គ្មានសំណាងក្លាយជាម្ចាស់ពាន តែបច្ចុប្បន្ន Idol ទាំងនេះ កំពុងមានឈ្មោះ ល្បីខ្លាំងមិនណយ!

//s9.kh1.co/71/71266ac28d1f910a2bd5301fb7f0111486b2a0a2.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងស្រីទាំងប៉ុន្មាននាក់ខាងក្រោមនេះ សព្វថ្ងៃកំពុងមានឈ្មោះបោះសម្លេងខ្លាំងមិនធម្មតាឡើយ តែទន្ទឹមនឹងភាពល្បីល្បាញដូចពេលបច្ចុប្បន្ន កាលពីមុនគេក៏ធ្លាប់បរាជ័យក្នុងកម្មវិធីប្រឡងចម្រៀងផងដែរ។

ភ្នំពេញ៖ ជាការពិតណាស់ បើរំឮកដល់អតីតកាលរបស់តារាចម្រៀងស្រីប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តមួយចំនួនច្បាស់ជាបានជ្រាបខ្លះៗរួចមកហើយថា កាលពីមុនពួកគេម្នាក់ៗសុទ្ធសឹងតែជាបេក្ខភាពប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកនានាដូចជា The Voice Cambodia និង  Cambodian Idol ជាដើម។ ប៉ុន្តែក្នុងការប្រឡងទាំងនោះ ពួកគេនៅតែមិនអាចក្លាយជាម្ចាស់ពានរង្វាន់បាន ព្រោះមានបេក្ខភាពទាំងអស់ពិតជាមានសមត្ថភាពខ្លាំងមិនចាញ់គ្នាឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើទោះបីជា Idol ខាងក្រោមនេះទទួលបានភាពបរាជ័យក្នុងការប្រឡងពិតមែន ប៉ុន្តែបើងាកមកមើលពីជីវិតការងារក្នុងសិល្បៈ និងប្រជាប្រិយភាពរបស់គេនាពេលបច្ចុប្បន្នវិញ យើងឃើញថាពួកគេទាំងនោះក៏បានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្មល្បីៗរៀងៗខ្លួន ពិសេសគឺកាន់តែមានភាពល្បីល្បាញខ្លាំងផងដែរ៕

តារាស្រីទាំងនោះមានដូចខាងក្រោម៖

១.នាង ប្រាក់គន្ធា

តារាចម្រៀងរូបនេះធ្លាប់បានប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ តែមិនទទួលជោគជ័យទេ។ ក្រោយមកនាងក៏បានចូលច្រៀងក្នុងផលិតកម្មសាន់ដេ និងមានឈ្មោះបោះសម្លេងរហូតដល់សព្វថ្ងៃ។

នាង ប្រាក់គន្ធា
នាង ប្រាក់គន្ធា

២.អ៊ុក សុវណ្ណារី

តារាវ័យក្មេងរូបនេះ ក៏ធ្លាប់បានចូលរួមប្រឡងចម្រៀងក្នុងកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ ដូចជា កម្មវិធីពេញចិត្តឬអត់ និង The Voice Kids Cambodia ជាដើម តែសុទ្ធសឹងតែមិនទទួលជ័យជំនះ។ តែពេលនេះវិញ នាងកំពុងសាងប្រជាប្រិយភាពបានល្បីខ្លាំងដែរ នៅក្នុងផលិតកម្ម Galaxy Navatra។

អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី

៣.ដា សុមាវត្តី

ម្ចាស់បទ «មនុស្សខ្លះ» រូបនេះក៏ជាអតីតបេក្ខភាពដែលបានធ្លាក់នៅក្នុងការប្រឡងកម្មវិធី The Voice Cambodia និង Cambodian Idol រដូវកាលទី៣ផងដែរ។ តែសព្វថ្ងៃនាងកំពុងមានបទចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្មថោន។

ដា សុមាវត្តី
ដា សុមាវត្តី

៤.បាន មុន្នីល័ក្ខ

បាន មុន្នីល័ក្ខ ជាអតីតបេក្ខភាពប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ តែនាងមិនបានទទួលពានរង្វាន់ឡើយ ក្រោយមកនាងក៏ក្លាយជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស និងបានប្ដូរមកក្នុងផលិតកម្មថោនរហូតដល់សព្វថ្ងៃ។

បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ

៥.ប៉ាច គីមមួយ រ៉េត ស៊ូហ្សាណា ឈីន រតនៈ

តារាចម្រៀងទាំងបីនេះ ក៏ធ្លាប់ជាបេក្ខភាពប្រឡងក្នុងកម្មវិធី The Voice Cambodia ផងដែរ តែសុទ្ធតែមិនទទួលបានជោគជ័យ។ តែសព្វថ្ងៃពួកគេក៏មានឈ្មោះល្បីមិនធម្មតា នៅក្នុងផលិតកម្មរស្មីហង្សមាស។

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ឈីន រតនៈ
ឈីន រតនៈ
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា

៦.តន់ ច័ន្ទសីម៉ា

តារាចម្រៀងវ័យក្មេងរូបនេះ កំពុងវាយលុកទីផ្សារចម្រៀង និងមានអ្នកគាំទ្រច្រើនខ្លាំងមែនទែននាពេលបច្ចុប្បន្ននេះ។ តែកាលពីមុននាងក៏ធ្លាប់ធ្លាក់ក្នុងការប្រឡងកម្មវិធី The Voice Cambodia ផងដែរ។

តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា

៧.សុវត្ថិឌី ធារិកា

តារារូបនេះក៏មិនខុសគ្នាដែរ ដោយកាលពីមុននាងក៏បានប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ ហើយក៏អាចឈានដល់វគ្គផ្ដាច់ព្រ័ត្រផងដែរ តែនាងមិនបានទទួលពានឡើយ។ ហើយពេលនេះ នាងក៏បានក្លាយជាតារាចម្រៀងល្បីមួយរូបក្នុងផលិតកម្មថោន។

សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា

៨.ស៊ូ ស៊ីរីកា

តារាចម្រៀងសម្លេងស្រួយរូបនេះ ក៏ធ្លាប់ជាអតីតបេក្ខភាពក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ទោះមិនបានក្លាយជាម្ចាស់ពាន តែពេលនេះ ស៊ូ ស៊ីរីកា ក្លាយជាតារាចម្រៀងស្រីល្បីមួយរូបនៅក្នុងផលិតកម្មថោន។

ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា

យ៉ាងណាមិញ មិនត្រឹមតែមានតែតារាចម្រៀងប៉ុន្មាននាក់នេះប៉ុណ្ណោះទេដែលធ្លាប់ប្រឡងធ្លាក់ក្នុងកម្មវិធីប្រឡងចម្រៀង ដោយក្នុងនោះក៏នៅមានតារាចម្រៀងផ្សេងៗទៀតផងដែរ ដែលអ្នកខ្លះទម្រាំជោគជ័យដូចសព្វថ្ងៃ ពួកគេក៏ធ្លាប់បរាជ័យដូចគ្នា៕

រ៉េត ស៊ូហ្សាណាសុវត្ថិឌី ធារិកាឈីន រតនៈប៉ាច គីមមួយបាន មុន្នីល័ក្ខតន់ ច័ន្ទសីម៉ាស៊ូ ស៊ីរីកាអ៊ុក សុវណ្ណារីនាង ប្រាក់គន្ធា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T