មេធាវីម្នាក់ ទទូចឲ្យលោក Pacquiao ដកប្រាក់រង្វាន់ដែលគាត់សន្យាផ្ដល់ជូនអ្នកចាប់ខ្លួនជនសង្ស័យបាន ពាក់ព័ន្ធការស្លាប់របស់នារីអូតែស ដោយសារហេតុផលនេះ…

//s9.kh1.co/d5/d503e47a2c3104b74e39cbef7ee9020a473a9520.jpg
សង្គម

 ០៨-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សមាជិកព្រឹទ្ធសភាលោក ​Manny Pacquiao និងលោក ​Eric Yap អ្នកតំណាង ACT-CIS ត្រូវបានគេបញ្ចុះបញ្ចូលឲ្យដកប្រាក់រង្វាន់ ដែលពួកគាត់សន្យាផ្តល់ជាថ្នូរនឹងការចាប់ខ្លួនបានជនសង្ស័យ ពាក់ព័ន្ធករណីស្លាប់របស់នាង ​Christine Dacera។

ហ្វីលីពីន៖ នៅថ្ងៃសុក្រនេះ សមាជិកព្រឹទ្ធសភាលោក ​Manny Pacquiao និងលោក ​Eric Yap អ្នកតំណាង ACT-CIS  ត្រូវបានគេបញ្ចុះបញ្ចូលឲ្យដកប្រាក់រង្វាន់ ដែលពួកគាត់សន្យាផ្តល់ជាថ្នូរនឹងការចាប់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីស្លាប់របស់នាង ​Christine Dacera

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Eric Yap ដែលជាសមាជិកសភា
លោក Eric Yap ដែលជាសមាជិកសភា

លោក Mike Santiago ដែលជាមេធាវីរបស់ជនសង្ស័យឈ្មោះ Clark Rapinan, Valentine Rosales, Rommel Galido និង John Pascual Dela Serna III បាននិយាយថា ប្រាក់រង្វាន់ទាំងនោះ បានធ្វើឲ្យជីវិតកូនក្ដីរបស់ខ្លួនមានគ្រោះថ្នាក់។ លោក បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖

នេះជាមូលហេតុ ដែលយើងកំពុងអំពាវនាវដល់សមាជិកសភា Yap និងសមាជិកព្រឹទ្ធសភា Pacquiao ឲ្យដកប្រាក់រង្វាន់លើកទឹកចិត្តចេញ ព្រោះថាវាប៉ះពាល់ដល់សុវត្ថិភាព និងសន្ដិសុខរបស់បុរសទាំងនោះ (ជនសង្ស័យ) ដែលមានមនុស្សជាច្រើនបានឃ្លាំមើលពួកគេ នៅខាងក្រៅផ្ទះ ដោយមានការថតរូប និងថតវីដេអូទៀតផង។ ចំពោះប្រាក់រង្វាន់ដែលផ្ដល់ដោយអ្នកទាំងពីរ មិនចាំបាច់ឡើយ ព្រោះបណ្ដឹងបានដាក់នៅព្រះរាជអាជ្ញាទីក្រុងម៉ាកាទី (Makati) រួចរាល់ហើយ ហើយយើងសុខចិត្តឲ្យកូនក្ដីរបស់យើង ប្រឈមមុខនឹងបណ្ដឹងនេះ។

សម្ដីរបស់លោក  Mike Santiago 
លោក Pacquiao
លោក Pacquiao

គួរបញ្ជាក់ថា លោក Yap បានផ្ដល់ប្រាក់រង្វាន់ចំនួន សែនប៉េសូហ្វីលីពីន (ឬប្រហែល ២,០០០ដុល្លារអាមេរិក) ខណៈដែលអ្នកប្រដាល់ Pacquiao បានផ្ដល់ចំនួន សែនប៉េសូហ្វីលីពីន (ឬប្រហែលចំនួន ១០,៤០០ដុល្លារអាមេរិក)។

គួររម្លឹកដែរថា នារីអូតែស Christine Dacera វ័យ ២៣ឆ្នាំ ត្រូវបានគេសង្ស័យថា បុរសចំនួន១១នាក់រំលោភនាងរហូតដល់ស្លាប់នៅឯសណ្ឋាគារ Makati នៅថ្ងៃឆ្លងឆ្នាំ២០២០ ចូល ២០២១ ថ្មីៗនេះ។ ហើយក្រោយមក មានរបាយការណ៍ផ្លូវការពីខាងអូស្ត្រាលី បានបង្ហាញថា មូលហេតុនៃការស្លាប់គឺបណ្ដាលមកពី ការដាច់សរសៃឈាមក្នុងខួរក្បាល៕

នាង Dacera 
នាង Dacera 

ខាងក្រោមនេះ ជារូបភាពខ្លះ នៅយប់កើតហេតុ៖

សកម្មភាពដែលថតបានតាមកាមេរ៉ាសុវត្ថិភាព
សកម្មភាពដែលថតបានតាមកាមេរ៉ាសុវត្ថិភាព
សកម្មភាពដែលថតបានតាមកាមេរ៉ាសុវត្ថិភាព
សកម្មភាពដែលថតបានតាមកាមេរ៉ាសុវត្ថិភាព
សកម្មភាពដែលថតបានតាមកាមេរ៉ាសុវត្ថិភាព
សកម្មភាពដែលថតបានតាមកាមេរ៉ាសុវត្ថិភាព
សកម្មភាពដែលថតបានតាមកាមេរ៉ាសុវត្ថិភាព
សកម្មភាពដែលថតបានតាមកាមេរ៉ាសុវត្ថិភាព
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T