សត្រូវគ្នាតែលើវាលស្មៅទេ! Henderson ថាកីឡាករ Liverpool ទាំងអស់សុទ្ធតែគោរពស្រឡាញ់កីឡាករ Man UTD ម្នាក់នេះ

//s9.kh1.co/70/7062824060d256458259f3a13076bece64ae6143.jpg
កីទ្បា

 ១៨-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រធានក្រុម Liverpool ថាកីឡាករក្នុងក្រុមទាំងអស់គោរពខ្សែប្រយុទ្ធ Marcus Rashford ណាស់

អង់គ្លេស៖ ប្រធានក្រុមហង្សក្រហម Liverpool គឺខ្សែបម្រើ Jordan Henderson បានកោតសរសើរទៅលើ ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លិបបិសាចក្រហម Manchester United ដោយសារកីឡាករសញ្ជាតិអង់គ្លេសវ័យក្មេងម្នាក់នេះបានបើកយុទ្ធាការជួយជ្រោមជ្រែងផ្ដល់អាហារដល់ក្មេងៗដែលខ្វះខាត ក្នុងចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Jordan Henderson
  ខ្សែបម្រើ Jordan Henderson
  ខ្សែប្រយុទ្ធ Marcus Rashford
  ខ្សែប្រយុទ្ធ Marcus Rashford

Rashford មិនមែនត្រឹមតែជាកីឡាករឆ្នើមលើវាលស្មៅនោះទេតែគេក៏ជាបុគ្គលឆ្នើមម្នាក់ក្នុងសង្គមដែលបានខិតខំជួយដល់ក្មេងៗដែលមានបញ្ហាកង្វះអាហារប្រចាំថ្ងៃកំឡុងពេលវីរុសកូវីដ១៩ រាតត្បាតទៀតផងដោយកាលពីខែតុលាកន្លងទៅ លោកគ្រូបង្វឹក Jurgen Klopp របស់ Liverpool ក៏ធ្លាប់កោតសរសើរគេដែរ។

  លោកគ្រូបង្វឹក Jurgen Klopp និង Marcus Rashford 
  លោកគ្រូបង្វឹក Jurgen Klopp និង Marcus Rashford 
សកម្មភាព Rashford  ក្នុងការងារសប្បុរសធម៌
សកម្មភាព Rashford  ក្នុងការងារសប្បុរសធម៌

ការងារផ្នែកសប្បុរសធម៌របស់ Rashford ធ្វើឱ្យប្រធានក្រុម Jordan Henderson  មានការកោតស្ញប់ស្ញែងនិងបានថ្លែងថា៖

នេះជាលើកដំបូងដែលខ្ញុំត្រូវលើករឿងប្រកួតប្រជែងគ្នាទុកមួយឡែក និងសុំសម្ដែងការកោតសរសើរដល់កីឡាករម្នាក់របស់ Man UTD គឺ Marcus Rashford ដែលខ្ញុំដឹងថាអ្នកគាំទ្រទាំងអស់របស់ Liverpool ក៏កោតសរសើរគេដូចខ្ញុំដែរ។ អ្វីដែល Marcus បានធ្វើប្រមាណ១២ខែមកនេះវាពិតជាអស្ចារ្យណាស់ គេបានប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានរបស់កុមារ ដោយបានធ្វើជាសំឡេងមួយស្រែកជំនួសក្មេងៗអស់ទាំងនោះ។ខ្ញុំគិតថាគេសមនឹងទទួលពាក្យកោតសរសើរនិងទទួលពានរង្វាន់(ផ្នែកសប្បុរសធម៌)នេះឯង។​ មិត្តរួមក្រុមរបស់ខ្ញុំម្នាក់គឺ Andy Robertson ដែលមិនសូវកោតសរសើរគូប្រជែងក៏បាននិយាយដែរថា Marcus គួរតែជាកីឡាករ Man UTD ដំបូងគេដែលសមគួរនឹងទទួលបានការឈរគោរពជាជួរពីពួកយើងនៅក្នុងទឹកដីកីឡដ្ឋាន Anfield នៅនឹងមុខអ្នកគាំទ្រទាំងអស់តែពេលនេះវាមិនអាចកើតឡើងដោយសារគ្មានអ្នកគាំទ្រចូលរួម ប៉ុន្តែខ្ញុំចង់ឲ្យគេដឹងថាពួកយើង(កីឡាករ Liverpool)ទាំងអស់ពិតជាគោរពគេណាស់។ ខ្ញុំពិតជាសំណាងណាស់ដែលបានចូលលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសជាមួយគេ។

ប្រធានក្រុម Jordan Henderson
  ខ្សែបម្រើ Jordan Henderson និង Rashford  លេងឱ្យជម្រើសជាតិអង់គ្លេស
  ខ្សែបម្រើ Jordan Henderson និង Rashford  លេងឱ្យជម្រើសជាតិអង់គ្លេស

គួរបញ្ជាក់ផងដែរថា Marcus Rashford រកបាន១៤គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៩គ្រាប់ទៀតក្នុងការបង្ហាញខ្លួនក្នុងក្របបខណ្ឌទាំងអស់នៅរដូវកាលនេះ៕

  ខ្សែប្រយុទ្ធ Marcus Rashford
  ខ្សែប្រយុទ្ធ Marcus Rashford

ប្រភពgoal

 

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T