ដល់ថ្នាក់ហ្នឹងផង! Ramos ខំលេបថ្នាំបំបាត់ការឈឺចាប់មុនប្រកួតទល់នឹង Athletic Bilbao ដោយសារ...

//s9.kh1.co/16/16a87fc0dba93cdcebee1d6d67ae25ccd4c27515.jpg
កីទ្បា

 ១៦-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Sergio Ramos មានបញ្ហាត្រង់របួសត្រង់ជង្គង់ខាងឆ្វេងខណៈពេលប៉ះ Athletic Bilbao

អេស្ប៉ាញ៖ ការពិតមួយត្រូវបានទម្លាយធ្វើឲ្យអ្នកគាំទ្រ Real Madrid ទាំងអស់មានការភ្ញាក់ផ្អើលក្រោយប្រភពមួយបានរាយការណ៍ថាខ្សែការពារនិងជាប្រធានក្រុម Sergio Ramos ចូលលេងក្នុងការប្រកួតទល់នឹង Athletic Bilbao ក្នុងពានរង្វាន់ Spanish Super Cup ដោយផឹកថ្នាំបំបាត់ការឈឺចាប់មុនការប្រកួតចាប់ផ្ដើមឡើងដោយសារគេមានបញ្ហារបួសត្រង់ជង្គង់ខាងឆ្វេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ  Sergio Ramos
  ខ្សែការពារ  Sergio Ramos

Ramos ស្ទើរតែមិនបានចូលលេងទៅហើយពេលមានអារម្មណ៍ថាគេមិនសូវស្រួលក្នុងខ្លួនកំឡុងពេលហ្វឹកហាត់ប៉ុន្តែបន្ទាប់ពីពិភាក្សាជាមួយក្រុមគ្រូពេទ្យ គេក៏សម្រេចចិត្តថានឹងចូលលេងទាំងបែបនេះតែម្ដង។

  ខ្សែការពារ  Sergio Ramos  ក្នុងជំនួបទល់នឹង Athletic Bilbao 
  ខ្សែការពារ Sergio Ramos  ក្នុងជំនួបទល់នឹង Athletic Bilbao 

ការពិតទៅនេះមិនមែនជាលើកទី១ទេដែល ខ្សែការពារវ័យ៣៤ឆ្នាំរូបនេះបានប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដើម្បីទប់អាការៈរបួសព្រោះកាលពីលេងបាល់ទាត់ពិភពលោកឆ្នាំ២០១៤ ដែលធ្វើឡើងនៅប្រទេសប្រេស៊ីល គេក៏បានផឹកថ្នាំនេះដែរបន្ទាប់ពីមានបញ្ហាទាក់ទងជាមួយសរសៃជើង។

  ខ្សែការពារ Sergio Ramos  ក្នុងជំនួបទល់នឹង Athletic Bilbao 
  ខ្សែការពារ Sergio Ramos ក្នុងជំនួបទល់នឹង Athletic Bilbao 

ប៉ុន្តែលើកនេះស្ថានភាពរបស់គេរាងធ្ងន់ជាងលើកមុននិងបង្កក្ដីកង្វល់ដល់ក្លិបទើបក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយគេម្ដងទៀតយ៉ាងលម្អិតនៅប៉ុន្មានថ្ងៃបន្ទាប់ខាងមុខ។

  ខ្សែការពារ Sergio Ramos  ក្នុងជំនួបទល់នឹង Athletic Bilbao 
  ខ្សែការពារ Sergio Ramos ក្នុងជំនួបទល់នឹង Athletic Bilbao 

ក្នុងនោះដែរ យោងតាមសេចក្ដីរាយការណ៍ Ramos អាចនឹងមានភាគរយខ្ពស់ក្នុងការខកខានការប្រកួតទល់នឹងក្លិប Alcoyano ក្នុងពាន Copa Del Rey នៅថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ខាងមុខ ដោយគេអាចនឹងវិលត្រឡប់មកលេងទល់នឹង Alaves ក្នុងក្របខណ្ឌ La Liga នៅសប្តាហ៍ក្រោយនេះ។

  ខ្សែការពារ Sergio Ramos ក្នុងជំនួបទល់នឹង Athletic Bilbao 
  ខ្សែការពារ Sergio Ramos ក្នុងជំនួបទល់នឹង Athletic Bilbao 

យ៉ាងណាមិញទោះបី Sergio Ramos ចូលលេងទាំងក្នុងស្ថានភាពរបួសក៏ដោយក៏រូបគេនៅតែបង្ហាញទម្រង់លេងល្អដូចសព្វដងបើទោះបីជា Real Madrid ប្រកួតចាញ់ Athletic Bilbao និងភ្លាត់ធ្លាក់ចេញពីពាន Spanish Super Cup ក៏ដោយ៕

  ខ្សែការពារ Sergio Ramos  ក្នុងជំនួបទល់នឹង Athletic Bilbao 
  ខ្សែការពារ Sergio Ramos ក្នុងជំនួបទល់នឹង Athletic Bilbao 

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T