម្ពស់ដល់ទៅ ១,៨៣ម៉ែត្រ។ ប្រវត្តិត្រួសៗរបស់ Taleykoគឺកាលពីរដូវកាល ២០០៨-២០០៩ គេធ្លាប់លេងឲ្យក្លិប BATE Borisov ចំនួន១រដូវកាលដែលក្លិបនេះជាក្លិបក្នុងប្រទេស បេឡារុស តែ១គត់ដែលធ្លាប់មានឈ្មោះមកលេងនៅក្របខណ្ឌ UEFA Champions League វគ្គចែកពូលនៅរដូវកាល ៥ខុសៗគ្នាគឺ រដូវកាល ២០០៨-២០០៩, ២០១១-២០១២,២០១២-២០១៣,២០១៤-២០១៥ និង ២០១៥-២០១៦ ។

ខ្សែបម្រើ Maksim Taleyko
ខ្សែបម្រើ Maksim Taleyko

Maksim Taleykov ក៏ធ្លាប់មានឈ្មោះចូលលេងឲ្យក្រុមជម្រើសជាតិបេឡារុសក្នុងឈុតយុវជនក្រោម១៧ឆ្នាំផងដែរកាលពីរដូវកាល ២០០៨-២០០៩។

ខ្សែបម្រើ Maksim Taleyko
ខ្សែបម្រើ Maksim Taleyko

គួរបញ្ជាក់ផងដែរថាកីឡាកររូបនេះបានបង្ហាញខ្លួនឲ្យក្លិប Smorgon ៦ដង មុននឹងផ្លាស់មក Angkor Tiger FC នៅទឹកដីខេត្តសៀមរាបរបស់កម្ពុជាតែម្ដង៕

ខ្សែបម្រើ Maksim Taleyko កាលលេងនៅ Smorgon 
ខ្សែបម្រើ Maksim Taleyko កាលលេងនៅ Smorgon 

ប្រភពfacebook

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T