តោះ! មកស្វែងយល់អំពីចំណេះដឹងទូទៅទាក់ទងនឹងប្រទេសកម្ពុជា

//s9.kh1.co/ad/adfcca5bfd5f04c5b3d67412f5ed09222d247799.jpeg
យល់ដឹង

 ១៣-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តោះ! មកស្វែងយល់អំពីចំណេះដឹងទូទៅទាក់ទងនឹងប្រទេសកម្ពុជា

ជាកូនខ្មែរមួយរូប យើងគួរតែសិក្សាស្វែងយល់ឱ្យបានច្រើនអំពីប្រទេសកំណើតរបស់យើង។ យើងទាំងអស់គ្នាត្រូវថែរក្សាការពារជាតិមាតុភូមិរបស់យើងឱ្យបានល្អប្រសើរ។ ដូចនេះយើងចាំបាច់ត្រូវយល់ដឹងឱ្យបានច្រើនអំពីព័ត៌មាននានាដែលទាក់ទងទៅនឹងប្រទេសកម្ពុជារបស់យើងផងដែរ។ ខាងក្រោមនេះគឺជាចំណេះដឹងទូទៅដែលទាក់ទងទៅនឹងប្រទេសកម្ពុជារបស់យើង៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រទេសកម្ពុជាមានភូមិសរុបចំនួន ១៤៣៩៤ភូមិ។ 

២. ប្រទេសកម្ពុជាមានឃុំចំនួន១៤០៥ឃុំ។ 

៣. ប្រទេសកម្ពុជាមានស្រុកចំនួន១៦២ស្រុក។

៤. ប្រទេសកម្ពុជាមានខេត្តចំនួន២៤ខេត្ត និងរាជធានីចំនួន១ សរុបគឺ២៥ខេត្តរាជធានី។ 

៥. ប្រទេសកម្ពុជាមានសង្កាត់ចំនួន២៤១សង្កាត់។ 

៦. ប្រទេសកម្ពុជាមានខណ្ឌសរុបចំនួន១៤ខណ្ឌ។ 

៧. ប្រទេសកម្ពុជាមានក្រុងសរុបចំនួន២៧ក្រុង។ 

៨. ប្រទេសកម្ពុជាមានផ្ទៃដី ១៨១,០៣៥ គីឡូម៉ែត្រការ៉េ។ 

៩. ប្រទេសកម្ពុជាមានប្រជាជនសរុបចំនួន ១៦,៧១៨,៩៦៥នាក់នៅក្នុងឆ្នាំ២០២០។ 

១០. ខេត្តដែលតូចជាងគេគឺខេត្តកែប ខេត្តដែលធំជាងគេគឺខេត្តមណ្ឌលគីរី ហើយខេត្តដែលនៅកណ្តាលគេ គឺខេត្តកំពង់ធំ។ 

១១. ខេត្តដែលនៅជុំវិញបឹងទន្លេសាបមានប្រាំគី ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ 

១២. ប្រទេសកម្ពុជាមានរដូវធំៗចំនួន២គឺ រដូវប្រាំង (ចាប់ពីខែវិច្ឆិកាដល់ខែមេសា) និងរដូវវស្សា (ចាប់ពីខែឧសភាដល់ខែតុលា)។ 

១៣. ប្រទេសកម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ 

១៤. ប្រទេសកម្ពុជាមានអាកាសយានដ្ឋានជាតិចំនួន៤គឺ អាកាសយានដ្ឋានជាតិកោះកុង អាកាសយានដ្ឋានជាតិបាត់ដំបង អាកាសយានដ្ឋានជាតិស្ទឹងត្រែង និងអាកាសយានដ្ឋានជាតិកំពង់ឆ្នាំង។ 

១៥. ទង់ជាតិរបស់ប្រទេសកម្ពុជាមាន៣ពណ៌គឺ ពណ៌ខៀរដែលតំណាងឱ្យព្រះមហាក្សត្រ ពណ៌ក្រហមតំណាងឱ្យទឹកដី និងពណ៌សជាប្រសាទអង្គរវត្តតំណាងឱ្យសាសនា។ 

ទង់ជាតិព្រះរាជាណាចក្រកម្ពុជា 
ទង់ជាតិព្រះរាជាណាចក្រកម្ពុជា 

ទី១៦. ជនជាតិភាគតិចដែលរស់នៅប្រទេសកម្ពុជាមានដូចជា កួយ កូឡា ទំពូន ចារ៉ាយ ព្នង គ្រឹង ព្រៅ ស្ទៀង សំរែ ផង កាចក់ ការវេត ក្រោល ព័រ ល្មុំ សួយ ស្អូច រដែ ល្អិន ខា និងបាណា។ 

១៧. រូបិយប័ណ្ឌរបស់ប្រទេសកម្ពុជាគឺ «រៀល»។ 

១៨. នៅក្នុងឆ្នាំ២០០៣ ក្រុមជនជាតិដែលរស់នៅក្នុងប្រទេសកម្ពុជាមានដូចជា ជនជាតិខ្មែរ៩០% ជនជាតិវៀតណាម៥% ជនជាតិចិន១% និងជនជាតិផ្សេងៗទៀត៤%។ 

១៩. ប្រទេសកម្ពុជាបានទទួកឯករាជ្យពីបារំាងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ 

២០. ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ 

២១. ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥។ 

២២. ប្រទេសដែលនៅជាប់ប្រទេសកម្ពុជាមានដូចជា ប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសថៃ៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T