ត្រួសៗ​ពី ​«វីរនារីក្លាហាន​ ១២នាក់» ក្នុង​​ប្រវត្តិ​សាស្ត្រ​ ដែល​​​​បាន​​​​ផ្លាស់​​​​ប្តូរ​​​​ពិភព​​លោក​យ៉ាង​អង់​អាច​

//s9.kh1.co/93/9341bf628a56037d7d0df3e729496eba2bde3c01.jpg
យល់ដឹង

 ១៤-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនថាវីរនារីទាំងនេះ មានតួនាទីការងារជាអ្វីក៏ដោយ ប៉ុន្តែពួកគេសុទ្ធតែត្រូវបានទទួលស្គាល់ ដោយមិនអាចប្រកែកបានថា ពិតជា​បានចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងការផ្លាស់ប្តូរពិភពមួយនេះពិតមែន

ប្រវត្តិសាស្ត្របានបង្ហាញពីសមាសភាពស្ត្រី ដែលមានឥទ្ធិពល ភាពវ័យឆ្លាត និងជាគំរូដល់ស្ត្រីដទៃទៀត ដោយពួកគេ បានលើកឡើងនូវបញ្ហាសិទ្ធិរបស់ស្ត្រី និងភាពស្មើគ្នានៅក្នុងសង្គមមិនថាជាផ្នែកវិទ្យាសាស្ត្រ គណិត ការវិភាគ និង អក្សរសាស្ត្រជាដើម។ មិនថាវីរនារីទាំងនេះ មានតួនាទីការងារជាអ្វីក៏ដោយ ប៉ុន្តែពួកគេសុទ្ធតែត្រូវបានទទួលស្គាល់ ដោយមិនអាចប្រកែកបានថា ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងការផ្លាស់ប្តូរពិភពមួយនេះពិតមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1. Jane Austen (1775 – 1817)

https://s9.kh1.co/__image/w=650,h=893,q=100/2c/2c70ef716024c1a0e27ce78eba8b239b7f60d876.png

«ជាមនុស្ស មិនថាជាមនុស្សប្រុស ឬស្រីក៏ដោយដែលមិនចេះរកក្តីសុខពីការអានប្រឡោមលោកល្អៗ គឺជាមនុស្សល្ងង់ បំផុត»។

ម្ចាស់ក្សត្រីនៃរឿងកំប្លែងបែបរ៉ូមេនទិក Jane Austen បានបង្ហាញពីអក្សរសាស្ត្រតាមរយៈការសង្កេតពីសង្គម និង ដោយភាពឆ្លាតវៃបំផុត។ នាងបានកើតនៅក្នុងគ្រួសារ ដែលមានកូន៨នាក់នៅក្នុងប្រទេសអង់គ្លេស។ Austen បាន ចាប់ផ្តើមសរសេររឿងប្រឡោមលោកបែបទំនើប ដូចជារឿង Pride and Prejudice  និង Sense and Sensibility នៅក្នុងវ័យជំទង់ ដោយរឿងរបស់នាងតែងតែមានភាពកំប្លែង គួរឳ្យចូលចិត្ត និងចោទសំណួរអំពីបញ្ហាតួនាទីរបស់ស្ត្រី នៅក្នុងសង្គមជានិច្ច។ Austen បានលាក់បាំងសមាសភាពរបស់ខ្លួន ដូចជាអ្នកនិពន្ធដទៃដែរ រហូតដល់ពេលដែល នាងបានស្លាប់ ទើបប្អូនប្រុសរបស់នាងបានប្រាប់ជាសាធារណៈថា នាងគឺជាអ្នកនិពន្ធដ៏ពិតប្រាកដម្នាក់។ ស្នាដៃរបស់ នាងនៅតែមានឥទ្ធិពល ហើយបញ្ហា និងមេរៀនដែលបានពីប្រឡោមលោករបស់នាង ក៏នៅតែបន្តលើកមកវែកញែក ដល់សព្វថ្ងៃផងដែរ។

2. Anne Frank (1929 – 1945)

https://s9.kh1.co/__image/w=650,h=487,q=100/11/11a6f46781722ba5e3b18b8b4f7eea78d1a55a90.png

«វាអស្ចារ្យយ៉ាងណា ដែលគ្មាននរណាម្នាក់រង់ចាំមុននឹងចាប់ផ្តើមអភិវឌ្ឍន៍ពិភពលោកមួយនេះ»។

The Diary of Anne Frank  គឺជារឿងមួយដែលស្មោះត្រង់ មានអំណាច និងចាក់ដោតបំផុតចំពោះសង្គ្រាមលោក លើកទីII។ ហើយវាត្រូវបានសរសេរដោយក្មេងស្រីជំទង់ជនជាតិអាឡឺម៉ង់។ គ្រួសារ Frank គឺជាជនជាតិជីហ្វដែលរស់ នៅប្រទេសអាឡីម៉ង់ បន្ទាប់មកប្រទេសអូស្ត្រាលីក៏ទទួលបានឥទ្ធិពលរបស់ ហ៊ីត្លែរ  ហើយនៅកំឡុងពេលសង្គ្រាម លោកលើកទី II នោះ គ្រួសារដែលមានសមាជិកបួននាក់មួយនេះបានព្យាយាមលាក់ខ្លួនយ៉ាងអាថ៌កំបាំង ប៉ុន្តែក៏ត្រូវ បានរកឃើញ និងបញ្ជូននៅជុំរុំនៅឆ្នាំ ១៩៤៤។ នៅក្នុងចំណោមសមាជិកទាំងអស់មានតែឪពុករបស់នាងប៉ុណ្ណោះ ដែលបាននៅរស់ ហើយគាត់ក៏សម្រេចចិត្តបោះពុម្ពសៀវភៅកំណត់ហេតុរបស់ Anne។ សៀវភៅនេះត្រូវបានបកប្រែ ដល់ទៅ៧០ភាសា ហើយក៏ត្រូវបានមើលឃើញថាជាតឹកតាងមួយយ៉ាងល្អដែលនិយាយពីពេលមួយដែលមនុស្សគ្មាន ភាពជាមនុស្សបំផុត ហើយវាក៏ជួយអប់រំដល់មនុស្សទូទាំងសកលលោកអំពី អារម្មណ៍ មហិច្ឆតា ក្តីស្នេហា ក្តីសង្ឃឹម ភាពគួរឳ្យខ្លាច ការចង់បាន និងអំណាច។

3. Maya Angelou (1928 – 2014)

https://s9.kh1.co/__image/w=650,h=808,q=100/61/6151de4c3fc99929c54152f9ad58c8c895df1ee3.png

«ខ្ញុំបានដឹងថាមនុស្សនឹងភ្លេចនូវអ្វីដែលអ្នកបាននិយាយ ពួកគេនឹងភ្លេចនូវអ្វីដែលអ្នកបានធ្វើ ប៉ុន្តែពួកគេនឹងមិនភ្លេចពី អារម្មណ៍ដែលមានជាមួយអ្នកនោះទេ»។

Maya Angelou គឺជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលនាងគឺជាកវី អ្នកចម្រៀង អ្នកកត់ ត្រា និងជាអ្នកទាមទារសិទ្ធិម្នាក់ដែលបានឈ្នះពានរង្វាន់ដោយបានកត់ត្រានូវរឿង I Know Why The Caged Bird Sings ដែលវាបានធ្វើឳ្យមានប្រវត្តិអក្សរសាស្ត្រនៃរឿងមិនប្រឌិតដែលបានលក់ដាច់បំផុត ខណៈសរសេរដោយស្តី្រជន ជាតិអាហ្រិ្វក។

នាងមានកុមារភាពដែលពិបាកមួយ ការដែលកើតមកដោយមានស្បែកខ្មៅធ្វើឳ្យជួបនឹងការរើសអើង និងវាយតម្លៃជា​ច្រើន​នៅក្នុងជីវិតរបស់នាង។ នៅអាយុ ៧ឆ្នាំ នាងត្រូវបានធ្វើបាបដោយមិត្តប្រុសរបស់ម្តាយរបស់នាង ហើយគេនោះ​ក៏ត្រូវពូ​របស់​នាងសម្លាប់ជាការសងសឹក។ ហេតុការណ៍នោះបានធ្វើឳ្យនាងភ័យខ្លាចរហូតដល់ធ្វើ ឳ្យនាងនិយាយលែង​ចេញ​អស់ជាច្រើនឆ្នាំ។ I Know Why The Caged Bird Sings និងការងារជាច្រើនទៀតរបស់ នាងបានក្លាយជា​សម្លេងដែលឮបំផុតនៅក្នុងសកម្មភាពទាមទារសិទ្ធិ ក៏ដូចជាការស្វែងរកអត្តសញ្ញាណ ការរើសអើង ពូជសាសន៍ អក្សរ​សាស្ត្រ និងការស្រមើស្រមៃថា ថាមពលនៃតួអង្គ និងការស្រឡាញ់អក្សរសាស្ត្រនឹងអាចជួយលប់ បំបាត់ការរើស​អើង និងជំងឺភ័យខ្លាចបាន។

4. Queen Elizabeth I (1533 – 1603)

https://s9.kh1.co/__image/w=650,h=824,q=100/0f/0f69aabdc0e1aaedd241db5ad4dc8a5d6caf3a63.png

«ទោះភេទដែលខ្ញុំមានគឺត្រូវបានចាត់ទុកថាទន់ខ្សោយ តែទោះជាយ៉ាងណាក៏អ្នកគង់នឹងគ្មានថ្ងៃដែលអាចរកដុំថ្មដែល អាចកោងបានដោយគ្មានកម្លាំងខ្យល់នោះដែរ»។

ម្ចាស់ក្សត្រីយ៍ Elizabeth បានហៅខ្លូនឯងថា «ស្តេចស្រីព្រហ្មចារី» ពីព្រោះទ្រង់បានជ្រើសរើសរៀបការជាមួយនឹង ប្រទេសរបស់ខ្លួន ជាជាងរៀបការជាមួយនឹងមនុស្សប្រុស។ ទោះជាវាជារឿងអតីតកាលក៏ដោយ ប៉ុន្តែម្ចាស់ក្សត្រីយ៍ គឺជាស្តេចដែលជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ហើយនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ប្រទេសអង់គ្លេស បានក្លាយទៅជាគោលដៅសំខាន់នៅក្នុងភូមភាគអឺរ៉ុបនៅក្នុងរឿងសេដ្ឋកិច្ច ជំនួញ និងសិល្បៈ។

ទ្រង់បានដើរនៅលើ វិថីដែលពោរពេញដោយដុំគ្រួសទម្រាំអាចគ្រងរាជ្យបាន ព្រោះជាទូទៅស្ត្រីមិនត្រូវបាន​អនុញ្ញាតឳ្យ​គ្រង​រាជ្យ​នោះទេ បន្ថែមពីលើនោះទៀត ទ្រង់នៅត្រូវជាកូនស្រីរបស់ Anne Boleyn ដែលជាអតីតភិរយាគួរឳ្យស្អប់​បំផុត​របស់ព្រះអង្គ Henry VII​។ ទោះយ៉ាងណាក៏ដោយម្ចាស់ក្សត្រីយ៍ Elizabeth I បានបង្ហាញថាពាក្យសម្តីទាំង​នោះ​គឺខុសទាំងអស់។ ទ្រង់បានក្លាយទៅជាអ្នកដឹកនាំស្ត្រីដែលល្អបំផុត តាមរយៈភាពវៃឆ្លាត សម្បូរល្បិច និងជា​អ្នក​មិនចេះ​អត់ធ្មត់ម្នាក់ផងដែរ។

5. Catherine the Great (1729 – 1796)

https://s9.kh1.co/__image/w=650,h=859,q=100/3a/3aa6dad1fda10ec0734d70696788e0dae3587f98.png

«អំណាចដែលបានមកដោយគ្មានការទុកចិត្តពីសង្គមជាតិ គឺគ្មានតម្លៃអ្វីទាំងអស់»។

Catherine the Great គឺជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនៅក្នុងពិភពលោក។ មង្គលការដែលកើតឡើងដោយគ្មានក្តី ស្រឡាញ់របស់ស្តេចនៃប្រទេស រ៉ូស្ស៊ី គឺ Catherine បានធ្វើរដ្ឋប្រហារមួយដើម្បីទម្លាក់ស្វាមី ដែលមិនសូវមានកេរ្តិ៍ ឈ្មោះ​ល្បីល្បាញរបស់ខ្លួនគឺ Peter III ហើយក៏បានដាក់ឈ្មោះខ្លួនឯងថាជារាជនីនៃអាណាចក្រ រ៉ូស្ស៊ី នៅឆ្នាំ ១៧៦២​។​

ទ្រង់បានធ្វើឳ្យប្រទេសមានភាពទំនើបច្រើន និងបង្កើតសាលារៀបសម្រាប់ក្មេងស្រីដំបូងគេនៅក្នុងប្រទេស ទាញយក ថាមពលរបស់សាសនាត្រឡប់មកវិញ ព្រមទាំងលើកទឹកចិត្តឳ្យមានការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ការដោះដូរទំនិញ និង​សិល្បៈ។ ទ្រង់ក៏ត្រូវបានគេស្គាល់ថាជាអ្នកចូលចិត្តផ្នែកផ្លូវភេទផងដែរ ដោយទ្រង់មានដៃគូស្នេហាជាច្រើនរហូត ដល់​ពេល​ដែលទ្រង់ចូលទីវង្គត ដៃគូទាំងនោះត្រូវបានផ្តល់នូវកាដូជាគ្រឿងអលង្ការ និងមុខងារមុននឹងត្រូវបញ្ជូនចេញ បន្ទាប់​ពី​ត្រូវការកន្លែងសម្រាប់ដាក់អ្នកថ្មីទៀត។

6. Sojourner Truth (1797 – 1883)

https://s9.kh1.co/__image/w=650,h=975,q=100/ce/ced234ae7e33614be555aeeedcce1df216d5d7bd.png

«សេចក្តីពិត គឺមានអំណាច និងជ័យជំនះរបស់វា»។

Sojourner Truth គឺជាស្ត្រីស្បែកខ្មៅដែលមានឥទ្ធិពលម្នាក់នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយពាក្យសម្តីរបស់នាង ក៏ត្រូវបានចាត់ទុកថាជាការថ្លែងសុន្ទរកថាដែលល្បីបំផុតដែលធ្វើដោយស្ត្រីផងដែរ។ សកម្មជនជនជាតិ អាហ្វ្រិក អាមេរិករូបនេះ បាននាំយកនូវការថ្លែងសុន្ទរកថាដ៏ល្បីល្បាញមួយនៅឯ Ohio Women’s Right’s Convention នៅក្នុង Akron នៅក្នុងឆ្នាំ ១៨៥១ ហើយវាត្រូវបានគេស្គាល់ក្នុងឈ្មោះថា «តើខ្ញុំមិនមែនជាមនុស្សស្រីទេឬ?»។ Truth ត្រូវបានគេបំបែកពីគ្រួសារនៅអាយុ៩ឆ្នាំ នឹងត្រូវបានលក់ជាទាសករក្នុងតម្លៃ $100។ នៅឆ្នាំ ១៨២៩ នាង បានរត់គេចខ្លួន ដើម្បីរកសេរីជាមួយនឹងកូនតូចឈ្មោះថា Sophia​ ដោយទុកកូនពីរនាក់ទៀតចោល។ នាងបានចាប់ ផ្តើមស្វែងរកសិទ្ធិស្ត្រី និងសិទ្ធិសម្រាប់ជនជាតិអាហ្រ្វិក-អាមេរិក នៅចុងឆ្នាំ ១៨៤០ ហើយបានថ្លែងសុន្ទរកថាយ៉ាង អង់អាចអំពីសិទ្ធិរបស់ស្តី ការកែប្រែពន្ធនាគារ និងការបោះឆ្នោត។

7. Rosa Parks (1913 – 2005)

https://s9.kh1.co/__image/w=650,h=901,q=100/23/234ff57246a3579d2645cfecb7b0dc061cb2cf6e.png

«ខ្ញុំចង់ឳ្យគេចងចាំខ្ញុំក្នុងនាមជាមនុស្សចង់បានសេរីភាព... បែបនោះហើយទើបអ្នកដទៃទៀតអាចមានសេរីភាពដែរ»។

Rosa Parks បាននៅលើឡានក្រុងមួយនៅក្នុង Montgomery, Alabama ក្នុងឆ្នាំ ១៩៥៥។ នៅពេលនោះអ្នកបើក ឡានបានសុំឳ្យនាងក្រោកឈរ ដើម្បីទុកកន្លែងឳ្យបុរសស្បែកសវិញ ហើយនាងដែលជាអ្នកដែលមានសម្បុរមិនសូវ ជ្រះបានបដិសេដ ហើយការធ្វើបែបនោះបានធ្វើឳ្យមានបញ្ហាចម្រូងចម្រាសនៅក្នុងសិទ្ធិស៊ីវិលក្នុងប្រទេសអាមេរិក។

កើតនៅក្នុងឆ្នាំ ១៩១៣ Parks បានប្តូរទីលំនៅមក Alabama នៅក្នុងអាយុ ១១ ឆ្នាំ ហើយក៏បានចូលរៀននៅក្នុង សាលាពិសោធន៍ Alabama State Teachers’ College for Negroes រហូតដល់ត្រូវឈប់រៀននៅថ្នាក់ទី ១១ ដើម្បីមើលថែលោកយាយដែលមានជំងឺ។ មុនឆ្នាំ ១៩៥៥ នាងជាសមាជិកម្នាក់នៅក្នុងសមាគមជនជាតិ អាហ្វ្រិក អាមេរិក របស់ Montgomery ហើយនៅក្នុងឆ្នាំ ១៩៤៣ ក៏បានចូលរួមជាមួយ NAACP ដោយមានតំណែងជា ជំនួយការ។

នៅក្នុងឆ្នាំ ១៩៥៥ Alabama នៅតែជាទីក្រុងមួយដែលមានច្បាប់ដែលអនុញ្ញាតឳ្យមានតែជនជាតិស្បែកសប៉ុណ្ណោះ ដែលអង្គុយនៅលើឡានក្រុងផ្នែកខាងមុខបាន ហើយសម្រាប់ជនជាតិស្បែកខ្មៅគឺអង្គុយនៅខាងក្រោយ។ ហើយកាល​ពីថ្ងៃទី ១ ខែ ធ្នូ កន្លែងអង្គុយសម្រាប់ជនជាតិស្បែក ស បានអស់ហើយ ហេតុនេះអ្នកបើក ឡានបានប្រាប់ឳ្យជនជាតិ​ស្បែក​ខ្មៅបួន​នាក់ក្រោកឈរ ហើយទុកកន្លែងឳ្យជនជាតិស្បែកសមួយជួរតែម្តង ប៉ុន្តែ មានតែជនជាតិស្បែកខ្មៅបី​នាក់​ប៉ុណ្ណោះដែលធ្វើតាម ឯនាងមិនបានធ្វើតាមនោះទេ ហើយនាងក៏ត្រូវបានគេចាប់ខ្លួន។ ទង្វើរបស់នាងបានបង្កឳ្យមានសកម្មភាពប្រឆាំងតបតជាច្រើនពេញប្រទេសប្រទេសអាមេរិក ហើយនៅពេលដែល នាង​ស្លាប់នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០០៥ ក្នុងអាយុ ៩២ ឆ្នាំ នាងក៏បានក្លាយជាស្ត្រីដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ ជាតិ​ ដែលបានយកទៅតម្កល់នៅក្នុងទីក្រុង នៅ​ឯវិមានរដ្ឋសភាសហរដ្ឋអាមេរិក។

8. Malala Yousafzai (1997 - )

https://s9.kh1.co/__image/w=650,h=473,q=100/0a/0a787a92f2e190d8ec36e67b5ff3f6c49fd1d741.png

«ខ្ញុំនិយាយរឿងរបស់ខ្ញុំមិនមែនព្រោះតែវាប្លែកទេ តែព្រោះតែវាក៏ជារឿងរបស់មនុស្សស្រីដទៃទៀតដែរ»។

Malala Yousafzai កើតនៅក្នុង​ប្រទេស Pakistan នៅក្នុងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ១៩៩៧ ឪពុករបស់នាងគឺជាគ្រូ ហើយបើកសាលាបង្រៀនតែក្មេងស្រីសុទ្ធនៅក្នុងភូមិ ក្រោយមកទៀតតាលីបង់បានវាយលុកយកភូមិរបស់នាង ហើយ បានបង្ខំឳ្យបិទសាលាបង្រៀនក្មេងស្រីទាំងអស់។ នៅក្នុងឆ្នាំ ២០១២ នៅក្នុងអាយុ ១៥ ឆ្នាំ នាងបានចេញមកនិយាយ ជាសាធារណៈអំពីសិទ្ធិរបស់ស្រ្តីនៅក្នុងការអប់រំ ហើយលទ្ធផលដែលទទួលបានគឺមានខ្មាន់កាំភ្លើងបានបាញ់សម្លាប់ សកម្មជនក្មេងៗតែម្តង ប៉ុន្តែនាងបានរួចផុតពីសេចក្តីស្លាប់។ Yousafzai បានប្តូរទីលំនៅទៅកាន់ UK កន្លែងដែល នាងបានក្លាយជាចំណាប់អារម្មណ៍របស់ពិភពលោក ហើយក៏បានក្លាយជាអ្នកទទួលបានពានរង្វាន់ Nobel Peace Prize ក្មេងបំផុតនៅក្នុងឆ្នាំ ២០១៤ នៅក្នុងអាយុតែ ១៧ ឆ្នាំ ទៀតផង។ សព្វថ្ងៃនេះនាងកំពុងរៀនផ្នែកទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Oxford។

9. Marie Curie (1867 – 1934)

https://s9.kh1.co/__image/w=650,h=916,q=100/cf/cfd2a3e1c24adba7eed52cda655fa75596f5d541.png

«គ្មានអ្វីនៅក្នុងជីវិតដែលគួរឳ្យខ្លាចនោះទេ បើសិនជាយើងយល់ពីវា ឥឡូវនេះដល់ពេលហើយដែលត្រូវយល់ឳ្យច្រើន  បែបនោះហើយទើបយើងមិនសូវខ្លាច»។

Curie គឺជាអ្នករូបវិទ្យាផ្នែកថ្នាំពុល និងអ្នកវិទ្យាសាស្ត្រដែលបានរកឃើញធាតុ រ៉ាដ្យូម និង ផូឡូនីម និងបានធ្វើការ អភិវឌ្ឍន៍​ម៉ាស៊ីន x-ray ផងដែរ។ នាងគឺជាមនុស្សដំបូងដែលបានពានរង្វាន់ណូបែលពីរផ្សេងគ្នា ដោយមួយគឺសម្រាប់ រូបវិទ្យា និងមួយទៀតសម្រាប់គីមីវិទ្យា ហើយមកទល់សព្វថ្ងៃនេះ នាងក៏នៅតែមនុស្សម្នាក់ដែលបានទទួលពានរង្វាន់ ណូបែលពីរបែបនេះ ដោយមិនគិតពីភេទ។ Curie បានប្រឈមមុខនឹងការរិះគន់ទាក់ទងនឹងអាជីពរបស់នាង ដោយ​សារ​ជំនាញផ្នែកវិទ្យាសាស្ត្រ និងរូបវិទ្យាគឺជាជំនាញសម្រាប់បុរស។ តែទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវរបស់​នាង តែមានឥទ្ធិពលនៅក្នុងពិភពវិទ្យាសាស្ត្រដល់សព្វថ្ងៃផងដែរ។

10. Ada Lovelace (1815 – 1852)

https://s9.kh1.co/__image/w=650,h=935,q=100/37/371dff979fc3ad24ef0849544f1fc761f81e5e34.png

«ខួរក្បាលរបស់ខ្ញុំគឺជាអ្វីដែលលើសពីភាពអមតៈ។ ពេលវេលានឹងបង្ហាញថា វាបែបណា»។

Ada Lovelace គឺជាអ្នកគណិតវិទ្យាអង់គ្លេស និងជាអ្នកធ្វើកម្មវិធីកុំព្យូទ័រដំបូងគេនៅក្នុងពិភពលោក។ នាងគឺជាកូន ស្រីនៃកវីរ៉ូមែនទិកដ៏ល្បីល្បាញម្នាក់​ឈ្មោះថា Lord Byron (បានចាកចេញពីផ្ទះនៅពេលដែលនាងទើបតែមានអាយុ បានពីរខែ) ជាមួយនឹង Lady Wentworth។ Ada គឺជាស្ត្រីដែលគួរឳ្យស្រឡាញ់ម្នាក់ ហើយក៏ជាមិត្តរបស់មនុស្សដូច ជា​ Charles Dickens ប៉ុន្តែនាងមានឈ្មោះល្បីល្បាញក្នុងនាមជាមនុស្សដំបូងដែលបានបោះពុម្ពពីវិធីដោះស្រាយ បញ្ហាកុំព្យូទ័រ។

Lovelace បានស្លាប់នៅអាយុ ៣៦ ឆ្នាំ ដោយសារជំងឺមហារីក ហើយវាចំណាយពេលដល់ទៅជិតមួយ សតវត្ស​បន្ទាប់ពីនាងបានស្លាប់ទៅ ទម្រាំតែមនុស្សទទួលយកការកត់ត្រារបស់នាងអំពី Analytical Engine នៅលើ Babbage ដែលក្រោយមកបានក្លាយទៅជាការពណ៌នាដំបូងគេអំពីកុំព្យូទ័រ និង សូហ្វវែរ។

11. Edith Cowan (1861 – 1932)

https://s9.kh1.co/__image/w=650,h=873,q=100/28/2864cdf497996704c3998740b9f837badda7195d.png

«ស្ត្រីពិតជាចង់បានខ្លាំងណាស់នូវការចាត់ទុកឳ្យស្មើគ្នាជាមួយនឹងបុរស ពួកយើងមិនចង់បានលើស ឬតិចជាងនេះ​ នោះទេ»។

មុខរបស់នាងគឺតែងតែបានឃើញនៅលើក្រដាសប្រាក់ $50 ហើយក៏មានសកលវិទ្យាល័យដែលបានដាក់ឈ្មោះតាម នាងនៅឯ Western Australia ផងដែរ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងនោះទេថា Edith Cowan គឺជាសមាជិក ស្ត្រីដំបូងគេនៅក្នុងសភាតំណាងរាស្ត្ររបស់អូស្រ្តាលី និងអ្នកសកម្មនិយមរបស់សិទ្ធិស្ត្រីផងដែរ។ កុមារភាពរបស់នាង គឺមិនល្អនោះទេ ម្តាយរបស់នាងបានស្លាប់នៅពេលកំពុងឆ្លងទន្លេ ហើយ Cowan  ទើបតែមានអាយុ ៧ ឆ្នាំប៉ុណ្ណោះ ចំណែកឪពុករបស់នាងត្រូវបានគេចោតថាបានសម្លាប់ប្រពន្ធទីពីររបស់ខ្លួន ហើយក៏ត្រូវបានចាប់ទៅកាត់ទោសដោយ ការកាត់ក្បាល។

តាំងពីក្មេងមកម្ល៉េះដែលនាងបានត្រួសត្រាយផ្លូវសម្រាប់ស្វែងរកសិទ្ធិសម្រាប់ស្ត្រី ហើយការបោះ ឆ្នោតជ្រើសរើស​សមាជិកសភា នាងក៏ទទួលបានសម្លេងតែ ៥២ នៅក្នុងចំណោម ១៩២១ សម្លេងផងដែរ ដែលវាជា លទ្ធផលទាំង​ស្មានមិនដល់ និងត្រូវយកមកនិយាយវែកញែកច្រើនបំផុត។ នៅក្នុងពេលដែលបានធ្វើជាសមាជិកសភា នាងបាន​ជំរុញឳ្យមានសកម្មភាពជាច្រើនទាក់ទងនឹងការអនុញ្ញាតឳ្យស្ត្រីចូលរួមនៅក្នុងផ្នែកច្បាប់ ផ្សព្វផ្សាយរកជំនួយ ដល់អ្នក​ផ្លាស់ប្តូរទីលំនៅ និងការអប់រំផ្លូវភេទនៅក្នុងសាលា ហើយក៏បានទុកឳ្យម្តាយឈរនៅក្នុងតំណែងស្មើគ្នាជាមួយនឹង​ឪពុក​នៅពេលដែលកូនៗបានស្លាប់ដោយមិនមានបណ្តាំមរតក។ Edith ស្លាប់នៅក្នុងអាយុ ៧០ ឆ្នាំ ប៉ុន្តែស្នាដៃរបស់​នាងនៅតែបន្តមកដល់សព្វថ្ងៃនេះ។

12. Amelia Earhart

https://s9.kh1.co/__image/w=650,h=520,q=100/a9/a99a5afa3d1a36727b9942a85f2df286796b3dab.png

«មនុស្សស្រីគួរតែធ្វើអ្វីដែលបុរសអាចធ្វើបានដែរ ពេលដែលគេបរាជ័យ ភាពបរាជ័យនោះនឹងក្លាយជាការជម្រុញចិត្ត ដល់អ្នកដទៃទៀតផងដែរ»។

Amelia Earhart ជានិយមន័យនៃពាក្យថា អ្នកបំបែកច្បាប់។ អាកាសយានិកនារីម្នាក់នេះបានក្លាយជា ស្ត្រីដំបូងគេ ដែលបានហោះហើរឆ្លងកាត់ អាត្លង់ទិក ហើយក៏ជាមនុស្សដំបូងដែលបានហោះហើរតែម្នាក់ឯងពី ហាវ៉ៃ ទៅកាន់ សហារដ្ឋអាមេរិក។ Earhart បានបដិសេធការសម្ងំនៅផ្ទះដោយសារតែខ្លួនជាភេទស្រីតាំងពីនៅក្មេងមកម្ល៉េះ នាង បានកើតនៅក្នុង Kansas នៅក្នុងឆ្នាំ ១៨៩៧ ដោយនាងបានធំធាត់ជាមួយនឹងការលេងបាល់បោះ ចូលរៀនជំនាញ ខាងជួសជុល  ហើយក៏បានចូលរៀននៅសកលវិទ្យាល័យផងដែរ។

នៅក្នុងឆ្នាំ ១៩២០ នាងបានចាប់ផ្តើមរៀនហោះ ហើរ ហើយក៏សម្រេចចិត្តថាត្រូវយកសញ្ញាបត្រពីឡុតឳ្យបាន នាង​បាន​ជាប់ការធ្វើតេស្ត្រនៅក្នុងការហោះហើរដំបូងនៅ ក្នង ខែធ្នូ ឆ្នាំ ១៩២១។ Earhart បានបំបែកកំណត់​ត្រាក្នុងការ​ហោះហើរជាច្រើន ប៉ុន្តែគោលដៅរបស់នាងគឺការដែល​បាន ធ្វើជាមនុស្សដំបូងគេដែលបានឆ្លងកាត់ទូទាំងពិភពលោក ហើយព្រោះតែបែបនេះហើយ គេក៏ប្រទះឃើញថានាង បានបាត់ខ្លួន ហើយនឹងប្រកាសថាបានស្លាប់នៅខែ កក្កដា ឆ្នាំ ១៩៣៧។ នាងបានបាត់ខ្លួននៅក្បែរ ប៉ាស៊ីហ្វិក ហើយ បំណែកយន្តហោះរបស់នាងមិនត្រូវបានរកឃើញនោះទេ​មក​ដល់​សព្វថ្ងៃនេះ ការបាត់ខ្លួនរបស់នាងបានក្លាយជារឿង អាថ៌កំបាំងដែលមិនទាន់អាចដោះស្រាយបាននៅក្នុង ស.វ ទី២០ ផងដែរ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T