ស្រៀវជំនួស នារីម្នាក់កំពុងរាំក្នុងផ្ទះសុខៗ ស្រាប់តែមានរឿងចម្លែកមួយកើតឡើងភ្លាមៗ (មានវីដេអូ)

//s9.kh1.co/9f/9fef4ef18118792aef3d68d91c550faca74034ab.jpg
សង្គម

 ១៤-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ស្តែងសាហាវណាស់! នារីមួយរូប កំពុងតែចូលតួ ចាក់ក្បាច់រាំក្នុងផ្ទះម្នាក់ឯង តាម អាយដល Britney Spear ស្រាប់តែជួបរឿងមិនគួរឲ្យជួបមួយនៅក្នុងផ្ទះខ្លួន។

បរទេស៖ កាលពីពេលថ្មីនេះ មានវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយបានកើតឡើង ដោយមាននារីវ័យក្មេងម្នាក់បានជួបហេតុការណ៍ដ៏ព្រឺព្រួចមួយ ដោយដូចជាឃើញអ្វីដូចជាអ្វីម៉្យាងក៏មិនដឹងដែលមើលទៅខ្មៅៗ ខណៈ ពេលកំពុងរាំម្នាក់ឯងនៅក្នុងផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្នកប្រើប្រាស់បណ្តាញសង្គម Tiktok ម្នាក់ដែលមានគណនីឈ្មោះថា Chlohartx បានធ្វើការថតវីដេអូរាំលេងនិង ភ្ជាប់ដោយសរសេរបញ្ជាក់ថាខ្លួននៅផ្ទះម្នាក់ឯងប៉ុណ្ណោះ​ និងរួមទាំងមានចាក់បទចម្រៀង «Toxic» របស់ Britney Spear អមបន្ថែមកំដរអារម្មណ៍ ខណៈកំពុងរាំលេងសប្បាយសុខៗ ស្រាប់មានអ្វីខ្មៅៗបានដើរកាត់នៅលើកាំជណ្តើរនិង ចំណែកកម្ពស់វិញគឺហាក់ដូចរាងខ្ពស់បន្តិចដែលមើលទៅមិនដឹងជាអ្វីឲ្យពិតប្រាកដ ធ្វើឲ្យទស្សនាខ្លះវិញស្ទើរតែគាំងបេះដូងជំនួសនាងទៅហើយ។

យ៉ាងណាមិញវីដេអូនេះ មានអ្នកទស្សនាយ៉ាងច្រើនលើសលប់ រហូតដល់លើសពី១៤លាននាក់ ដោយមួយចំនួនជឿថាវិញ្ញានខ្មោចឬ បិសាច ដោយអ្នកខ្លះវិញគឺថាគឺជាសត្វឆ្មាឬ ឆ្កែប៉ុណ្ណោះ ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

សកម្មភាពនៃការរាំជាប់អ្វីម៉្យាង
សកម្មភាពនៃការរាំជាប់អ្វីម៉្យាង
សកម្មភាពនៃការរាំជាប់អ្វីម៉្យាង
សកម្មភាពនៃការរាំជាប់អ្វីម៉្យាង
សកម្មភាពនៃការរាំជាប់អ្វីម៉្យាង
សកម្មភាពនៃការរាំជាប់អ្វីម៉្យាង
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T