គន្លឹះ៦ យ៉ាង ដែលអាចធ្វើឱ្យអ្នកបង្កើតទម្លាប់អានសៀវភៅបានជោគជ័យ

//s9.kh1.co/f4/f439b58d058aabd34b59e6abcd9593ea503109f4.jpg
យល់ដឹង

 ០៨-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គន្លឹះ៦ យ៉ាង ដែលអាចធ្វើឱ្យអ្នកបង្កើតទម្លាប់អានសៀវភៅបានជោគជ័យ

ការអានគឺជាការអភិវឌ្ឍន៍ខ្លួនដោយខ្លូនឯង តែការបង្កើតបែបនេះគឺជាការលំបាកណាស់ ។ តើអ្នកដែលព្យាយាមអាន ឬ បង្កើតទម្លាប់អានសៀវភៅដែរឬទេ? តើអ្នកបរាជ័យប៉ុន្មានដងហើយ? តោះមកមើលវិធីងាយៗដែលអាចឱ្យអ្នកបង្កើតទម្លាប់អានសៀវភៅបានជោគជ័យ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ចាប់ផ្តើមជាមួយការលើកទឹកចិត្តខ្លួនឯង

គន្លឹះដើម្បីសម្រេចបាននូវអ្វីមួយគឺត្រូវបញ្ឈប់ការពន្យារពេលជានិច្ច។ កុំចាំថ្ងៃស្អែកចាំចាប់ផ្ដើមធ្វើអ្វីដែលអ្នកចង់ធ្វើ ។ អ្នកចង់ចាប់ផ្ដើមអានសៀវភៅ? តោះចាប់យកសៀវភៅមួយក្បាលដែលអ្នកគិតថាអ្នកអាចនឹងចូលចិត្ត អង្គុយចុះហើយចាប់ផ្ដើមទៅ ។

២. កំណត់រយៈពេលជាក់លាក់ក្នុងការបញ្ចប់សៀវភៅ

ពេលអ្នកចាប់ផ្ដើមអានសៀវភៅ អ្នកគួរកំណត់ពេលឱ្យច្បាស់ថាតើអ្នកគួរប្រើរយៈពេលប៉ុន្មានក្នុងការបញ្ចប់សៀវភៅ ១០០ទំព័រមួយក្បាល ? តើអ្នកគួរអានសៀវភៅប៉ុន្មានទំព័រក្នុងមួយថ្ងៃ? អ្នកត្រូវគោរពការដាក់ពេលវេលាអោយបានច្បាស់ដោយខ្លួនឯង។ ប៉ុន្តែដំបូងៗអ្នកមិនត្រូវដាក់ពេលតិចពេកនោះទេ ព្រោះអ្នកនឹងមានអារម្មណ៍សំពាធក្នុងការចាប់ផ្ដើមបង្កើតទម្លាប់ដ៏ពិបាកមួយ តែក៏មិនត្រូវដាក់ពេលច្រើនរហូតដល់អ្នកក្លាយជាមនុស្សខ្ជិលដែរ។

រូបតំណាង
រូបតំណាង

៣. ចាប់ផ្តើមជាមួយសៀវភៅដែលងាយស្រួលនិងត្រូវប្រភេទ

ប្រសិនបើអ្នកជាមនុស្សចាប់ផ្ដើមដំបូងក្នុងការអានឬ ប្រសិនបើអ្នកធ្លាប់អានហើយតែបានបោះបង់ទម្លាប់ចោលយូរហើយ គន្លឹះក្នុងការត្រលប់មកវិញគឺត្រូវអានអ្វីដែលងាយស្រួលហើយត្រូវប្រភេទសៀវភៅដែលយើងចូលចិត្ត។ ប្រសិនបើអ្នកជ្រើសរើសសៀវភៅណាដែលងាយស្រួល ដូចនេះការអានកាន់តែងាយស្រួលសម្រាប់អ្នកហើយធ្វើឱ្យអ្នកមិនងាយធុញ។ ម៉្យាងវិញទៀតប្រសិនបើអ្នកជ្រើសរើសយកសៀវភៅដែលពិបាកអ្នកពិតជាមិនងាយយកឈ្នះខ្លួនឯងក្នុងការបង្កើតទម្លាប់នៃការអាននោះទេ។

៤. បោះទូរស័ព្ទអ្នកចេញឱ្យឆ្ងាយសិន

ទីង!! Notifications លោតមិនឈប់ facebook, IG.. គឺជាការរំខានដ៏ធំបំផុតនៃពេលវេលារបស់យើង និងជាប្រភពនៃការរាំងស្ទះយើងក្នុងយុគសម័យនេះផងដែរ។ ដូច្នេះនៅពេលអ្នកកំពុងគិតអំពីការអាន អ្នកអាចចាក់សោទូរស័ព្ទរបស់អ្នកចោលនៅក្នុងទូដាក់ចានឬបន្ទប់ផ្សេងទៀត។ អ្នកក៏អាចដាក់ទូរស័ព្ទជិតដោយបើករៀបយន្តហោះ (AirPlane Mode)។

រូបតំណាង
រូបតំណាង

៥. អានមុនចូលគេង
នេះគឺអាចជាគន្លឹះដែលមានប្រសិទ្ធិភាពច្រើន។ ពេលខ្លះអ្នកអាចមានអារម្មណ៍មិនចង់អានប៉ុន្តែពេលអ្នកអាចបង្កើតទម្លាប់នេះបាន អ្នកនឹងមិនអាចគេងដោយមិនបានអាននោះទេ។ មុនពេលចូលគេងសូមយកសៀវភៅហើយព្យាយាមអានយ៉ាងហោចណាស់ ១០ ទំព័រប្រសិនបើអ្នកជោគជ័យមួយសប្តាហ៍សូមបង្កើនចំនួននោះដល់ ២០។ បន្តជំរុញខ្លួនឯងរហូតដល់អ្នកចូលចិត្តនិងមានអារម្មណ៍ល្អក្នុងការអាន។ 

៦. ព្យាយាមយកសៀវភៅតាមខ្លួនជានិច្ច

ធ្វើឱ្យសៀវភៅជាប់ខ្លួនអ្នកដូចជាទូរស័ព្ទ មិនថាអ្នកទៅទីណាមានសៀវភៅនៅលើអ្នកជានិច្ច។ មិនថាអ្នកនៅពេទ្យធ្មេញរឺអ្នកកំពុងធ្វើដំណើរពីការងារ ឬដំណើរកម្សាន្តត្រូវប្រាកដថាអ្នកកាន់សៀវភៅជានិច្ច។ ប្រសិនកាន់សៀវភៅធំពិបាក អ្នកអាចទាញយកកម្មវិធីអាននៅលើទូរស័ព្ទក៏បានតែត្រូវប្រាកដចិត្តថាអានសៀវភៅមិនមែនលេង facebook ទេៗ៕

Fai Merseng
Fai (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T