ហ្វេនៗសួររកពេក! ឥលូវលោកគ្រូ Arteta ប្រាប់ពីមូលហេតុដែល Tierney អវត្តមានទល់នឹង Crystal Palace យប់មិញ

//s9.kh1.co/2f/2f3e9bb00cd09381dc25503a88475343bca7f044.jpg
កីទ្បា

 ១៥-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Kieran Tierney មានបញ្ហាឈឺសាច់ដុំទើបមិនអាចចួលប្រកួតទល់នឹង Crystal Palace បាន​

អង់គ្លេស៖ខ្សែការពារសញ្ជាតិស្កុតឡែន៍ Kieran Tierney ដែលជាសំណព្វចិត្តរបស់អ្នកគាំទ្រក្លិបកាំភ្លើងធំ Arsenal មិនបានបង្ហាញមុខក្នុងការប្រកួតរវាង Arsenal ទល់នឹង Crystal Palace កាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រនោះឡើយទើបអ្នកគាំទ្របានទាមទារឲ្យលោកគ្រូបង្វឹក Mikel Arteta បកស្រាយពីមូលហេតុពិតប្រាកដដែលគេអវត្តមានយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ  Kieran Tierney
  ខ្សែការពារ  Kieran Tierney

ពេលនេះលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយស្រាយបំភ្លឺហើយថាលោកគ្រូមិនមែនមិនចង់ដាក់ឲ្យ Tierney ចូលលេងនោះឡើយប៉ុន្តែដោយសារខ្សែការពារវ័យ២៣ឆ្នាំរូបនេះបានត្អូញត្អែរថាគេដូចជាមានបញ្ហាទាក់ទងនឹងសាច់ដុំមុនពេលប្រកួតចាប់ផ្ដើម ទើបលោកគ្រូមិនចង់បង្ខំឲ្យគេចូលលេងនិងចង់ឲ្យគេចូលពិនិត្យអាការៈជាមុនសិន។

  ខ្សែការពារ  Kieran Tierney
  ខ្សែការពារ Kieran Tierney
  ខ្សែការពារ Kieran Tierney និងលោកគ្រូបង្វឹក Mikel Arteta 
  ខ្សែការពារ Kieran Tierney និងលោកគ្រូបង្វឹក Mikel Arteta 

លោកគ្រូបង្វឹក Arteta បានពន្យល់ថាលោកគ្រូបានដាក់ឲ្យខ្សែការពារ Ainsley Maitland-Niles មកជំនួស Tierney ក៏ដោយសារខ្លាច Tierney មានបញ្ហារបួស៖

ទាក់ទងនឹង Tierney គឺគេបានប្រាប់ខ្ញុំថាគេមានបញ្ហាឈឺសាច់ដុំនិងមិនមានអារម្មណ៍ថាអាចរត់នៅលើទីលានបានទេ អ៊ីចឹងហើយទើបពួកយើងមិនអាចប្រថុយប្រថានដាក់ឲ្យគេចូលលេងបានឡើយ។

លោកគ្រូបង្វឹក Mikel Arteta 
លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta

Kieran Tierney បានក្លាយជាកីឡាករស្នូលម្នាក់ក្នុងក្រុម Arsenal ឈុតធំនិងរកបាន១គ្រាប់ព្រមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម២គ្រាប់ទៀតក្នុងការបង្ហាញខ្លួនសរុប២១ប្រកួតឲ្យក្លិប។

  ខ្សែការពារ  Kieran Tierney
  ខ្សែការពារ Kieran Tierney

គួររម្លឹកផងដែរថាខណៈនោះ Arsenal កំពុងឈរនៅលេខរៀងទី១១ក្នុងក្របខណ្ឌ Premier League មាន២៣ពិន្ទុក្នុងដៃដោយឆ្លងកាត់១៧ប្រកួតកន្លងមកនេះ៕

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T