Ozil ថាសុខចិត្តចូលនិវត្តន៍ មិនលេងឲ្យ Spurs ទេ ស្រាប់តែលោកគ្រូ Mourinho ដាក់មួយម៉ាត់បកទៅវិញល្មមចត់បាយ!

//s9.kh1.co/cc/cce950054b7b3c0b3e4a0db0235fdbefc62b3f14.jpg
កីទ្បា

 ១៣-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Mourinho និយាយឌឺទៅ Ozil វិញថាSpurs មិនដែលចង់បានគេទេ

អង់គ្លេស៖ ការឌឺងដងពាក្យសម្ដីគ្នាបានកើតឡើងក្រោយខ្សែបម្រើ Mesut Ozil ថាគេសុខចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់បើសិន Spurs ចាប់អារម្មណ៍ចង់ផ្ទេរយករូបគេ ទើបលោកគ្រូបង្វឹកសញ្ជាតិព័រទុយកាល់ Jose Mourinho បានវាយបកទៅកាន់សម្ដីរបស់ Ozil វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Mesut Ozil 
  ខ្សែបម្រើ Mesut Ozil 

Ozil ដែលត្រូវក្លិបកាំភ្លើងធំ Arsenal បោះបង់ ដោយលោកគ្រូ Mikel Arteta មិនដាក់ឲ្យចូលលេងតាំងពីខែកុម្ភៈឆ្នាំមុននៅតែរក្សាជំហរថាគេស្មោះស្ម័គ្រនឹង Arsenal និងមិនធ្លាប់សោកស្តាយទេដែលមកចូលរួមនៅទឹកដីកីឡដ្ឋាន Emirates និងមិនមានគំនិតចង់ទៅចូលរួមជាមួយក្លិបណានៅ Premier League ឡើយជាពិសេសគឺ Spurs តែម្ដង។

  ខ្សែបម្រើ Mesut Ozil ​និង​ 

លោកគ្រូ Mikel Arteta
  ខ្សែបម្រើ Mesut Ozil ​និង​  លោកគ្រូ Mikel Arteta

ខ្សែបម្រើរូបនេះបានឆ្លើយតបសំណួររបស់អ្នកគាំទ្រម្នាក់ដែលសួរថា រវាងការចូលរួមជាមួយក្លិប Spurs និង ចូលនិវត្តន៍ តើគេជ្រើសរើសយកមួយណា?

ស្រាប់តែ Ozil ចេញមុខឆ្លើយថា៖

នេះជាសំណួរដែលស្រួលឆ្លើយណាស់ ខ្ញុំនឹងជ្រើសយកការចូលនិវត្តន៍!

ខ្សែបម្រើ Mesut Ozil 

ពេលឮដូច្នេះលោកគ្រូបង្វឹក Jose Mourinho របស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានថ្លែងវាយបកទៅកាន់សម្ដីក្អេងក្អាងរបស់ Mesut Ozil នៅក្នុងសន្និសីទមួយថា៖

តើអ្នកណាគេថាពួកយើងចង់ចុះកិច្ចព្រមព្រៀងទិញយករូបគេ?

លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

សម្ដីមួយម៉ាត់នេះស្ដែងឲ្យដឹងថា Tottenham Hotspur មិនធ្លាប់គិតដល់ការទិញយកខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់មួយរូបនេះឡើយ។

  ខ្សែបម្រើ Mesut Ozil 
  ខ្សែបម្រើ Mesut Ozil 

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ លោកគ្រូ Jose Mourinho និង ខ្សែបម្រើ Mesut Ozil ធ្លាប់រួមការងារជាមួយគ្នានៅ Real Madrid ពីឆ្នាំ២០១០ -២០១៣ ប៉ុន្តែមើលទៅអតីតគ្រូ-សិស្សមួយគូនេះមិនបានមានមនោសញ្ចេតនាណាមួយជាមួយគ្នាឡើយ៕

  ខ្សែបម្រើ Mesut Ozil និង 

លោកគ្រូ Jose Mourinho
  ខ្សែបម្រើ Mesut Ozil និង  លោកគ្រូ Jose Mourinho

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T