នៅក៏មិនសូវបានលេង! Man UTD នឹងដាក់កីឡាករម្នាក់របស់ខ្លួនឲ្យក្លិប Nice ខ្ចីជើង

//s9.kh1.co/02/02a24eceb7d6028380f00cfc0086f9e384170049.jpg
កីទ្បា

 ១៤-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Jesse Lingard នឹងចាកចេញពី Man UTD ទៅក្លិប Nice ក្នុងលក្ខខណ្ឌខ្ចីជើង

អង់គ្លេស៖ យោងតាមសារព័ត៌មាន Sky Sports គឺភ្នាក់ងារតំណាងក្លិបបិសាចក្រហម Manchester United កំពុងបើកការចរចាជាមួយក្លិបបារាំង Nice ទាក់ទងនឹងការដាក់ឲ្យខ្សែបម្រើ Jesse Lingard ទៅខ្ចីជើងនៅទីនោះក្រោយកីឡាករវ័យ២៧ឆ្នាំម្នាក់នេះត្រូវលោកគ្រូបង្វឹក Ole Gunnar Solskjaer បោះបង់ចោលដោយមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួតនាក្របខណ្ឌ Premier League សូម្បីតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Jesse Lingard 
  ខ្សែបម្រើ Jesse Lingard 

Lingard ចូលលេងឲ្យ Man UTD បានតែ៣ប្រកួតគឺការប្រកួតពាន Carabao Cup និងFA Cup ដោយសរុបមកគេបង្ហាញខ្លួនបានតែ១៧៩នាទីប៉ុណ្ណោះដោយចំណាយពេលអង្គុយកៅអីបម្រុងដល់ទៅ១៧ប្រកួតឯណោះ។

  ខ្សែបម្រើ Jesse Lingard 
  ខ្សែបម្រើ Jesse Lingard 

កាលពីខែមុនក៏ធ្លាប់ផ្ទុះពាក្យចចាមអារ៉ាមដែរថា Lingard នឹងទៅចូលរួមជាមួយ Real Sociedad នៅអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែមកទល់ពេលនេះមិនទាន់ឃើញមានការប្រកាសណាមួយឡើយ ហើយឥឡូវនេះខាង Nice បានដាក់សំណើខ្ចីជើងរូបគេ។

 ខ្សែបម្រើ Jesse Lingard 
 ខ្សែបម្រើ Jesse Lingard 

Jesse Lingard បានបង្ហាញខ្លួនឲ្យ Man UTD បាន២១០ប្រកួតដោយស៊ុតបញ្ចូលទីបាន៣៣គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម២០គ្រាប់ទៀត ប៉ុន្តែមើលតាមស្ថានភាពជាក់ស្ដែងនៅពេលនេះ លោកគ្រូ Ole មិនទុកចិត្តឲ្យគេចូលប្រកួតឡើយ ប៉ុន្តែ Man UTD ក៏មិនចង់បាត់បង់ខ្សែបម្រើម្នាក់នេះងាយៗដែរទើបរកឱកាសរុញច្រាន Lingard ទៅខ្ចីជើងនៅក្លិបផ្សេងព្រោះកន្លងមករូបគេធ្លាប់ត្រូវដាក់ឲ្យខ្ចីជើងនៅក្លិបដូចជា Leicester City, Birmingham City, Brighton និង Derby County រួចមកហើយ៕

 ខ្សែបម្រើ Jesse Lingard  កាលខ្ចីជើងនៅ Derby County  
 ខ្សែបម្រើ Jesse Lingard  កាលខ្ចីជើងនៅ Derby County  

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T