ផ្ទុះការសង្ស័យថា Bruno មិនសប្បាយចិត្តនឹងលោកគ្រូ Ole ក្រោយលោកគ្រូប្ដូររូបគេចេញក្នុងការប្រកួតទល់នឹង Liverpool

//s9.kh1.co/d5/d5b95db7a689e557b5566222ca8c42972e622719.jpg
កីទ្បា

 ១៨-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Bruno Fernandes ដើរចេញពីទីលានទាំងមិនសប្បាយចិត្តខណៈលោកគ្រូ​ Ole ប្រាប់ហេតុផលដែលប្ដូររូបគេចេញ

អង់គ្លេស៖ បន្ទាប់ពីការប្រកួតរវាងហង្សក្រហម Liverpool និង Manchester United បានចប់សព្វគ្រប់ក្នុងលទ្ធផល០ ទល់នឹង ០ អ្នកគាំទ្រទាំងអស់បានសង្កេតឃើញកាយវិការខ្លះៗរបស់ ខ្សែបម្រើសញ្ជាតិព័រទុយកាល់ Bruno Fernandes ខណៈត្រូវលោកគ្រូបង្វឹក Ole Gunnar Solskjaer ប្ដូររូបគេចេញនៅនាទីទី៨៩ដែលជិតចុងម៉ោងនៃការប្រកួតទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើសញ្ជាតិ  Bruno Fernandes​ ក្នុងការប្រកួតទល់នឹង Liverpool 
  ខ្សែបម្រើសញ្ជាតិ  Bruno Fernandes​ ក្នុងការប្រកួតទល់នឹង Liverpool 

កាលណោះ Bruno Fernandes បានបង្ហាញទឹកមុខមាំដូចមិនសូវសប្បាយចិត្តពេលដឹងថាលោកគ្រូប្ដូររូបគេចេញដោយដាក់ខ្សែប្រយុទ្ធ Mason Greenwood ចូលជំនួសហើយ Bruno ថែមទាំងបានព្យាយាមដើរយឺតៗដូចចង់ពន្យារពេលចេញពីទីលានទៀតផង។

ខ្សែបម្រើសញ្ជាតិ  Bruno Fernandes​ ពេលត្រូវប្ដូរចេញ
ខ្សែបម្រើសញ្ជាតិ Bruno Fernandes​ ពេលត្រូវប្ដូរចេញ
ខ្សែបម្រើសញ្ជាតិ Bruno Fernandes​ ពេលត្រូវប្ដូរចេញ
ខ្សែបម្រើសញ្ជាតិ Bruno Fernandes​ ពេលត្រូវប្ដូរចេញ

យោងតាមសេចក្ដីរាយការណ៍ Bruno ក៏បានត្អូញត្អែរខណៈសម្លឹងមើលទៅទិសដៅនៃការប្រកួតតែក៏យល់ព្រមដើរចេញមកអង្គុយកៅអីបម្រុងវិញទាំងទឹកមុខមាំ។

  ខ្សែបម្រើសញ្ជាតិ  Bruno Fernandes​ អង្គុយកៅអីបម្រុង 
  ខ្សែបម្រើសញ្ជាតិ Bruno Fernandes​ អង្គុយកៅអីបម្រុង 

បន្ទាប់ពីឃើញដូច្នេះ ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត លោកគ្រូបង្វឹក Ole Gunnar Solskjaer បានលាតត្រដាងពីហេតុផលដែលលោកគ្រូសម្រេចប្ដូរខ្សែបម្រើឆ្នើមម្នាក់នេះចេញថា៖

វាជាការសម្រេចចិត្តដោយផ្អែកលើយុទ្ធសាស្ត្រនៃការប្រកួត ការពិតទៅ Bruno គេលេងអស់ពីកម្លាំងកាយចិត្តនៅក្នុងការប្រកួតនីមួយៗរបស់ពួកយើងតាំងពីគេមកចូលរួមជាមួយយើងម៉្លេះ ប៉ុន្តែយើងគិតថាវត្តមានរបស់ Paul Pogba នឹងបង្កើតឱកាសឲ្យយើងមានឱកាសស៊ុតបញ្ចូលទី។ ហើយ Mason (Greenwood)ក៏អាចបង្កើតឱកាសដូច Pogba ដែរដូច្នេះហើយទើបខ្ញុំសម្រេចចិត្តប្ដូរគេ(Bruno) ចេញ ជំនួសដោយ Mason វិញ បើទោះបើជាគេត្រូវប្រឈមនឹងខ្សែការពារ (Andrew)Robertson របស់ខាង Liverpool ក៏ដោយ។

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
  លោកគ្រូបង្វឹក Ole Gunnar Solskjaer
  លោកគ្រូបង្វឹក Ole Gunnar Solskjaer

គួរបញ្ជាក់ផងដែរថាក្នុងការប្រកួតនេះ ខ្សែបម្រើ Bruno Fernandes ធ្វើមិនសូវបានល្អទេព្រោះគេបានបញ្ចូនបាល់ខុសគោលដៅដល់ទៅ៥៨%ក្នុងការប្រកួតដែលចំនួននេះគឺគ្មានកីឡាករ Man UTD ឬ Liverpool ណាដែលបង្កើតកំហុសដូច្នេះទេ៕

  ខ្សែបម្រើសញ្ជាតិ  Bruno Fernandes​ ក្នុងការប្រកួតទល់នឹង Liverpool
  ខ្សែបម្រើសញ្ជាតិ Bruno Fernandes​ ក្នុងការប្រកួតទល់នឹង Liverpool
 ខ្សែបម្រើសញ្ជាតិ Bruno Fernandes​ ក្នុងការប្រកួតទល់នឹង Liverpool
 ខ្សែបម្រើសញ្ជាតិ Bruno Fernandes​ ក្នុងការប្រកួតទល់នឹង Liverpool
 ខ្សែបម្រើសញ្ជាតិ Bruno Fernandes​ ក្នុងការប្រកួតទល់នឹង Liverpool
 ខ្សែបម្រើសញ្ជាតិ Bruno Fernandes​ ក្នុងការប្រកួតទល់នឹង Liverpool

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T