Messi និង Bruno អែបកៀន! Ferdinand ចុចយកកីឡាករ Liverpool ដល់ទៅ៥ក្នុងជម្រើស១១នាក់របស់លោក

//s9.kh1.co/25/2557af480b5c44d44e8d06d661a65dfce1e126ae.jpg
កីទ្បា

 ១៣-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Rio Ferdinand ជ្រើសយកកីឡាករ Liverpool ៥នាក់ក្នុងFIFA Team Of The Year ដោយគ្មានកីឡាករ Man UTD សូម្បីតែម្នាក់

អង់គ្លេស៖ លោក Rio Ferdinand ដែលធ្លាប់លេងនៅក្លិបបិសាចក្រហម Manchester United ក្នុងនាមជាខ្សែការពារបានបង្ហាញឈ្មោះកីឡាករក្នុងជម្រើស១១នាក់ដែលលោកបានចុចយកក្នុង FIFA Team of The Year របស់លោក ដោយក្នុងនោះអ្វីដែលគេកត់សម្គាល់គឺ គ្មានខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្លិបអ្នកមានបុណ្យ Barcelona និងខ្សែបម្រើ Bruno Fernandes នៃក្លិប Manchester United នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Lionel Messi
  ខ្សែប្រយុទ្ធ Lionel Messi
  ខ្សែបម្រើ Bruno Fernandes
  ខ្សែបម្រើ Bruno Fernandes

លោក Ferdinand បានប្រើប្រព័ន្ធលេង ៤-៣-៣ ដែលលោកជឿថាតំបន់ការពារគួរតែដាក់កីឡាករជារនាំងកំផែងឲ្យច្រើននាក់ ខណៈដែលតំបន់ប្រយុទ្ធមាន៣នាក់។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ បើទោះបីជាលោកធ្លាប់លេងឲ្យ Manchester United ដែលជាក្រុមគូប្រជែងរបស់ហង្សក្រហម Liverpool ក៏ដោយក៏លោកបានចុចយកកីឡាករមកពីក្លិបម្ចាស់ពាន Premier League រដូវកាលមុននេះដល់ទៅ៥នាក់ឯណោះ។

កីឡាករ Liverpool
កីឡាករ Liverpool

ក្នុងនោះដែរ កីឡាករ Liverpool ដែលលោកជ្រើសរើសគឺ អ្នកចាំទីឆ្នើមសញ្ជាតិប្រេស៊ីល Alisson Becker ,ខ្សែការពារ Trent Alexander-Arnold វ័យ២២ឆ្នាំ ,ខ្សែការពារសញ្ជាតិហូឡង់ Virgil van Dijk ,ខ្សែបម្រើ Thiago Alcantara ដែលធ្លាប់លេងឲ្យក្លិបយក្សអាល្លឺម៉ង់ Bayern Munich ព្រមទាំងខ្សែប្រយុទ្ធសញ្ជាតិសេនេកាល់ Sadio Mane ផងដែរ។

កីឡាករ Liverpool ទាំង៥នាក់់
កីឡាករ Liverpool ទាំង៥នាក់់

ក្រៅពីនោះ ក៏មានខ្សែការពាររបស់ Real Madrid គឺ ប្រធានក្រុម Sergio Ramos មកចាប់ដៃគូគ្នាការពារជាមួយ Alexander-Arnold,Van Dijk និង ខ្សែការពារវ័យក្មេងរបស់ Bayern Munich គឺ Alphonso Davies ដែលលោក Ferdinand បានពិពណ៌នាថាខ្សែការពារដែលលោកជ្រើសរើសទាំង៤នាក់នេះគឺពិតជាមានទាំងកម្លាំង និងខួរក្បាលក្នុងការប្រយុទ្ធលើទីលាន។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos
ខ្សែការពារ Alphonso Davies
ខ្សែការពារ Alphonso Davies

ដោយឡែក តំបន់បម្រើវិញគឺលោកបានជ្រើសយក ខ្សែបម្រើ Kevin De Bruyne ដែលលោកគិតថាគេជា "ខ្សែបម្រើដ៏ល្អបំផុតនៅ Premier League" ដោយគេចាប់ដៃគូគ្នាលេងក្នុងតំបន់បម្រើជាមួយ ខ្សែបម្រើ Thiago Alcantara និង Joshua Kimmich ដែលបច្ចុប្បន្នលេងឲ្យក្លិប Bayern Munich ។

  ខ្សែបម្រើ Kevin De Bruyne 
  ខ្សែបម្រើ Kevin De Bruyne 
  ខ្សែបម្រើ Thiago Alcantara 
  ខ្សែបម្រើ Thiago Alcantara 
  ខ្សែបម្រើ
  ខ្សែបម្រើ

លោក Ferdinand គិតថា Kimmich លេងល្អជាង Bruno Fernandes ដែលជាកីឡាករស្នូលនិងកំពុងលេចធ្លោនៅអតីតក្លិបរបស់លោក។

ចំណែកក្នុងតំបន់ប្រយុទ្ធវិញ លោកគិតថាខ្សែប្រយុទ្ធ Robert Lewandowski ដែលទើបឈ្នះពាន FIFA Best Men's Player Award កាលពីខែធ្នូកន្លងទៅអាចចាប់ដៃគូជាមួយ ខ្សែប្រយុទ្ធ Cristiano Ronaldo និង Sadio Mane

  ខ្សែប្រយុទ្ធ Robert Lewandowski
  ខ្សែប្រយុទ្ធ Robert Lewandowski
   ខ្សែប្រយុទ្ធ Cristiano Ronaldo
   ខ្សែប្រយុទ្ធ Cristiano Ronaldo
   ខ្សែប្រយុទ្ធ Sadio Mane
   ខ្សែប្រយុទ្ធ Sadio Mane

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង១១នាក់របស់លោក Rio Ferdinand ៖

ជម្រើស១១នាក់ដំបូងរបស់លោក Rio Ferdinand 
ជម្រើស១១នាក់ដំបូងរបស់លោក Rio Ferdinand 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T