អូហូ៎! Berbatov ថាកីឡាករ Man UTD ម្នាក់នេះហើយដែលជាអាវុធសំខាន់សម្រាប់បង្អើល Liverpool

//s9.kh1.co/f1/f134b4d191b11eb2351fac8cd1f5939e40ef604e.jpg
កីទ្បា

 ១៥-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Berbatov ថា Edinson Cavani ជាអាវុធដ៏មុតស្រួចរបស់ Man UTD

អង់គ្លេស៖ លោក Dimitar Berbatov ដែលជាអតីតកីឡាកររបស់ Manchester United គិតថាខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយ Edinson Cavani គឺជាអាវុធដ៏មុតស្រួចសម្រាប់តតាំងនឹងហង្សក្រហម Liverpool ខណៈដែល Man UTD នឹងប្រកួតតទល់នឹង ក្លិបម្ចាស់ពាន Premier League រដូវកាលមុននៅថ្ងៃអាទិត្យនេះហើយដែលពេលនេះ Man UTD កំពុងឈរនៅកំពូលតារាង បន្ទាប់ពីឈ្នះ Burnley ១ ទល់នឹង០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Dimitar Berbatov
  លោក Dimitar Berbatov

ក្នុងនោះដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ Cavani នឹងត្រឡប់មករួមក្រុមវិញបន្ទាប់ពីត្រូវសហព័ន្ធកីឡាករបាល់ទាត់ដាក់បម្រាមមិនឲ្យចូលប្រកួត៣ប្រកួតជាប់គ្នាដោយសារការបង្ហោះពាក្យរើសអើសពូជសាសន៍កាលពីខែវិច្ឆិកាកន្លងទៅនេះ ហើយលោក Berbatov ជឿថាឥទ្ធិពលរបស់ Edinson Cavani នឹងបន្លាចគូប្រជែង Liverpool ឲ្យបាក់ស្បាត។

ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

កីឡាករវ័យ៣៣ឆ្នាំរូបនេះរកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួនសរុប១៥លើកឲ្យ Man UTD បន្ទាប់ពីផ្ទេរមកទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួនពីក្លិបសេដ្ឋីបារាំង Paris Saint-Germain កាលពីខែតុលាកន្លងទៅ។

ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

បើទោះបីជាគេត្រូវលោកគ្រូបង្វឹក Ole Gunnar Solskjaer ដាក់ឲ្យអង្គុយកៅអីបម្រុងក៏លោក Berbatov នៅតែគិតថា Cavani ជាគន្លឹះនៃភាពជោគជ័យរបស់ Liverpool ដោយលោកបានថ្លែងប្រាប់ Betfair ថា៖

ខ្ញុំគិតថាក្រុមទាំងពីរនឹងប្រយុទ្ធដាក់គេទៅវិញទៅមកយ៉ាងស្វិតស្វាញណាស់ព្រោះមាន Salah, Mane, Martial និង Rashford បូកបញ្ចូលគ្នា អ៊ីចឹងហើយទើបវានឹងក្លាយជាការប្រកួតដ៏គួរឲ្យជក់ចិត្តតែក្នុងនោះខ្ញុំគិតថាបើសិន Cavani អាចមានឱកាសចូលលេង គេនឹងមានភាពឈ្លាសវៃដោយដឹងពីតិចនិក និងយុទ្ធសាស្ត្រក្នុងការបំបែកកំផែងការពាររបស់ Liverpool ហើយគេអាចនឹងក្លាយជាអាវុធដ៏មុតស្រួចសម្រាប់ក្រុម Man UTD ក្នុងការបង្អើល Liverpool ទៀងផង។

  លោក Dimitar Berbatov
ខ្សែប្រយុទ្ធ Edinson Cavani ​និងមិត្តរួមក្រុម
ខ្សែប្រយុទ្ធ Edinson Cavani ​និងមិត្តរួមក្រុម

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T