Boninsegna ថាខ្សែប្រយុទ្ធលេងនៅ Serie A ម្នាក់នេះល្អជាង Ronaldo ទៅទៀត

//s9.kh1.co/c9/c97149435b5b13e0f41b1067ede03977c7498d97.jpg
កីទ្បា

 ១៨-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Roberto Boninsegna ថាខ្សែប្រយុទ្ធ Lukaku មិនចេះរួញរាដូច Ronaldo ទេ

អ៊ីតាលី៖ លោក Roberto Boninsegna ដែលជាអតីតកីឡាករសញ្ជាតិអ៊ីតាលីធ្លាប់លេងឲ្យ Juventus បាននិយាយថា ខ្សែប្រយុទ្ធ Romelu Lukaku គឺជាកីឡាករល្អជាងខ្សែប្រយុទ្ធ Cristiano Ronaldo ទៅទៀតហើយគ្មានអ្វីអាចមកផ្លាស់ប្ដូរគំនិតលោកបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Romelu Lukaku 
ខ្សែប្រយុទ្ធ Romelu Lukaku 
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo ធ្លាប់ឈ្នះពានបាល់មាស Ballon D'or ដល់ទៅ៥ និងធ្លាប់លើកពាន Champions League ៥ដងទៀតប៉ុន្តែ Boninsegna នៅតែជឿជាក់ថា ឥលូវនេះ Romelu Lukaku គឺជាកីឡាករដែលចេះសម្រេចចិត្តបានជាក់លាក់និងមិនចេះរារែក។

ខ្សែប្រយុទ្ធ Romelu Lukaku  និង Cristiano Ronaldo 
ខ្សែប្រយុទ្ធ Romelu Lukaku  និង Cristiano Ronaldo 

លោក  Boninsegna បានថ្លែងប្រាប់ TuttoJuve ថា៖

កីឡាករ Inter Milan តែម្នាក់គត់ដែលអាចបំបាក់កំផែងការពាររបស់ Fiorentina បានគឺ Lukaku តែបើសិនជា Romelu Lukaku ចាប់ដៃគូជាមួយ Cristiano Ronaldo ខ្ញុំថាពួកគេនឹងក្លាយជាដៃគូមួយដ៏ល្អ ប៉ុន្តែបើតាមគំនិតខ្ញុំវិញគឺ Lukaku គឺជាកីឡាករដែលពូកែខាងសម្រេចចិត្តនិងមិនសូវចេះរួញរាប៉ុន្មានទេ។ Cristiano Ronaldo ជាកីឡាករល្អប៉ុន្តែខ្ញុំគិតថាពេលខ្លះគេក៏រាងស្ទាក់ស្ទើរខ្លះដែរ។

លោក Roberto Boninsegna
 លោក Roberto Boninsegna 
 លោក Roberto Boninsegna 

Romelu Lukaku ផ្ទេរចេញពីទឹកដីកីឡដ្ឋាន Old Trafford មកកាន់ទឹកដី San Siro របស់ក្លិប Inter Milan ក្នុងឆ្នាំ២០១៩ និងរកបាន៥១គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៧៣លើកសម្រាប់ Inter Milan ហើយថ្មីៗនេះក៏លេចឮព័ត៌មានចចាមអារ៉ាមថាក្លិបមេឃខៀវ Manchester City កំពុងចង់បានរូបគេមកចូលរួមនៅទឹកដី Etihad ដោយគ្រោងនឹងយកកីឡាករវ័យ២៧ឆ្នាំរូបនេះមកជំនួស ខ្សែប្រយុទ្ធ Sergio Aguero

ខ្សែប្រយុទ្ធ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

គួរបញ្ជាក់ផងដែរថាកាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅនេះក្លិប Inter Milan ក៏បានបំបាក់សេះបង្កង់ Juventus ក្នុងលទ្ធផល ២ ទល់នឹង ០ ដែលរកគ្រាប់បាល់ដោយខ្សែបម្រើ Arturo Vidal នៅនាទីទី១២ និង Nicolo Barella នៅនាទីទី៥២៕

កីឡាករ Inter Milan 
កីឡាករ Inter Milan 

ប្រភពtalksport

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T