Ozil មិនទាន់ចេញពី Arsenal ស្រួលបួលផង ឥលូវកីឡាករពីរនាក់ដណ្ដើមគ្នាយកអាវលេខ១០បាត់ហើយ!

//s9.kh1.co/c7/c7c52c73691c8d3b848e0cf12d2dfc0abdaee75c.jpg
កីទ្បា

 ១៨-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Lacazette និង Aubameyang កំពុងដណ្ដើមគ្នាយកអាវលេខ១០បន្តពី Ozil

អង់គ្លេស៖ ខ្សែប្រយុទ្ធ២រូបរបស់ក្លិបកាំភ្លើងធំ Arsenal គឺ Alexandre Lacazette និង ប្រធានក្រុម Pierre-Emerick Aubameyang កំពុងឈ្លោះប្រកែកគ្នាដើម្បីបានស្នងតំណែងអាវលេខ១០ប្រចាំនៅ Arsenal បន្តពីខ្សែបម្រើ Mesut Ozil ដែលទើបនឹងប្រកាសចាកចេញពីក្លិបទៅចូលរួមជាមួយក្លិបតួកគី Fenerbahce កាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធAlexandre Lacazette
ខ្សែប្រយុទ្ធAlexandre Lacazette
  ប្រធានក្រុម Pierre-Emerick Aubameyang
  ប្រធានក្រុម Pierre-Emerick Aubameyang

Ozil ជាម្ចាស់អាវលេខ១០នៅ Arsenal តាំងពីឆ្នាំ២០១៨មកម៉្លេះ ខណៈដែលខ្សែប្រយុទ្ធ Aubameyang ពាក់អាវលេខ១៤ ចំណែក Lacazette ពាក់អាវលេខ៩ ប៉ុន្តែក្រោយ Ozil ចាកចេញ វាមានន័យថាតំណែងម្ចាស់អាវលេខ១០នៅទំនេរ អ៊ីចឹងហើយទើបពួកគេពីរនាក់កំពុងប្រជែងយកអាវនេះមកគ្រប់គ្រងរៀងៗខ្លួន។

  ខ្សែបម្រើ Mesut Ozil ពាក់អាវលេខ១០
  ខ្សែបម្រើ Mesut Ozil ពាក់អាវលេខ១០

យ៉ាងណាមិញ ខ្សែប្រយុទ្ធទាំងពីរមិនមែនឈ្លោះប្រកែកគ្នាមែនទែននោះឡើយ ពោលគឺពួកគេគ្រាន់តែលេងសើចប៉ុណ្ណោះដោយមុនដំបូង Alexandre Lacazette បានបង្ហោះរូបភាពខ្លួនឯងនិងប្រធានក្រុម Aubameyang ចង្អុលមុខគ្នាកំលុងពេលហ្វឹកហាត់ដោយកាត់តជាមួយរូបភាពត្លុកដែលយើងហៅថា Meme(មីម) ជាមួយសារមួយថា៖

ខ្សែប្រយុទ្ធ Lacazette និង  ប្រធានក្រុម  Aubameyang
ខ្សែប្រយុទ្ធ Lacazette និង  ប្រធានក្រុម  Aubameyang

នៅពេលដែលពួកយើងទាំងពីរចង់បានអាវលេខ១០ទាំងពីរនាក់។

ខ្សែប្រយុទ្ធAlexandre Lacazette
សារឆ្លើយឆ្លងរបស់ពួកគេ
សារឆ្លើយឆ្លងរបស់ពួកគេ

បន្ទាប់មកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក៏បានតបទៅវិញដោយសរសេរថា៖

ពួកគេបាននិយាយថាយកអាវនោះទុកចោលហើយ ប៉ុន្តែពេលនេះខ្ញុំឲ្យអាវលេខ១០នោះទៅអ្នកទៅចុះ ប្អូនប្រុស!

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

ក្រោយពីបានព្រមព្រៀងគ្នាថា Lacazette នឹងស្នងអាវលេខ១០ពី Ozil បន្ត រូបគេបានបង្ហោះសារមួយផ្ញើជូនដល់ ខ្សែបម្រើ Mesut Ozil ថា៖

@M10_Official ខ្ញុំនឹងថែរក្សាវា(អាវលេខ១០)ឲ្យបានល្អ។

ខ្សែប្រយុទ្ធAlexandre Lacazette
ខ្សែប្រយុទ្ធAlexandre Lacazette និង Mesut Ozil
ខ្សែប្រយុទ្ធAlexandre Lacazette និង Mesut Ozil

គួរបញ្ជាក់ផងដែរថាកន្លងមក កីឡាករ Arsenal ដែលធ្លាប់ពាក់អាវលេខ១០មានដូចជា Jack Wilshere, Robin Van Persie, William Gallas និងវីរបុរស Dennis Bergkamp ខណៈដែល Alexandre Lacazette ធ្លាប់ពាក់អាវលេខ១០កាលគេលេងនៅក្លិបបារាំង Lyon ៕

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T