តា Klopp ថាមិនដែលគិតចង់មកដឹកនាំ Man UTD ទេព្រោះសូម្បីអាកាសធាតុនៅ Liverpool ក៏ល្អជាងទីក្រុង Manchester ដែរ!

//s9.kh1.co/85/859380a1842d1a31a2e449680ed0933be1e3cc6d.jpg
កីទ្បា

 ១៨-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Klopp ថា មិនដែលគិតចង់មកដឹកនាំ Man UTD ទេ

អង់គ្លេស៖ លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp បាននិយាយទាក់ទងនឹងអតីតកាលខ្លះៗរបស់លោកគ្រូកាលនៅដឹកនាំក្លិប Borussia Dortmund ដោយកាលពីឆ្នាំ២០១៣ គឺ Sir Alex Ferguson ធ្លាប់បញ្ចុះបញ្ចូលឲ្យរូបគាត់មកដឹកនាំក្លិបបិសាចក្រហម Manchester United ប៉ុន្តែលោកគ្រូបានបដិសេធប៉ុន្តែលោកគ្រូថារូបគាត់នៅតែមានសម្ពន្ធភាពល្អជាមួយ Sir Alex Ferguson និងតែងតែនិយាយជាមួយគ្នាតាមរយៈសារអេឡិចត្រូនិច ជាប់រហូត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Jurgen Klopp
  លោកគ្រូបង្វឹក Jurgen Klopp

នៅឆ្នាំ ២០១៥ លោកគ្រូ Klopp បានយល់ព្រមមកដឹកនាំក្រុមហង្សក្រហម Liverpool និងតាំងពីពេលនោះមកក្លិបមួយនេះបានក្លាយជាក្រុមខ្លាំងមួយដែលឈ្នះពានធំៗដូចជា Champions League នៅរដូវកាល ២០១៨-២០១៩ និងបន្តឈ្នះពាន Premier League នារដូវកាលមុនថែមទៀតផង។សមិទ្ធផលអស់ទាំងនោះបានធ្វើឲ្យលោកគ្រូក្លាយជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់ដែលទើបទទួលបានពាន Coach of the Year ពីកម្មវិធី FIFA Best Football Awards ឆ្នាំ២០២០ កាលពីខែធ្នូកន្លងទៅ។

  លោកគ្រូបង្វឹក Jurgen Klopp
  លោកគ្រូបង្វឹក Jurgen Klopp

លោកគ្រូ  Klopp បាននិយាយបញ្ជាក់ថា៖

ខ្ញុំមិនដែលគិតទេថាការមកដឹកនាំ Manchester (United) វាយ៉ាងម៉េច ខ្ញុំមិនធ្លាប់គិតពីវាសូម្បីមួយវិនាទីព្រោះខ្ញុំពិតជាសប្បាយចិត្តនឹងការស្នាក់នៅជាមួយ Liverpool ខ្ញុំនៅកន្លែងមួយដែលដូចផ្ទះរបស់ខ្ញុំអ៊ីចឹង។សូម្បីតែអាកាសធាតុនៅទីក្រុង Liverpool ក៏ល្អជាងនៅ ទីក្រុងManchester ដែរ!

លោកគ្រូ Jurgen Klopp 
  លោកគ្រូបង្វឹក Jurgen Klopp និងកីឡាករ Liverpool 
  លោកគ្រូបង្វឹក Jurgen Klopp និងកីឡាករ Liverpool 

លោកគ្រូបានបង្ហើបពីទំនាក់ទំនងជាមួយ Sir Alex Ferguson ថា៖

Alex និងខ្ញុំបានទាក់ទងគ្នាចាប់រហូត គេបានសរសេរសារខ្ញុំថានេះជាលេខថ្មីរបស់គេ ហើយខ្ញុំពិតជាមានកិត្តិយសណាស់ដែលមានឱកាសរាប់អានគេ ពួកយើងមានសម្ពន្ធភាពល្អជាមួយគ្នា។បើតាមទស្សនៈរបស់ខ្ញុំគឺពួកយើងជាមិត្តភក្តិនឹងគ្នាបើទោះបីជាម្នាក់ៗចង់ឲ្យក្រុមខ្លួនឈ្នះក៏ដោយ៕

លោកគ្រូ Jurgen Klopp 
Sir Alex Ferguson
Sir Alex Ferguson

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T