យល់ស្របអត់?Ian Wright ថា បើគ្មានកីឡាករវ័យក្មេងម្នាក់នេះទេ Arsenal ដឹងតែយ៉ាប់ហើយ

//s9.kh1.co/eb/ebc1f8421ecb9d5591de78ee8a8bd47b6a74d1bb.jpg
កីទ្បា

 ១៤-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Ian Wright ថា Smith Rowe ជាកីឡាករដែលបង្កើតយុទ្ធសាស្ត្រឱ្យក្រុមមានភាពស្វាហាប់ជាងមុន

អង់គ្លេស៖ លោក Ian Wright ជឿថាក្លិបកាំភ្លើងធំ Arsenal នឹងជួបបញ្ហាធំបើសិនគ្មានកីឡាករវ័យក្មេង Emile Smith Rowe ព្រោះភ័ស្តុតាងមានបញ្ជាក់ស្រាប់ក្នុងការប្រកួតទល់នឹង Newcastle ដែល Arsenal បានយកឈ្នះ ២ ទល់នឹង ០ ក្នុងពានរង្វាន់ FA Cup។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Ian Wright
  លោក Ian Wright

លោកគ្រូបង្វឹក Mikel Arteta បានធ្វើការផ្លាស់ប្ដូរយុទ្ធសាស្ត្រប្រាំពីរចំណុចកាលប្រកួតទល់នឹង Newcastle ដែលកាលណោះគឺដាក់ឲ្យខ្សែបម្រើ Emile Smith Rowe នៅកៅអីបម្រុង ប៉ុន្តែកីឡាកររបស់ Arsenal ដែលបានចូលលេងបែរជាពិបាកក្នុងការបំបែកកំផែងការពារដ៏រឹងមាំរបស់គូប្រកួត។

  ខ្សែបម្រើ Emile Smith Rowe
  ខ្សែបម្រើ Emile Smith Rowe

ស្រាប់តែពេល លោកគ្រូ Arteta ប្ដូរកីឡាករ៣នាក់គឺ Smith Rowe, Bukayo Saka និង Alexander Lacazette ចូលលេង គ្រប់យ៉ាងបែរជាក្រឡាប់ចាក់។ Arsenal ចាប់ផ្ដើមសម្រុកទៅមុខយ៉ាងខ្លាំងក្លារហូតក្រុមត្រូវប្រកួតថែមម៉ោងទៀតផង។

  ខ្សែបម្រើ Emile Smith Rowe និងមិត្តរួមក្រុម
  ខ្សែបម្រើ Emile Smith Rowe និងមិត្តរួមក្រុម

ខ្សែបម្រើ Emile Smith Rowe ស៊ុតបញ្ចូលទីបាន១គ្រាប់ដោយមានការបញ្ជូនពី Lacazetta នៅនាទីទី១០៩ មុននឹងខ្សែប្រយុទ្ធ Pierre -Emerick Aubameyang ដាក់ថែម១គ្រាប់ទៀតនៅនាទីទី១១៧ដែលធ្វើឲ្យ Arsenal បានឡើងទៅជុំទី៤ក្នុងពាន FA Cup ដោយជោគជ័យ។

  ខ្សែបម្រើ Emile Smith Rowe និង   ខ្សែប្រយុទ្ធ Aubameyang 
  ខ្សែបម្រើ Emile Smith Rowe និង   ខ្សែប្រយុទ្ធ Aubameyang 

Rowe បានក្លាយជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមតាំងពីប៉ុន្មានសប្តាហ៍មុននេះ ដោយគេលេងជាតំណែងខ្សែបម្រើប្រយុទ្ធនិងមានចំណុចពិសេសមួយគឺអាចបង្កើតឱកាសនិងធ្វើឲ្យក្រុមមានព្រលឹងព្រលះឡើងវិញ។

  ខ្សែបម្រើ Emile Smith Rowe
  ខ្សែបម្រើ Emile Smith Rowe

ដោយឃើញពីសមត្ថភាពលេចធ្លោរបស់គេ  លោក Ian Wright មានអារម្មណ៍ថា Rowe ពិតជាបានរួមចំណែកជួយក្លិបច្រើនណាស់ ហើយបើសិនគេអវត្តមានមែន ក្លិបមុខជាប្រឈមនឹងភាពលំបាកហើយ។

បើតាមខ្ញុំសង្កេតមើលទៅគឺ Arsenal មានអ្វីជាច្រើនដែលត្រូវធ្វើ មួយក្នុងនោះគឺខ្ញុំឃើញពីភាពលេចធ្លោរបស់ Emile Smith Rowe ព្រោះបីប្រកួតកន្លងមកនេះធ្វើឲ្យខ្ញុំដឹងថាពួកយើង(Arsenal)ពិតជាប្រឈមនឹងភាពលំបាកលំបិនបើសិនអវត្តមានរូបគេក្នុងការបោះបាល់ទៅមកៗរវាងខ្សែបម្រើនិងខ្សែប្រយុទ្ធ។ វាពិតជាល្អណាស់ដែលឃើញ Smith Rowe អាចរកគ្រាប់បាល់បានដោយមានការបញ្ជូនពី Lacazette និយាយឲ្យត្រង់ទៅ មុនដំបូងខ្ញុំគិតថាតង់ទី១ពួកយើងប្រហែលចាញ់ការប្រកួតហើយ។

លោក Ian Wright

គួររម្លឹកផងដែរថាខ្សែបម្រើ Emile Smith Rowe ដែលមានវ័យត្រឹមតែ២០ឆ្នាំនេះបានចូលលេងឲ្យ Arsenal ចំនួន៣ប្រកួតដោយរកគ្រាប់បាល់បាន១គ្រាប់និងបញ្ជូនបាល់បាន១គ្រាប់ទៀត៕

លោកគ្រូ Mikel Arteta និង

ខ្សែបម្រើ Emile Smith Rowe
លោកគ្រូ Mikel Arteta និង ខ្សែបម្រើ Emile Smith Rowe

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T